ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ផ្ញើសារជូនពរ និងអបអរសាទរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឳកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ

ឯកឧត្តមបណ្ឌិត កៅ ថាច់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមគោរពអបអរសាទរ និងជូនពរ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឳកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ។

នាទិវាដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល
វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ឧត្តមភរិយាដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៏ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍមាតុភូមិកម្ពុជា ក្នុងបេសកកម្មដ៏ ឧត្ដុង្គឧត្តមដឹកនាំ ស្ថាប័នកាកបាទក្រហមកម្ពុជា ឱ្យកាន់តែមានវឌ្ឍនភាព និងវិបុលភាពជានិច្ចនិរន្តរ៍៕

To Top