ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ជួបសំណេះសំណាល និងដាក់ចេញទិសដៅការងារ ជូនមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌទួលគោក

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាល និងដាក់ចេញនូវទិសដៅការងារមួយចំនួន ជូនមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីយកអនុវត្តភារកិច្ច នៃកិច្ចការងារថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឲ្យកាន់តែមានប្រសិទ្ធភាព។

ពិធីសំណេះសំណាល មានការចូលរួមពីលោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទួលគោក លោកលោកស្រីអធិការរង លោកនាយ នាយរងផ្នែកជំនាញ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចូលរួមផងដែរ ៕

To Top