ព័ត៌មានជាតិ

ឈាមស្រែកស្បែកហៅ ! កូនដើម ដែលចាក់សម្លាប់ឪពុកចុង នៅស្រុកភ្នំព្រឹក ព្រោះទំនាស់ក្នុងគ្រួសារ ត្រូវនគរបាលឃាត់ខ្លួន

ភ្នំពេញ​ ៖ កម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បានឃាត់កូនដើម ចាក់សម្លាប់ឪពុក ចុងបានហើយ កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវែលវែង ខេត្តពោធិ៍សាត់ ។

ជនសង្ស័យឈ្មោះ វណ្ណនី វច្ចណៈ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលនៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ មូលហេតុឈានដល់ការកាប់សម្លាប់គ្នានេះ ព្រោះទំនាស់ក្នុងគ្រួសារ ។

សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៨៖៤០នាទី នៅចំណុចក្រុម ទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណី ឃាតកម្ម មួយកើតឡើង ដែលបង្កឡើងដោយឈ្មោះ វណ្ណវី វច្ចណៈ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ត្រូវជាកូនដើម) បានធ្វើសកម្មភាព ប្រើប្រាស់កាំបិត សចិតបន្លែចាក់សម្លាប់ លើជនរងគ្រោះឈ្មោះ ហៃ សុភក្រ្តិ ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ឪពុកចុង) បណ្តាលឲ្យស្លាប់នឹងកន្លែងកើតហេតុ។

បច្ចុប្បន្ននាយកដ្ឋាន បាននាំខ្លួនជនសង្ស័យ ទៅធ្វើការសាកសួរ ដើម្បីបំពេញ នីតិវិធីប្រគល់ទៅ ឲ្យស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី និងផ្តន្ទាទោសតាមច្បាប់ ៕

To Top