ព័ត៌មានជាតិ

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នឹងធ្វើតេស្ដរកសារធាតុញៀន លើកមន្ដ្រីក្រោមឱវាទទាំងអស់

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងអនុវត្តការធ្វើតេស្ត រកសារធាតុជាតិញៀន លើមន្ត្រីក្រោមឱវាទទាំងអស់ ក្នុងពេលដ៏ខ្លីខាងមុខនេះ។

តាមរយៈសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នាថ្ងៃទី២២ ធ្នូ បានឱ្យដឹងថា ដោយអនុវត្តតាមប្រសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៤ កញ្ញា ឆ្នាំ២០២៣ ថ្លែងក្នុង ពធីជួបសំណេះសំណាលជា មួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានណែនាំឲ្យគ្រប់អង្គភាព ត្រូវរឹតបន្តឹងចំពោះបញ្ហាគ្រឿងញៀន និងមន្ត្រីក្រោមឱវាទ ដែលមានការពាក់ព័ន្ធនឹងបញ្ហានេះ ។

ក្នុងន័យនេះ សំដៅអនុវត្តតាមខ្លឹមសារណែនាំ និងមានវិធានការម៉ឹងម៉ាត់ ចំពោះមន្ត្រីនគរបាល អន្តោប្រវេសន៍ ដែលមានការពាក់ព័ន្ធ នឹងការប្រើប្រាស់គ្រឿងញៀន ឱ្យមានប្រសិទ្ធភាពខ្ពស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងអនុវត្តការធ្វើតេស្ត រកសារធាតុជាតិញៀន លើមន្ត្រីក្រោមឱវាទទាំងអស់ នាពេលដ៏ខ្លីខាងមុខនេះ ៕

To Top