ព័ត៌មានជាតិ

ធ.អ.ជ.ក. ប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៩ លើកទី៣របស់ខ្លួន

ភ្នំពេញ ៖ ក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៩ លើកទី៣របស់ខ្លួន ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត លើរបាយការណ៍ វឌ្ឍនភាព និងសមិទ្ធផលការងារ សម្រាប់ឆ្នាំ២០២៣ និងទិសដៅការងារ ឆ្នាំ២០២៤ , សេចក្តីព្រាងផែនការ អាជីវកម្ម៣ឆ្នាំ រំកិល ឆ្នាំ២០២៤-២០២៦ របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងរបៀបវារៈផ្សេងៗ ។

កិច្ចប្រជុំនេះ រៀបចំឡើងក្រោមអធិបតីភាពលោក រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធ.អ.ជ.ក. នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ៕

To Top