ព័ត៌មានជាតិ

ទូលព្រះបង្គំជាខ្ញុំ ប្រាំង ជលសា សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ,សម្តេច ព្រះមហាក្យត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសចូលឆ្នាំសកល ២០២៤

ក្នុងព្រះរាជវរោកាសដ៏មហានក្ខត្តឫក្សមហាប្រសើរ នៃទិវាបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ នេះ ទូលព្រះបង្គំជាខ្ញុំ ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និយោជិត កម្មករ នៃអគ្គិសនីកម្ពុជា ទាំងអស់ សូមព្រះបរមរាជានុញ្ញាតលំឱនកាយក្រាបថ្វាយបង្គំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះមហា ស្វេតច្ឆត្រ និងបុណ្យព្រះបារមីអតីត ព្រះមហាក្សត្រ-ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ ជាពិសេស ព្រះតេជះបារមីព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះមេត្តាតាមជួយបីបាច់រក្សាការពារ និងប្រោះព្រំនូវទឹកអម្រឹតប្រទានព្រះរាជសព្ទសាធុការពរបវរមហា ប្រសើរថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា , ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គទាំងទ្វេ ទ្រង់ប្រកបដោយ ព្រះបរមសុខ គ្រប់ប្រការ និងប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាព ល្អបរិបូរណ៍ ព្រះជន្មាយុ យឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់កូនចៅ ចៅទួតរបស់ព្រះអង្គជារៀងរហូតតទៅ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top