ព័ត៌មានជាតិ

ឆ្នាំ២០២៣ មានមនុស្សស្លាប់៩នាក់ និងរបួស១៧៥នាក់ ដោយសារខ្យល់កន្ត្រាក់

ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានបង្ហាញថា ការខូចខាត និងបាត់បង់ ដោយសារខ្យល់កន្ត្រាក់ នៅទូទាំង២៥រាជធានី-ខេត្ត បានបណ្តាលឲ្យមនុស្សស្លាប់៩នាក់ និងមានមនុស្សរបួស១៧៥នាក់ ក្នុងឆ្នាំ២០២៣។

យោងតាមតារាងអំពីទិន្នន័យការប៉ះពាល់ និងខូចខាតដោយគ្រោះមហន្តរាយ ក្នុងឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់២៥រាជធានីខេត្ត បានឲ្យដឹងថា ការខូចខាត និងបាត់បង់ ដោយសារខ្យល់កន្ត្រាក់ កើតឡើងលើស្រុកសរុប១៦០ស្រុក ក្នុងនោះ កើតឡើង៣០៤លើក ដោយមាន ផ្ទះរលំចំនួន២,០៣៤ផ្ទះ, ផ្ទះរបើកចំនួន១៥,៤៤៩ផ្ទះ , សាលារៀន៩៥ខ្នង , តូបឬផ្សារ៨០ , អាគាររដ្ឋបាល៤០កន្លែង បណ្តាឲ្យមនុស្សស្លាប់៩នាក់ និងមានមនុស្សរបួស ១៧៥នាក់ ៕

To Top