ព្រៃវែង ៖ មានករណីគ្រោះថ្នាក់មួយដ៏រន្ធត់បណ្តាលឲ្យ២នាក់ប្ដីប្រពន្ធស្លាប់ភ្លាមៗ ខណះធ្វើដំណើរចេញពីផ្ទះដោយម៉ូតូ ទៅធ្វើការនៅភ្នំពេញ បុកពីក្រោយរថយន្តកែច្នៃដឹកស្រូវខូចចតតាមផ្លូវ មិនដាក់ភ្លើងសញ្ញាសម្គាល់។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៣និង០០នាទីទៀបភ្លឺថ្ងៃទី១៣ខែកុម្ភៈ.ឆ្នាំ២០២៤ស្ថិតនៅចំណុចផ្លូវជាតិលេខ១ ផ្សារករអណ្តើក ក្នុងភូមិប្រសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថានៅមុនពេលកើតហេតុ ប្រីប្រពន្ធ២នាក់រស់នៅភូមិបន្លាស្អិត ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅវេលាទៀបភ្លឺបានចាកចេញពីផ្ទះ ធ្វើដំណើរដោយម៉ូតូ ទៅធ្វើការនៅភ្នំពេញ ចៃដន្យក៏ជួបគ្រោះថ្នាក់ចរាចរណ៍បុករថយន្តកែច្នៃដឹកស្រូវដែលខូចចតនៅចិញ្ចឹមផ្លូវ ស្លាប់ទាំងពីរនាក់ប្ដីប្រពន្ធយ៉ាងអាណោចអាធម័តែម្តង។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា មូលហេតុគោយន្តកែច្នៃធុនធំ ដឹកស្រូវ ខូចចតនៅចិញ្ចើមផ្លូវជាតិលេខ១ ដោយពុំមានដាក់ផ្លាកសញ្ញា ឬចំណាំងផ្លាត ដើម្បីសម្គាល់ទើបជួបគ្រោះចរាចរណ៍បែបនេះតែម្តង៕

