ភ្នំពេញ៖ បន្ទាប់ពីលោកស្រី ម៉ៅ ចំណានភរិយាយរបស់លោក ឧកញ៉ាគិត ម៉េង ប្រកាសឈរឈ្មោះជា ប្រធានសមាគមសិល្បៈសម្រាប់អាណត្តិថ្មី សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រនូវបេក្ខភាពរបស់លោកស្រី ដោយអះអាងថា ប្រសិនបើលោកស្រីទទួលបានការ គាំទ្រតាមរយៈការបោះឆ្នោតសមាគមនេះ នឹងមិនមានការលំបាកផ្នែកថវិកាខ្លាំងពេកនោះទេ ។

ការប្រកាសគាំទ្ររបស់សម្តេចនេះ បានធ្វើឡើងនៅតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកនាព្រឹកថ្ងៃ២១ កុម្ភៈ ។ ដោយសម្តេចបញ្ជាក់ថា “ខ្ញុំសូមសំដែងនូវការគាំទ្រ ចំពោះបេក្ខភាពលោកជំទាវម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ាគិត ម៉េង ជាប្រធានសមាគមសិល្បៈ”។

ក្រោយពីលោកស្រី ចន ច័ន្ទលក្ខិណា ចប់អាណត្តិជាប្រធានសមាគមសិល្បៈអាណត្តិចាស់ ក៏មានការប្រទាំងប្រទើសគ្នា ចំពោះការជ្រើសរើសប្រធានថ្មីផងដែរ ៕
