រភ្នំពេញ ៖ នារសៀលថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល បានរៀបចំពិធីប្រគល់-ទទួល រថយន្តគិលានសង្គ្រោះចំនួន ១គ្រឿង វែនតាចំនួន៤២០០គឿង ដែលជាជំនួយឥតសំណង របស់លោកSusumu Tai កុងស៊ុលកិត្តិយសកម្ពុជា ប្រចាំទីក្រុងសេនដៃ (Sendai) ប្រទេសជប៉ុន ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-24_14-55-48-1024x756.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-24_14-55-58-1024x589.jpg)
ឆ្លៀតក្នុងបរិយាកាសដ៏ឱឡារិកនេះ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងសេចក្តីសោមនស្សរីករាយ នូវការរួមចំណែកដ៏ធំធេងរបស់រដ្ឋាភិបាលជប៉ុន ដែលកន្លងមក តែងតែចូលរួមគាំទ្រប្រព័ន្ធសុខាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍ និងការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាល ដែល នេះស្របទៅនឹងគោលដៅ ចុងក្រោយរបស់ក្រសួងសុខាភិបាល គឺធ្វើឲ្យប្រសើរឡើងនូវសុខមាលភាព ប្រជាជនកម្ពុជា ។
សាស្ត្រាចារ្យរដ្ឋមន្ត្រីក៏បានលើកឡើងអំពីតម្រូវការជំនួយ នូវរថយន្តគិលានសង្គ្រោះបន្ថែមទៀត គ្រែសម្រាល និងឧបករណ៍ពិនិត្យផ្ទៃពោះ ជាតម្រូវចាំបាច់នៅ តាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ស្រុក ខេត្តទាំងអស់នៅ កម្ពុជា ដែលនេះជាការរួមចំណែក ដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែង ពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា និង ការពង្រឹង សុខភាពមាតា និងទារក និងកុមារ និងការធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន សុខាភិបាលនៅកម្ពុជា ឈានទៅរកការគ្របដណ្តប់សុខភាពជាសកល។
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-24_14-56-02-1024x634.jpg)
ជាកិច្ចឆ្លើយតប កុងស៊ុលកិត្តិយស បានសន្យាបញ្ជាក់អំពីគោលជំហរពង្រីក វិសាលភាពនៃកិច្ចសហប្រតិបត្តិការគាំទ្រ ផែនការអាទិភាព របស់ក្រសួងសុខាភិបាល តាមរយៈការខិតខំស្វែងរកជំនួយ ជារថយន្តគិលានសង្គ្រោះ និងឧបករណ៍សម្ភារៈ បរិក្ខារវេជ្ជសាស្ត្រ ឲ្យចំតម្រូវការជាក់ស្តែង របស់ក្រសួងសុខាភិបាល ជារៀងរាល់ឆ្នាំ និងការផ្តល់អាហារូបករណ៍ បណ្ដុះបណ្តាល បន្តជូនដល់វេជ្ជបណ្ឌិតកម្ពុជា ទៅសិក្សាជំនាញផ្នែកជំងឺទឹក ដក់ក្នុងភ្នែកនៅសាកលវិទ្យាល័យ ក្នុងទីក្រុងសេនដៃ ប្រទេសជប៉ុន ចាប់ពីឆ្នាំ២០២៤នេះ។
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-24_14-56-13-1024x682.jpg)
សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន តាមរយៈ ឯកឧត្តមកុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុងសេនដៃ ក្នុងប្រទេសជប៉ុន ចំពោះជំនួយសប្បុរសនានា និងកិច្ចសហប្រតិបត្តិការ យូរអង្វែង រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ជាពិសេសបានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន៕
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-24_14-56-19-1024x802.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-24_14-56-22-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-24_14-56-25-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-24_14-56-29-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-24_14-56-38-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)