ព័ត៌មានជាតិ

លោកហង្ស បឿន ៖ ធ្លាប់ជាអតីតពលករលាងចាន និងរត់តុនៅស្រុកថៃ ឥឡូវក្លាយជាអគ្គនាយកក្រុមហ៊ុន ដឹកជញ្ជូនទំនិញដ៏ធំ

ភ្នំពេញ ៖ លោកហង្ស បឿន អតីតពលករខ្មែរ ធ្វើការងាររត់តុ លាងចាន នៅភោជនីយដ្ឋាន ក្នុងប្រទេសថៃ និងធ្លាប់បួសជាព្រះសង្ឃផងនោះ បានក្លាយខ្លួន ជាអគ្គនាយកក្រុមហ៊ុន ដឹកជញ្ជូនទំនិញដ៏ធំនៅក្នុងប្រទេសថៃ។

ជាកូនកសិកររស់នៅខេត្តតាកែវ លោកហង្ស បឿន បានឃ្លាតឆ្ងាយពីស្រុកកំណើត មករស់នៅជាមួយម្តាយមីង នៅខេត្តបាត់ដំបងនៅឆ្នាំ២០០២ និងបានបួសរៀនចំនួន៧វស្សា ។

ក្រោយមកនៅឆ្នាំ២០០៩ លោកបានធ្វើជាពលករបម្រើការងារ នៅប្រទេសថៃ រហូតបានក្លាយជាអគ្គនាយកក្រុមហ៊ុន ស្រឡាញ់អ្នក ដែលជាក្រុមហ៊ុន ដឹកជញ្ជូនទំនិញ ។
ការវិវត្តខ្លួនដ៏អស្ចារ្យនេះ ត្រូវបានលោក ហង្ស បឿន បញ្ជាក់ថា គឺផ្តើមចេញពីការតស៊ូព្យាយាម និងការមានឆន្ទៈក្នុងការអភិវឌ្ឍខ្លួនឯង ពីពលករទៅជាថៅកែក្រុមហ៊ុន តាមពាក្យមួយថា ថ្ងៃនេះយើងរត់តុហាង ថ្ងៃក្រោយយើងនឹងធ្វើជាថៅកែហាង ៕

To Top