ព័ត៌មានជាតិ

លោក​ ហេង​ សួរ ជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយសហគមន៍ខ្មែរ នៅសាធារណរដ្ឋកូរ៉េ

សាធារណរដ្ឋកូរ៉េ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវ: នៅល្ងាចថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញ ចូលរួមពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយបងប្អូនសហគមន៍ខ្មែរ ដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ ដែលមានអ្នកចូលរួមប្រមាណជាង ២៥០នាក់ ។

នៅក្នុងឱកាសនេះ លកបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូនសហគមន៍ខ្មែរទាំងអស់  និងសូមអំពាវនាវ ទៅដល់ពលករដែលរស់នៅ និងបម្រើការងារ ត្រូវគោរពច្បាប់ ថែរក្សាសុខភាព ខិតខំរៀនជំនាញវិជ្ជាជីវៈ វិលត្រឡប់ពេលចប់អាណត្តិការងារ មានសាមគ្គីភាព ចេះជួយគ្នាទៅវិញទៅមក រួមគ្នារក្សាសន្តិភាព និងមានទំនាក់ទំនងល្អ ជាមួយជនជាតិកូរ៉េ ។

ពិធីនេះបានប្រារព្ធឡើង ក្រោមបរិយាកាសសប្បាយរីករាយ ព្រមទាំងទទួលបានការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅ ពីសំណាក់បងប្អូនខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ ៕

To Top