ព័ត៌មានជាតិ

ឃាត់ខ្លួនលោក មី សេងហ័រ អនុប្រធានបណ្តោះអាសន្ន គណបក្សកម្លាំងជាតិ ពុំពាក់ព័ន្ធនឹងសកម្មភាព នយោបាយទេ

ភ្នំពេញ ៖ លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការភ្នំពេញ បានបញ្ជាក់ថា ការឃាត់ខ្លួនលោក មី សេងហ័រ អនុប្រធានបណ្តោះអាសន្ន គណបក្សកម្លាំងជាតិ ខេត្តកំពង់ចាម ពុំមានការពាក់ព័ន្ធនឹងសកម្មភាព នយោបាយទេ ។

ការឃាត់នេះ បើតាមបញ្ជាក់ពីស្នងការភ្នំពេញនាថ្ងៃ១៦ មីនា ដោយសារសមត្ថកិច្ចរាជធានីភ្នំពេញ បានទទួលបណ្តឹងពីឈ្មោះ ម៉ៃ ហុងសៀង បានប្តឹងលោក មី សេងហ័រ ។ ក្រោយទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានស្រាវជ្រាវ ប្រមូលភស្តុតាងព័ត៌មានជាក់លាក់ពីបទ ញុះញង់បង្កឲ្យមានការវឹកវរ និងជេរប្រមាថជាសាធារណៈ ៕

To Top