ព័ត៌មានជាតិ

ក្រុមការងារគណៈកម្មការគាំទ្រ គោលនយោបាយ ARDB រៀបចំបណ្តុះបណ្តាលបំប៉ន បន្ថែមដល់សមាជិក សហគមន៍ សង្ឃឹមបឹងព្រះ

ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម (ARDB) ក្រុមការងារគណៈកម្មការគាំទ្រ គោលនយោបាយ បានសហការជាមួយ បុគ្គលិកការិយាល័យ ចល័តខេត្តព្រៃវែង បានរៀបចំបណ្តុះបណ្តាលបំប៉ន បន្ថែមដល់សមាជិក សហគមន៍សង្ឃឹមបឹងព្រះ ស្តីពី “បច្ចេកទេសចិញ្ចឹមមាន់ស្រែ” នាថ្ងៃទី១៩ ខែមីនាឆ្នាំ២០២៤ ។

កម្មវិធីនេះប្រព្រឹត្តទៅនៅ ភូមិអង្រ្កង ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយមានសមាសភាពចូលរួមចំនួន ១៩នាក់ ក្នុងនោះស្ត្រី១៥នាក់ ដែលផ្តោតសំខាន់ ពីវិធីការពារ និងព្យាបាលជំងឺ បញ្ហាប្រឈម និងដំណោះស្រាយ លើការចិញ្ចឹមមាន់ស្រុក ៕

To Top