ព័ត៌មានជាតិ

ឧត្ដមនាវីឯក ទៀ សុខា ឈ្នះលើការដេញថ្លៃ មួកសុវត្ថិភាពរបស់ក្លឹប មហាគ្រួសាររថយន្ត offroad កម្ពុជា ក្នុងតំលៃ ៣ពាន់ដុល្លារ

ភ្នំពេញ៖ លោកឧត្ដមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានឈ្នះក្នុងការដេញថ្លៃ មួកសុវត្ថិភាពរបស់ក្លឹប មហាគ្រួសាររថយន្ត offroad កម្ពុជា ក្នុងតំលៃ ៣ពាន់ដុល្លារ ។

បើតាមហ្វេសប៊ុក មហាគ្រួសាររថយន្ត offroad កម្ពុជា បានឲ្យដឹងថា «សូមចូលរួមអបអរសាទរដល់ ឯកឧត្ដម ទៀ សុខា (Tea Sokha) ដែលបានឈ្នះ ក្នុងការដេញថ្លៃមួកសុវត្ថិភាពរបស់ក្លឹប មហាគ្រួសាររថយន្តoffroadកម្ពុជា នៅក្នុងតំលៃ៣ពាន់ដុល្លារនៅត្រឹមម៉ោង ២៤ថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៤នេះ ថវិកាដែលទទួលបានពីការដេញថ្លៃ នឹងបរិច្ចាគទៅកាន់មន្ទីរពេទ្យ Japan Heart មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ។ សម្រាប់អ្នកដេញថ្លៃ បាននឹងត្រូវប្រគល់ជូននាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងកម្មវិធី JOURNEY FROM THE HEART កោះពេជ្រ» ។

សូមបញ្ជាក់ថា សម្រាប់ការដាក់ ឲ្យដេញថ្លៃមួកសុវត្ថិភាព JOURNEY FROM THE HEART ដើម្បីកុមារកម្ពុជា ដែលផលិតដោយ CAMBODIA CAR CULTURE សហការជាមួយ Hanuman Beverage ក្នុងកម្មវិធី ជួបជុំរថយន្ត និងការប្រគុំតន្ត្រីសប្បុរសធម៌ ។ ការដាក់ដេញថ្លៃ គឺចាប់ពី ១០០ដុល្លារ ឡើងទៅ សម្រាប់អ្នកដាក់ដេញថ្លៃ បន្ទាប់ដើម្បីឈ្នះ ត្រូវបង្កើនចាប់ពី ១០ដុល្លារឡើងទៅ ៕

To Top