ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច ចុះពិនិត្យមើលឃ្លាំងស្តុកស្រូវ និងការប្រមូលទិញស្រូវ របស់រោងម៉ាស៊ីនកិនស្រូវ នៅបាត់ដំបង និង បន្ទាយមានជ័យ

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណើរដោយក្រុមការងារ នៅថ្ងៃទី៣០ ខែមីនា ឆ្នំា២០២៤នេះ បានចុះមកពិនិត្យការប្រមូលទិញស្រូវ និងត្រួតពិនិត្យមើលឃ្លំាងស្តុកស្រូវ នៅខេត្តបាត់ដំបងរួមមាន៖ ១.ក្រុមហ៊ុន បៃតងកម្ពុជា ភីអិលស៊ី, ២.រោងចក្រកិនស្រូវកែច្នៃអង្ករ ឡាយសែ , ៣.ក្រុមហ៊ុន ស៊ីវ ឡាយ , ៤.ក្រុមហ៊ុនហ្វាង លី ។

នាឱកាសដែរលោកបណ្ឌិត បានស្នើសុំ និងលើកទឹកចិត្តដល់ម្ចាស់រោងម៉ាស៊ីនទាំងអស់ បន្តជួយទិញស្រូវ ពីបងប្អូនប្រជាកសិករអោយពីលទ្ធភាព និងសមស្របតាមតំលៃទីផ្សារ ។

To Top