ព័ត៌មានជាតិ

ប៉ូលីសម្នាក់ ស្លាប់និងម្នាក់ របួសនៅខាងក្រៅ ទីក្រុងមូស្គូ

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប៉ូលិស​ម្នាក់​ត្រូវ​បាន​សម្លាប់ និង​ម្នាក់​ទៀត​រង​របួស​នៅ​ជិត​ភូមិ Yakimovo នៅក្នុងទៅនឹង ទីក្រុងMoscow កាល​ពី​ថ្ងៃ​អាទិត្យ ដែលក្នុងនោះកម្លាំង​ជំនាញ​បាន ​ព្យាយាម​ចាប់ខ្លួន ​ជនសង្ស័យ ជួញដូរ​គ្រឿងញៀនម្នាក់ ដែល​​ជាអ្នកបាន​បាញ់ប្រហារ ​ហើយកំពុងរត់គេច​ខ្លួន​បាត់ស្រមោល។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកស្រី Irina Volk បាននិយាយថា អាជ្ញាធរត្រូវបានជូនដំណឹងអំពីឧបទ្ទវហេតុនេះ ដោយអ្នកបើកបរបានប្រទះឃើញបុរសរងរបួសដេកនៅលើចិញ្ចើមផ្លូវក្បែរទីតាំងកើតហេតុហើយ
ភ្លាមៗ ប៉ូលិស​បាន​ដាក់​ពង្រាយ​ទៅ​កន្លែង​កើត​ហេតុ​បាន​រក​ឃើញ​ប៉ូលីសទាំង​ពីរ​នាក់​នៅ​តំបន់​ព្រៃ​ក្បែរ​ក្រុង Yakimovo ដោយ​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​ស្លាប់​ដោយសារ​របួស​មុន​ពេល​ក្រុម​គ្រូពេទ្យ​មក​ដល់។

ជាលទ្ធផល​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​បាន​ប៉ុនប៉ង​ចាប់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់​ដែល​ក្នុងប្រតិបត្តិការនេះពួកគេបានបាញ់តបតដាក់គ្នារហូតទៅដល់មានអ្នករបួសនិងស្លាប់នេះ។

ក្រសួងមហាផ្ទៃ បានអំពាវនាវដល់អ្នកបើកបរម៉ូតូឬរថយន្ត ដែលបើកបរឆ្លងកាត់កន្លែងកើតហេតុ ក្នុងពេលមានការបាញ់ប្រហារនេះ ចែករំលែកវីដេអូកាមេរ៉ាសុវត្ថិភាពរបស់ពួកគេ ទៅកាន់អាជ្ញាធរហើយ តាម​ប្រភព​ព័ត៌មាន
​បានឱ្យ​ដឹង​ថា ជនសង្ស័យ​បាន​ប្រើប្រាស់ម៉ូតូ​ដើម្បីគេចខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

To Top