ព័ត៌មានជាតិ

ភ្លៀងលាយ ឡំខ្យល់កន្ត្រាក់ បណ្តាលឲ្យរបើកដំបូលផ្ទះ ប្រជាពលរដ្ឋ១០ខ្នង នៅស្រុកគងពិសី

កំពង់ស្ពឺ ៖ ភ្លៀងលាយឡំខ្យល់កន្ត្រាក់ បណ្តាលឲ្យរបើកដំបូលផ្ទះ ប្រជាពលរដ្ឋចំនួន១០ខ្នង នៅភូមិត្រពាំងមាន ភូមិអង្គកន្ទច ភូមិបល្ល័ង្គរាជា នឹងភូមិក្រាំងពន្លៃ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៥-៣០នាទីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ ។

លោក ហន ពិសិទ្ធ អភិបាលស្រុកគងពិសី បានឲ្យដឹងថា មានភ្លៀង ធ្លាក់លាយឡំខ្យល់កន្ត្រាក់ បណ្តាលឲ្យ របើកដំបូលផ្ទះប្រជាពលរដ្ឋ ចំនួន១០ខ្នងផ្ទះ ស្ថិតក្នុងនៅភូមិត្រពាំងមាន ភូមិអង្គកន្ទច ភូមិបល្ល័ង្គរាជា និងភូមិក្រាំងពន្លៃ ឃុំស្នំក្រពើ ស្រុកគងពិសី  ។
រួមមាន១/. ឈ្មោះ ណៃ សុខ នឿនភេទប្រុស រលំផ្ទះទាមអស់   ភូមិត្រពាំងមាន ២/.ឈ្មោះ ឆាយ ធឿង របើកស័ង្គសី១០សន្លឹក ៣/. ឈ្មោះសំ រិទ្ធី របើកស័ង្គសី១៥សន្លឹក ៤/. ឈ្មោះ ឃឹម សុត របើកក្បឿង១៥សន្កឹក ៥/.ឈ្មោះ ធុយ សុខជា ក្បឿង១០សន្លឹក ។
៦/.ឈ្មោះ ណុប ស្រីតូច ផ្ទះមួយខ្នង របើកដំបូល ភូមិអង្គកន្ទច
៧/. ឈ្មោះ យុទ្ធ ស្រីពេជ្រ ផ្ទះមួយខ្នង របើកដំបូល
៨/.ឈ្មោះ ណន ស្រីភា របើកក្បឿង១០សន្លឹក
៩/. ឈ្មោះ ថុន របើកក្បឿង៧សន្លឹក ភូមិក្រាំងពន្លៃ
១០/. ឈ្មោះ សុខ ចំរើន  របើកស័ង្គសីដំបូលឃ្លាំង ភូមិបល្ល័ង្គរាជា ។

លោកបានបន្តទៀតថា ករណីភ្លៀងលាយឡំខ្យល់កន្ត្រាក់ខាងលើ មិនបានធ្វើឲ្យប៉ះពាល់ដល់មនុស្សឬសត្វទេ ៕
ដោយ៖សុខសុភ័ណ្ឌ

To Top