ព័ត៌មានជាតិ

លោក សេង ទៀង នាំយកអំណោយ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនកូនភ្លោះបី នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម

កំពង់ចាម ៖ លោក សេង ទៀង នាយករងខុទ្ធការល័យ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ នេះ បានអញ្ជើញនាំយកអំណោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋ សម្រាលទារិកាភ្លោះបីនាក់ ត្រូវជាចៅៗ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់លំនៅឋានរបស់គ្រួសារកូនភ្លោះបី ក្នុងភូមិរកាលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

អំណោយទាំងនោះរួមមាន ថវិកា ៥លានរៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ ២កេសធំ ស្ករ.ស ៥គីឡូក្រាម សារុង២ និងក្រមា២ ។

ទារិកាភ្លោះទាំងបីនាក់នេះ ជាកូន របស់ឪពុកឈ្មោះ លោក ស៊ិន ម៉ុនថា មន្ត្រីសាលាខេត្តកំពង់ចាម ម្តាយឈ្មោះ រិត ណាវី។ 

នៅចំពោះមុខគ្រួសារកូនភ្លោះទាំងបី លោក សេង ទៀង បានពាំនាំ នូវការផ្តាំផ្ញើសាកសួរ សុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេច ទាំងទ្វេ តែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។

តំណាងគ្រួសារកូនភ្លោះ បានថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល តែងតែជួយដល់ប្រជាពលរដ្ឋគ្រប់ កាលៈទេសៈទាំងអស់ ពិសេសចំពោះប្រជាពលរដ្ឋមានទុក្ខលំបាក គឺតែងតែមានវត្តមានសម្តេចទាំងទ្វេ ចុះជួយអន្តរាគមន៍គ្រប់ពេលវេលា ៕

To Top