ព័ត៌មានជាតិ

សត្វទន្រ្ទីតធំ បានបំលាស់ទី ពីអូស្រ្តាលី មកតំបន់ការពារទេសភាព បឹងព្រែកល្ពៅ នៅកម្ពុជា

ភ្នំពេញ ៖ សត្វទន្រ្ទីតធំបានបំលាស់ទី ពីទីតាំងរកចំណីនៅរដូវមិនពងកូនក្នុងប្រទេសអូស្រ្តាលី មកតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតនៅក្នុងខេត្តតាកែវ កំឡុងចុង ខែមេសា ឆ្នាំ២០២៤កន្លងទៅ។

យោងតាមប្រភពពី អង្គការជីវិតធម្មជាតិនៅកម្ពុជា បានឱ្យដឹងថា ក្រុមមន្រ្តីឧទ្យានុរក្សប្រចាំនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅបាន កត់ត្រាពងសត្វទន្ទ្រីតធំនាពេលថ្មីៗមកនេះយ៉ាងហោចណាស់ចំនួន៤សម្បុក។

កត្តាភ្លើងឆេះព្រៃ និងវាលស្មៅ គឺជាបញ្ហាប្រឈមដ៏ធំសម្រាប់ការពងកូនរបស់សត្វនេះ។ ជាមួយគ្នាដោយសារនាពេលនេះអាកាសធាតុក្តៅហែង ក្រុមមន្រ្តី ឧទ្យានុរក្សបានអំពាវនាវឱ្យគ្រប់គ្នាត្រូវចូលរួមទប់ស្កាត់ភ្លើងឆេះព្រៃនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅឱ្យខានតែបានទាំងអស់គ្នា៕

To Top