ព័ត៌មានជាតិ

អាជ្ញាធរ នឹងបញ្ចៀសចរាចរបណ្តោះអាសន្ន ពេលប្រារព្ធមីទ្ទីញ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី-ខណ្ឌ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរជាបណ្តោះអាសន្ន នៅថ្ងៃ១៧ ឧសភា ចាប់ពីម៉ោង៦ព្រឹក ដោយគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នឹងរៀបចំធ្វើមីទ្ទីងបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ នីតិកាលទី៤ ឆ្នាំ២០២៤ នៅទីស្នាក់ការមន្ទីរគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា រាជធានីភ្នំពេញ ស្ថិតនៅសង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ និងមានការដង្ហែក្បួនចេញពី ទីតាំងជួបជុំទៅតាមផ្លូវសំខាន់ៗ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

ដោយហេតុក្នុងអំឡុងពេល នៃការជួបជុំធ្វើមីទ្ទីង បើកយុទ្ធនាការឃោសនា អាចមានចរាចរមមាញឹកខ្លាំង ដោយសារមធ្យោបាយ ធ្វើដំណើររបស់សមាជិក សមាជិកាគណបក្សដែលអញ្ជើញចូលរួម ដូចនេះអាជ្ញាធរ នឹងធ្វើការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងអំឡុងពេលប្រារព្ធពិធីខាងលើនេះ និងបានស្នើដល់ប្រជាពលរដ្ឋ ដែលពុំមានការងារចាំបាច់ ពុំគួរធ្វើដំណើរឆ្លងកាត់ តំបន់ប្រារព្ធពិធីឡើយ ចៀសវាងការកកស្ទះ ចរាចរណ៍កើតឡើង៕

To Top