ភ្នំពេញ ៖ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១១) សហការជាមួយស្នងការរាជធានីភ្នំពេញ ដោយមានការដឹកនាំសម្របសម្រួល ដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈាន ទៅបង្ក្រាបករណីរក្សារទុក ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចបុរីជ័រឧត្តម បន្ទប់ជួល ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

ជាលទ្ធផលចាប់ខ្លួនជនសង្ស័យ២នាក់៖ ១.ឈ្មោះ ម៉ែន ប្រុសពៅ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ , ២.ឈ្មោះ ញឹក ពៅ ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ។
ចំណែក វត្ថុតាងគ្រឿងញៀនចាប់យករួមមាន៖ ១.ប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ២ ០៣៥.៩៥ ក្រាម, ២.ប្រភេទមេតំហ្វេតាមីន (WY) ទម្ងន់៤.១៥ក្រាម, ៣.ប្រភេទកេតាមីន (KETAMINE) ទម្ងន់១១.២០ក្រាម ។ គ្រឿងញៀនសរុបទម្ងន់ ២គីឡូ និង៥១.៣០ក្រាម ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមបន្តនីតិវិធី៕
