ព័ត៌មានជាតិ

មួយសប្តាហ៍ មន្ត្រីបន្តផ្ដល់​ អត្តសញ្ញាណប័ណ្ណជាង ៨ពាន់សន្លឹកទៀត ដល់ពលរដ្ឋដោយឥតគិតថ្លៃ

ភ្នំពេញ ៖ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៩ឧសភា មន្ត្រីទទួលបន្ទុកសេវា អត្តសញ្ញាណកម្ម ទូទាំងប្រទេស បានបន្តបំពេញតួនាទី និងភារកិច្ចដោយបានផ្ដល់សេវា ជូនប្រជាពលរដ្ឋយ៉ាងសកម្មជាប្រក្រតី ក្នុងនោះមានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរចំនួន ៨ ៦៦៥សន្លឹក ដោយឥតគិតថ្លៃ នៅទូទាំងប្រទេស។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឲ្យដឹងថា ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នេះត្រូវបានធ្វើឡើងយ៉ាងសកម្មជាប្រចាំថ្ងៃ ក្រោយពីប្រជាពលរដ្ឋខ្មែរ បានដាក់ពាក្យបំពេញបែបបទ និងឯកសារត្រឹមត្រូវគ្រប់គ្រាន់ មកកាន់មន្ត្រីអត្តសញ្ញាណកម្មទូទាំងប្រទេស។

-ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានចំនួន ៧០០សន្លឹក។
-ថ្ងៃទី១៤ បានផ្តល់ចំនួន ១ ១៧០សន្លឹក ។ នៅថ្ងៃទី១៥ បានផ្តល់ចំនួន ១ ៥៤២សន្លឹក។
-ថ្ងៃទី១៦ បានផ្តល់ចំនួន១ ៥៤៩សន្លឹក ។
-ថ្ងៃទី១៧ បានផ្តល់ចំនួន១ ៧២៤សន្លឹក ។
-ថ្ងៃទី១៨ ផ្តល់ចំនួន ១ ១៩៥សន្លឹក ។
-ថ្ងៃទី១៩ ផ្តល់ចំនួន៧៨៥សន្លឹក ។

គួរបញ្ជាក់ផងដែរ កន្លងមក លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម សិក្សាតាមបណ្តា ច្រកចេញចូលតែមួយ ដើម្បីជំរុញការផ្តល់សេវា ធ្វើអត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ជាពិសេសពិនិត្យ លទ្ធភាពបន្ថែមទៀត ដើម្បីឈានទៅពង្រឹងគុណភាព នៃផ្តល់សេវាជូនប្រជាពលរដ្ឋ ៕

To Top