ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានសម្រេចបង្កើត និងតែងតាំងសមាសភាព គណៈប្រចាំការ នៃគណៈអចិន្ត្រៃយុវជន គណបក្សថ្នាក់កណ្ដាល ចំនួន៩រូប ដោយមានលោក ជ្រុន ថេរ៉ាវ៉ាត ជាប្រធាន ។
បើតាមសេចក្ដីសម្រេច បានបញ្ជាក់ថា គណៈប្រចាំការ នៃគណៈអចិន្ត្រៃយុវជន គណបក្សថ្នាក់កណ្ដាល ដែលមានសមាសភាពទាំង៩រូបនោះ គឺនោះមានប្រធាន ១រូប អនុប្រធាន២រូប និងសមាជិក៦រូប ៕

