ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ចង់ឱ្យកូនកាត់កម្ពុជា-កូរ៉េ ចេះទាំងភាសាកម្ពុជានិងកូរ៉េ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ប្រទេស កម្ពុជា-សាធារណរដ្ឋកូរ៉េ ជាប្រទេសដន្លងនឹងគ្នា ដោយស្ត្រីកម្ពុជាជាច្រើន បានរៀបការជាមួយនឹង បុរសជនជាតិកូរ៉េ ដូច្នេះ គួរធ្វើយ៉ាងណា ឱ្យកូនកាត់កម្ពុជា-កូរ៉េទាំងនោះ អាចចេះទាំង២ភាសា គឺភាសាកម្ពុជានិងភាសាកូរ៉េ ដើម្បីឱ្យគេស្គាល់ អត្តសញ្ញាណរបស់គេ។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសសម្ដេចអនុញ្ញាតឱ្យ លោក ផាក ជុងវុក (Park Jung-wook)  ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ។

To Top