ភ្នំពេញ៖ ឧកញ៉ា សូវ សច្ចៈសម្បត្តិ បានស្នើសុំឲ្យនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ជួយអន្តរាគមន៍ និងចាត់វិធានការ ចំពោះជនខិលខូល ដែលយករូប និងឈ្មោះរបស់លោក ទៅបង្កើតគណនី Telegram ក្លែងក្លាយក្នុងអំពើទុច្ចរិត ដោយបង្កើតគ្រុប Telegram ហើយអំពាវនាវឲ្យមានសាធារណជន ធ្វើការវិនិយោគប្រាក់ ។
ជាមួយគ្នានោះដែរឧកញ៉ា សូវ សច្ចៈសម្បត្តិ ក៏បានបង្ហាញគណនីបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោក ដោយក្នុងនោះរួមមាន៖
-Facebook profile: SOV Sachak Sambath (https://www.facebook.com/sovsachaksambathfb)
-Facebook page: Oknha Sov Sachak Sambath – ឧកញ៉ា សូវ សច្ចៈសម្បត្តិ (https://www.facebook.com/sovsachaksambath)
-Telegram: @Oknha_Sachak_Sambath_SOV



ឧកញ៉ា សូវ សច្ចៈសម្បត្តិ បានបញ្ជាក់ថា «នាពេលថ្មីៗនេះ ខ្ញុំបានឃើញ ជនអនាមិក យករូបថត និង ឈ្មោះរបស់ខ្ញុំ ទៅបង្កើត គណនី Telegram ឈ្មោះ DR. SOV SACHAKSAMBATH ក្លែងក្លាយក្នុងអំពើទុច្ចរិត ដោយបង្កើតគ្រុប Telegram (https://t.me/c/1680022294/58128) ហើយអំពាវនាវអោយមានសាធារណជន ធ្វើការវិនិយោគប្រាក់» ។

ក្នុងន័យខាងលើនេះ ឧកញ៉ា សូវ សច្ចៈសម្បត្តិ បានជម្រាបជូន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department និង សាធារណជនថា គណនីក្លែងក្លាយនេះ មិនមែនជាកម្មសិទ្ធរបស់លោកទេ ហើយលោកក៏សូមឲ្យជនអនាមិកនេះ បញ្ឈប់សកម្មភាពខុសច្បាប់នេះជាបន្ទាន់ ព្រោះវាធ្វើអោយប៉ះពាល់ កិតិ្តយស សេចក្តីថ្លៃថ្នូរ និង សុវត្ថិភាពរបស់លោក ។
ទន្ទឹមគ្នានោះឧកញ៉ា សូវ សច្ចៈសម្បត្តិ សង្កត់ធ្ងន់ថា «អាស្រ័យដូចបានរៀបរាប់ខាងលើ ខ្ញុំបាទសូមអោយ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department មេត្តាអន្តរាគមន៍ និងជួយដោះស្រាយជូនខ្ញុំបាទ» ៕



