ភ្នំពេញ ៖ លោក វ៉ាង វិនប៊ិន (Wang Wenbin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជាគឺជាកន្លែងដ៏ល្អបំផុត សម្រាប់ការស្វែងរកប្រាសាទបុរាណ វប្បធម៌ដ៏រស់រវើក និងធម្មជាតិដ៏អស្ចារ្យ ។
ជាមួយនឹងខ្លឹមសារខ្លីតែមានអត្ថន័យ ដ៏ជ្រៅខាងលើនេះ លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហោះនូវវីដេអូដែលមានរយៈពេល៧នាទី ឆ្លុះបញ្ចាំងអំពីវិស័យទេសចរណ៍ របស់កម្ពុជាផងដែរ ៕