ភ្នំពេញ ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យពិគ្រោះថ្លៃជាសាធារណៈ ស្តីពីការផ្គត់ផ្គង់ Tower Grounding Resistance Tester ចំនួន1set ជូនអង្គភាពខ្សែបញ្ជូន នៃនាយកដ្ឋានបញ្ជូនអគ្គិសនី។
អគ្គិសនីកម្ពុជា ក៏បានរៀបចំ ឯកសារ សម្រាប់ក្រុមហ៊ុន ឬសហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់លក់ នៅអង្គភាព លទ្ធកម្ម នៅអគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ពីថ្ងៃ២៣ កក្កដា ។
ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើវេលាម៉ោង ១៥:០០ ថ្ងៃទី ៦ ខែ សីហា ឆ្នាំ២០២៤ ៕