ភ្នំពេញ៖ រដ្ឋសភាកម្ពុជាបានកំណត់យកថ្ងៃទី២៥ កក្កដា ខាងមុខនេះ ដើម្បីបើកសម័យប្រជុំពេញអង្គរ ដើម្បីពិនិត្យ និងអនុម័ត
សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើអនុសញ្ញាស្តីពី ឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធ និងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។

ការកំណត់ថ្ងៃប្រជុំពេញអង្គរដ្ឋសភា បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃ២៣ កក្កដា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា បានឲ្យដឹងថា អង្គប្រជុំព្រឹកថ្ងៃ២៣ កក្កដានេះ ពិភាក្សា និងអនុម័តលើរបៀបវារៈ យល់ព្រមលើសំណើសុំបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពី ឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធ និងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ទៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នាពេលខាងមុខ ៕



Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
