ព័ត៌មានជាតិ

ស្វែងយល់ បន្ថែមពីសក្តានុពល នៃឧស្សាហកម្ម សត្វចិញ្ចឹមជាមួយ PETFAIR CAMBODIA 2024 នៅ កោះពេជ្រ

ភ្នំពេញ ៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះចំនួន និងគុណភាព នៃម្ចាស់សត្វចិញ្ចឹម ក្នុងប្រទេសកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ដោយបើកឱកាសជាច្រើន សម្រាប់ការអភិវឌ្ឍន៍ផលិតផល និងសេវាកម្មសត្វចិញ្ចឹម ហើយឧស្សាហកម្មសត្វចិញ្ចឹម ត្រូវបានគេមើលឃើញថា មានសក្តានុពលខ្លាំង នៅប្រទេសកម្ពុជា ទាំងផ្នែកផលិតកម្ម និងការផ្តល់សេវាកម្ម ។

ដោយមានការទទួលស្គាល់ពីសក្តានុភាពនេះ ព្រឹត្តិការណ៍ឈានមុខគេ សម្រាប់ឧស្សាហកម្មសត្វចិញ្ចឹម នៅកម្ពុជា Petfair Cambodia 2024 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (DIECC) នៅភ្នំពេញ ជាព្រឹត្តិការណ៍ B2B នៅក្នុងសង្វាក់តែមួយរបស់ Petfair Vietnam ទើបបើកដំណើរការថ្មីៗនេះ ។

ដើម្បីចាប់ផ្តើមពិព័រណ៍ពាណិជ្ជកម្ម ដ៏គួរឲ្យរំជួលចិត្តនេះ ព្រឹត្តិការណ៍សម្ពោធជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៤ នៅ Hyatt Regency ភ្នំពេញ។ Petfair Cambodia 2024 ត្រូវបានរៀបចំឡើងដោយ Minh Vi Exhibition and Advertisement Services Co., Ltd. (VEAS) ជាអ្នករៀបចំពិព័រណ៍ពាណិជ្ជកម្ម ដែលមានបទពិសោធន៍ ក្នុងប្រទេសកម្ពុជា វៀតណាម និងប្រទេសក្នុងតំបន់។
គោលបំណងរបស់យើង គឺដើម្បីគាំទ្រដល់កំណើន និងការអភិវឌ្ឍន៍ នៃឧស្សាហកម្មសត្វចិញ្ចឹមនៅកម្ពុជា ដោយផ្តល់នូវវេទិកា B2B សម្រាប់ការអប់រំ បណ្តាញ និងការអភិវឌ្ឍន៍អាជីវកម្ម ដោយការតភ្ជាប់ រវាងឧស្សាហកម្មសត្វចិញ្ចឹមកម្ពុជា និងសមភាគីអន្តរជាតិ ។
ថ្វីបើឧស្សាហកម្មសត្វចិញ្ចឹម មានសក្ដានុពលក៏ដោយ ប្រទេសកម្ពុជាបច្ចុប្បន្ននៅខ្វះមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍន៍ទីផ្សារអ្នកប្រើប្រាស់ ការផ្គត់ផ្គង់ និងពាណិជ្ជកម្មអន្តរជាតិ យ៉ាង ពេញលេញ ដែលផ្តោតលើវិស័យនេះ។ Petfair Cambodia 2024 មានគោលបំណងដោះស្រាយ បញ្ហាប្រឈមទាំងនេះ ដោយការប្រមូលផ្តុំ និង ណែនាំបច្ចេកវិទ្យា ផលិតផល សេវាកម្ម ដែលទំនើប និងភាពលេចធ្លោបំផុត ដោយហេតុនេះការពន្លឿន កិច្ចសហប្រតិបត្តិការ អាជីវកម្ម ។ ដោយមានការជួយជ្រោមជ្រែងពីក្រសួង និងសមាគមឯកទេសនានារបស់កម្ពុជា ទាំងក្នុង និងក្រៅប្រទេស។ Petfair Cambodia 2024 ត្រូវបានគេរំពឹងថា នឹងក្លាយទៅជាវេទិកាដ៏សំខាន់ សម្រាប់ការអភិវឌ្ឍទីផ្សារអ្នកប្រើប្រាស់ និងឱកាសពាណិជ្ជកម្មសម្រាប់អាជីវកម្ម និងបុគ្គលក្នុងវិស័យ ដែលកំពុងរីកចម្រើននេះ ។ ព្រឹត្តិការណ៍នេះសន្យាថានឹងអភិវឌ្ឍឧស្សាហកម្មថ្មីមួយ ដើម្បីរួមចំណែកដល់ការបង្កើតការងារ កំណើនផលិតផលក្នុងស្រុក និងការនាំចេញ ។

Petfair Cambodia 2024 នឹងបង្ហាញផលិតផល និងសេវាកម្មចម្រុះ រួមទាំងអាហារសត្វចិញ្ចឹម ការផ្គត់ផ្គង់សម្អាងការ គ្រឿងបន្លាស់ និងសេវាកម្មពេទ្យសត្វ ។ វានឹងផ្តល់នូវវេទិកាពិសេសមួយ សម្រាប់អ្នកតាំងពិព័រណ៍ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន ចែករំលែកការច្នៃប្រឌិតថ្មីៗ និងស្វែងរកឱកាសអាជីវកម្មថ្មីៗ នៅក្នុងឧស្សាហកម្មសត្វចិញ្ចឹម ដែលកំពុងរីកចម្រើនរបស់កម្ពុជា៕

To Top