ភ្នំពេញ ៖ អគ្គិសនីកម្ពុជា អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃផ្គត់ផ្គង់ Accessories Spare Parts ចំនួន៥មុខ របស់ម៉ាស៊ីនតេស្តនាឡិកាស្ទង់ (Portable Single Phase Energy Meter Test Bench,BOFA/China) សម្រាប់ជួសជុល ម៉ាស៊ីនតេស្ត ជូនអគ្គិសនីកំពង់ស្ពឺ និងសម្រាប់បម្រុងទុកជួសជួល ម៉ាស៊ីនតេស្តអគ្គិសនី ខេត្តផ្សេងទៀត (ក្រៅផែនការ)។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឱ្យដឹងថា អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅ អង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន : អាគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញចាប់ពី ថ្ងៃទី០៨ ខែ សីហា ឆ្នាំ២០២៤ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ៖ 092 65 23 57 និង Website: www.edc.com.kh) ។
កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃ នៅម៉ោង ១១ ថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០២៤ ។
ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើវេលាម៉ោង ១៥:១០ ថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២៤ ៕