ព័ត៌មានជាតិ

ណាហ្គាវើលដ៍ ផ្តល់ជូនការប្រគំតន្ត្រី អូខេស្ត្រា ដ៏អស្ចារ្យ ដោយវង់តន្ត្រី យុវជនអង្គរ

ភ្នំពេញ ៖ សូមគោរពអញ្ជើញ សាធារជនចូលរួមទស្សនា “ការប្រគំតន្ត្រី អូខេស្ត្រាដ៏អស្ចារ្យ” របស់វង់តន្ត្រីយុវជនអង្គរ ដោយសេរី នៅសាលមហោស្រព NABA ក្នុងណាហ្គាវើលដ៍ទី២ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ចូលរួមសម្តែង ដោយលោក ឃួន សិទ្ធិស័ក្តិ ដែលជាអ្នកចម្រៀង អូប៉េរ៉ាខ្មែរដំបូងគេ ធានាថា សាធារជនទាំងអស់ នឹងទទួលបានបទពិសោធន៍ដ៏ប្លែកអារម្មណ៍ក្នុងរាត្រី នៃការប្រគំតន្ត្រី បែបក្លាស៊ីកដ៏អស្ចារ្យនេះ ជាក់ជាពុំខាន ។

ការប្រគំតន្ត្រីអូខេស្ត្រាដ៏អស្ចារ្យ” របស់វង់តន្ត្រីយុវជនអង្គរ រួមជាមួយបទចម្រៀង របស់លោក ឃួន សិទ្ធិស័ក្តិ នឹងផ្តល់ជូននូវបទពិសោធន៍ ដ៏សប្បាយរីករាយ និងប្លែកអារម្មណ៍ សម្រាប់ទស្សនិកជន

ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០០៦ ដោយមានការឧបត្ថម្ភគាំទ្រ ពីសិល្បករជប៉ុន Shinichi Minami វង់តន្ត្រីយុវជនអង្គរ បាននិងកំពុងចូលរួមអភិវឌ្ឍ និងជួយផ្សព្វផ្សាយតន្ត្រីបែបក្លាស៊ីកយ៉ាងសកម្មក្នុងប្រ ទេសកម្ពុជា។ ក្រោមការដឹកនាំ របស់នាយិកា លោកស្រី ទេព គន្ធារ៉េត និងប្រធានក្រុម លោក រម តារាវង្ស វង់តន្ត្រីយុវជន អង្គរនេះ បានទទួលការសាទរ និងគាំទ្រ យ៉ាងខ្លាំងសម្រាប់ការសម្តែង និងការប្តេជ្ញាចិត្តប្រឹងប្រែង ដើម្បីទទួលបានឧត្តមភាព នៃវិស័យតន្ត្រី។ ការសម្តែងដ៏អស្ចារ្យរបស់ពួកគេ ចាប់ពីអង្គរវត្តរហូត ដល់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជប៉ុន បានចូលរួមលើកកម្ពស់ ការផ្តោះប្តូរ វប្បធម៌ រវាងប្រទេសនឹងប្រទេសគួរ=jyកត់សម្គាល់ ។

ការប្រគំតន្ត្រី ដែលសាធារណជន អាចចូលទស្សនា ដោយសេរីនេះ រួមបញ្ចូលបទចម្រៀង ដែលជាព្រះរាជនិពន្ធ របស់ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ និង សម្តេចព្រះនរោត្តម សុរាម្រិត និងបទចម្រៀង សម័យដើមលាយឡំ ជាមួយសម័យទំនើបផងដែរ ។ វត្តមានរបស់លោក ឃួន សិទ្ធិស័ក្តិ ដែលជាអ្នកចម្រៀង អូប៉េរ៉ាខ្មែរដំបូងគេ នឹងធ្វើឱ្យការប្រគំតន្ត្រីនេះ កាន់តែទាក់ទាញជាមួយនឹង សំឡេងដ៏ពីរោះបែបអូប៉េរ៉ារបស់គាត់។ មានឈ្មោះល្បីរន្ទឺ ដោយសារសំឡេងអូប៉េរ៉ា និងការដាក់អារម្មណ៍ឱ្យស៊ីសង្វាក់ ជាមួយវង់តន្ត្រីយុវជនអង្គរ ឃួន សិទ្ធិស័ក្តិ នឹងធ្វើឱ្យទស្សនិកជនកោតស្ញប់ស្ញែង ដល់ការសម្តែងរបស់គាត់ ខណៈសាលមហោស្រព NABA ដែលមាន ២.០០០ កៅអី និង បច្ចេកវិទ្យាវីដេអូ 3D ដ៏ទំនើបប្រចាំ តំបន់អាស៊ីអាគ្នេយ៍ នឹងធ្វើឱ្យការប្រគំតន្ត្រីនេះ កាន់តែទទួលបានការ ចាប់អារម្មណ៍ ពីទស្សនិកជនមួយកម្រិតទៀត។

សាលមហោស្រព NABA ដែលមាន ២.០០០ កៅអី និងបច្ចេកវិទ្យាវីដេអូ 3D ដ៏ទំនើបក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងធ្វើឱ្យការប្រគំតន្ត្រីនេះកាន់តែអស្ចារ្យ និងទាក់ទាញ

លោកស្រី ទេព គន្ធារ៉េត បានឲ្យដឹងថា ការប្រគំតន្ត្រីនេះ គឺជាការអបអរខួប ១៨ ឆ្នាំនៃការបង្កើតសមា គមវង់តន្ត្រីយុវជន អង្គរ និងដំណើរឆ្ពោះទៅរកការ ក្លាយជាក្រុមអូខេស្ត្រា អាជីពក្នុងប្រទេសកម្ពុជា។ យើងខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ណាហ្គាវើលដ៍ ដែលបានផ្តល់ សាលមហោស្រព NABA ដ៏ប្រណីត ដែលអនុញ្ញាត ឱ្យពួកយើងអាច ចែករំលែកការប្រគំតន្ត្រី បែបក្លាស៊ីកនេះ ជូនដល់សាធារណជន បានទស្សនាកម្សាន្ត ។ យើងសង្ឃឹមថា នឹងមានការគាំទ្រ បន្តបន្ទាប់ពីរាជរដ្ឋាភិបាល ដៃគូ និងទស្សនិកជនដែលលើកទឹកចិត្តដល់បេសកកម្ម របស់ពួកយើង។
មុនចូលទស្សនាការប្រគំតន្ត្រី ទស្សនិកជនទាំងអស់ អាចអញ្ជើញទៅពិសាប៊ុហ្វេពិសេសនៅភោជនីយដ្ឋាន 2Pangea ដែលមានទីតាំងនៅទល់មុខ ជាប់សាលមហោស្រព NABA ។
ជាភោជនីយដ្ឋាន ដែលមានអាហារប៊ុហ្វេច្រើន មុខជាងគេមួយក្នុងរាជធានីភ្នំពេញ ភោជនីយដ្ឋាន 2Pangea ផ្តល់ជូនតម្លៃ ១១៦.០០០៛ (ឬ ២៩ ដុល្លារអាម៉េរិក) ប៉ុណ្ណោះសម្រាប់ម្នាក់ដែលមានសាច់ប៊ីប៊ីឃ្យូ សាច់មាន់បំពងស្រួយ បាយបែបកូរ៉េ ស៊ូស៊ិ សាស៊ិមិ សាច់អាំង សាច់ដុត គ្រឿងសមុទ្រ បង្អែម និងអាហារជាច្រើនមុខទៀត បម្រើជូនពីម៉ោង ៥ ល្ងាចដល់ ១០:៣០ យប់ ។

ការប្រគំតន្ត្រីនេះ សាធារណជនអាចចូលទស្សនាដោយសេរី! សាធារណជន អាចអញ្ជើញទៅទទួលសំបុត្រឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅបញ្ជរណាហ្គាវើលដ៍រីវ៉ត (នៅកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២)។ មកមុន ទទួលបានសំបុត្រមុន! កុំខកខានឱកាសល្អនេះឱ្យសោះ ! ទទួលយកបទពិសោធន៍ដ៏ប្លែក អារម្មណ៍នៃការ ទស្សនាការ ប្រគំតន្ត្រីដ៏អស្ចារ្យនេះជាមួយគ្នា ៕

មុនចូលទស្សនាការ ប្រគំតន្ត្រី ទស្សនិកជន ទាំងអស់ អាចអញ្ជើញ ទៅពិសាប៊ុហ្វេពិសេស ដែលមានមុខម្ហូប ច្រើនមុខជាងគេ នៅភោជនីយដ្ឋាន 2Pangea នៅទល់មុខសាលមហោស្រព NABA ម្នាក់ ១១៦.០០០៛ (ឬ ២៩ ដុល្លារអាម៉េរិក) ប៉ុណ្ណោះ

អំពីណាហ្គាវើលដ៍ ៖
ជាមួយការពង្រីកបន្ថែមថ្មី ចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការ ដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើប ក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញ ម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែបព្រម ទាំងសាលសម្រាប់រៀប ចំការប្រជុំ និងកម្មវិធីឈានមុខគេ ។
សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ ៖ media@nagaworld.com៕

To Top