ភ្នំពេញ: ស្ថានតំណាងពាណិជ្ជកម្មប្រចាំស្ថានឯកអគ្គរាជទូតថៃនៅរាជធានីភ្នំពេញ ជាអ្នករៀបចំ «ពិព័រណ៍ពាណិជ្ជកម្មថៃ “Mini Thailand Week 2024” ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២៤ នៅបរិវេណផ្សារទំនើប ភួ ពុយ ខេត្តបាត់ដំបង ។

ការរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week 2024» នឹងរៀបចំធ្វើ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២៤ នៅបរិវេណផ្សារទំនើប ភួ ពុយ ខេត្តបាត់ដំបង ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ១០ យប់ ដែលនៅក្នុងពិព័រណ៍នេះ នឹងមានការដាក់បង្ហាញទំនិញថៃជាច្រើនប្រភេទ ដែលជាទំនិញមានគុណភាពល្អ និងដើម្បីរកតំណាងចែកចាយនៅកម្ពុជា ។
ការរៀបចំពិព័រណ៍លើកនេះ មានក្រុមហ៊ុនចូលរួមទាំងអស់ចំនួន ៤០ ក្រុមហ៊ុន មានស្តង់សរុបចំនួន
៥០ ស្តង់ ក្នុងនោះនឹងនាំយកទំនិញជាច្រើនប្រភេទមកដាក់បង្ហាញ និងលក់ដូចជា ៖
១. ទំនិញម្ហូបអាហារ និង ភេសជ្ជៈ
២. សំលៀកបំពាក់ និង វាយនភ័ណ្ឌ
៣. គ្រឿងសំអាង និងទំនិញសុខភាព សម្ភស្ស
៤. សំភារៈប្រើប្រាស់ក្នុងផ្ទះ និង សំភារៈផ្ទះបាយ
៥. វត្ថុអនុស្សាវរីយ៍ និង តុបតែងផ្ទះ
៦. សំភារៈធ្វើពីស្បែក និង ស្បែកជើង
៧. សំភារៈតុបតែងផ្ទះ
៨. សំភារៈសំណង់
៩. ទំនិញឧបភោគ បរិភោគ
១០. ទំនិញផេ្សងៗ ជាច្រើនទៀត

គោលបំណងក្នុងការរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week 2024» នាលើកនេះគឺ ដើម្បីផ្សព្វផ្សាយ ផលិតផល របស់ថៃ ដែលជាផលិតផល មានគុណភាពល្អ តម្លៃសមរម្យ និងដើម្បីជាការ អរគុណដល់ អតិថិជន ដែលគាំទ្រ ទំនិញថៃ ឲ្យមានឳកាសបានទិញទំនិញថៃ គុណភាពល្អ ក្នុងតម្លៃសមរម្យ ។
ម៉្យាងទៀត ការរៀបចំពិព័រណ៍នេះ ក៏ដើម្បីរិតចំណងមិត្តភាព រវាងប្រទេស និង ប្រជាជនទាំងពីរ ឲ្យកាន់តែល្អ ប្រសើរថែមទៀត ។ ហើយក្នុងកំឡុង ពេលរៀបចំពិព័រណ៍នេះ មានរៀបចំការប្រគុំតន្ត្រីដ៏ធំ ដែលមានតារាចម្រៀង និងតារាកំប្លែងល្បីៗ សម្តែងជូនទស្សនា នាពេលយប់ ចាប់ពីម៉ោង ៧ យប់ ដល់ម៉ោង ៩ យប់ជារៀងរាល់ ៕
