ភ្នំពេញ៖ យោងតាមផែនការណែនាំលេខ ១០/២០២៤ គជបអ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន ឱ្យបានអធិកអធម ស្របតាមទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនា និងធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ ដល់ស្ថាប័ន្ធពាក់ព័ន្ធចំណុះក្រោមរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាដៃគូពាក់ព័ន្ធ អនុវត្ត ៩ចំណុចធំៗ ក្នុងសេចក្តីណែនាំ ទាំងស្រុងដូចខាងក្រោម៖






