ព័ត៌មានជាតិ

លិខិតមិត្តអ្នកអាន៖ ស្នើសុំចុះផ្សាយអត្ថបទ ពាក់ព័ន្ធនឹងបុគ្គល កែ វឌ្ឍនៈ មន្រ្តីពន្ធដារខេត្តតាកែវ អំពីករណី ទិញលក់ដី មិនឱ្យលុយហើយលួចធ្វើប្លង់ នៅភូមិដូនទួត ស្រុកត្រាំកក់ ខេត្តតាកែវ

ភ្នំពេញ៖ ការិយាល័យនិពន្ធ​​ នៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មានកិត្តិយស សូមផ្សាយខ្លឹមសារទាំងស្រុងនូវលិខិតមិត្តអាន ដែលបានផ្ញើមកកាន់អង្គភាពដើមអម្ពិល ដើម្បីចុះផ្សាយនូវពាក្យស្នើសុំអន្តរាគមន៍ របស់អ្នកស្រី ឈុន ទូច ស្ថិតនៅភូមិ ដូនទួត ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។
លិខិតមានសារទាំងស្រុងដូចទៅ៖

១- ពាក្យអន្តរាគមន៍

២- អង្គភាពប្រឆាំងអំពើពុករលួយ

ជុំវិញករណី មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានទាក់ទងសុំការបំភ្លឺពីលោក កែ វឌ្ឍនៈ (កែវ វិវឌ្ឍន) នៅថ្ងៃចន្ទទី០៩ ខែកញ្ញា ឆ្នាំ២០២៤។
លោក វឌ្ឍនៈ បាននិយាយថា រឿងនោះ ជារឿងយូរហើយ និងមានការប្តឹងផ្តល់គ្នា នៅតុលាការ ប៉ុន្តែថា “វាប្តឹងផ្តល់ច្រើនហើយ ខ្ញុំលែងរវល់អស់ហើយ។ ប្តឹងអី ប្តឹងទៅ”

To Top