ព័ត៌មានជាតិ

Xiaomi បង្ហាញពីការថតរូប ពេលយប់ដ៏អស្ចារ្យ និង AI កម្រិតខ្ពស់របស់ Xiaomi 14T Seri​es និងXiaomi 14T Pro

ភ្នំពេញ ៖​ Xiaomi មានមោទនភាព ក្នុងការដាក់បង្ហាញ ត្រកូលស្មាតហ្វូន ចុងក្រោយបំផុត របស់ខ្លួនគឺ Xiaomi 14T Series ដែលរចនាឡើង សម្រាប់អ្នកចូលចិត្តថតរូប ដែលស្វែងរកសមត្ថភាព ថតរូបកម្រិតកំពូល ។ បច្ចេកវិទ្យា នៃការថតរូបស្មាតហ្វូនកំពូលនេះ គឺផ្តោតលើការថតរូប ពេលយប់ដ៏ពិសេសដោយ Xiaomi 14T Series បានបំពេញបន្ថែមដោយមុខងារ AI ដ៏មានឥទ្ធិពល ។

ជាមួយនឹងបច្ចេកវិទ្យា AI-enhanced imaging technology កម្រិតខ្ពស់ អ្នកប្រើប្រាស់អាចរីករាយជាមួយ នឹងរូបភាពច្បាស់ រស់រវើកទាំងពេលយប់ និងពេលថ្ងៃ។ ការរួមបញ្ចូលគ្នា នៃការរចនាយ៉ាងរលើបរលោង ល្បឿនដំណើរការ MediaTek ដែលមានអនុភាព និងអេក្រង់ AMOLED ដ៏គួរឱ្យភ្ញាក់ផ្អើល គឺXiaomi 14T Series បញ្ចូលមុខងារ AI យ៉ាងរលូនសម្រាប់ការប្រើប្រាស់ច្រើន ដោយផ្តល់នូវបទពិសោធន៍ ដែលមិនអាចប្រៀបផ្ទឹម បានសម្រាប់អ្នកដែលស្វែង រកអ្វីដែលល្អបំផុតពីទូរស័ព្ទបស់ពួកគេ ។

ការអភិវឌ្ឍន៍ដល់ការថតរូប ពេលយប់ជាមួយនឹង លេនអុបទិក Leica ជំនាន់ចុងក្រោយ Xiaomi 14T Series បានផ្តល់ នូវបទពិសោធន៍ថតរូបពិសេស សម្រាប់អ្នកប្រើប្រាស់ ។ ជាមួយនឹងសមត្ថភាពពិសេសក្នុងការថតនៅទីមានពន្លឺទាប Xiaomi 14T និង Xiaomi 14T Pro ចាប់យកទិដ្ឋភាព ពេលយប់ដ៏អស្ចារ្យ និង ទេសភាពទីក្រុងដ៏រស់រវើកជាមួយនឹងភាពលម្អិត ។

បច្ចេកវិទ្យា AI LM computational photography នៅក្នុង FusionLM ដែលដំណើរការដោយ Xiaomi AISP។ Xiaomi 14T Series បានធ្វើឲ្យប្រសើរឡើងនូវ Dynamic range និងnoise បង្កើនភាពលម្អិត និងពណ៌រស់រវើក បើទោះបីនៅក្នុងទីពន្លឺទាបក៏ដោយ។ ការប្រើប្រាស់ទិន្នន័យ Raw Data ដ៏ធំពី FusionLM ស៊េរីនេះគាំទ្រ UltraHDR បង្កើនបទពិសោធន៍ HDR រឹតតែល្អ។ លើសពីនេះ PortraitLM នៅក្នុងបច្ចេកវិទ្យា AISP បានធ្វើឲ្យ Master Portrait mode រឹតតែល្អឥតខ្ចោះ ចាប់ពី 23mm ដល់ទៅ 75mm ធានាបាននូវរូបភាពPortrait លម្អិតជាមួយនឹងកម្រិតកាន់តែច្បាស់ និងបែបធម្មជាតិ។

Xiaomi 14T Pro មានប្រព័ន្ធកាមេរ៉ាបី ដែលអាចប្រើបានដែលមាន Focal length ប្រាំចាប់ពី 15mm ទៅ 120mm។ វាបានផ្តល់នូវភាពងាយស្រួល ក្នុងការថតរូបក្នុងលក្ខខណ្ឌផ្សេងៗគ្នា។ កាមេរ៉ាមេទំហំ 50MP មាន Aperture ƒ/1.6 ធំ និងកែវលេន Leica Summilux ចុងក្រោយបង្អស់ ដែលបានបំពាក់មកជាមួយនឹង Light Fusion 900 image sensor ។ ជាមួយនឹង sensor size ទំហំធំ 1/1.31″ Dual Native ISO Fusion Max និនិង 13.57EV dynamic range ខ្ពស់នេះ បានធ្វើឲ្យការចាប់យកពន្លឺបានច្រើនជាងមុនដល់ទៅ 32% ដែលធានាបាននូវរូបភាពរស់រវើក និងលម្អិត ។ ទូរស័ព្ទនេះក៏បំពាក់មកនូវ លេន 7P aspherical high-transmittance ដើម្បីចាប់យកពន្លឺកាន់តែច្រើន និងជំនួយដល់ការថតរូប high dynamic range ផងដែរ ។

Xiaomi 14T មានសេនស័ររូបភាព IMX906 កម្រិតខ្ពស់របស់ Sony និងប្រព័ន្ធកាមេរ៉ាបីគ្រាប់ មាន focal lengths ចំនួន 4 ចាប់ពី 15mm ដល់ 100mm។ កាមេរ៉ាមេទំហំ 50MP ជាមួយនឹងកម្រិត Aperture ƒ/1.7 ដ៏ធំ និងលេនអុបទិក Leica Summilux optical lens ផ្តល់នូវពណ៌រស់រវើក និងច្បាស់លម្អិតបំផុត សូម្បីតែនៅក្នុងពន្លឺតិចក៏ដោយ ។ កាមេរ៉ាទំហំ 12MP ultra-wide ដែលមាន focal length15mm ក៏ធានាបាននូវការ ថតទេសភាពយ៉ាងច្បាស់ និងលម្អិតផងដែរ ។

លើសពីសមត្ថភាពថតរូប ដ៏គួរឱ្យចាប់អារម្មណ៍នេះ Xiaomi 14T Series ក៏មានសមត្ថភាពខ្លាំងក្នុងការថតវីដេអូផងដែរ ដែលជួយបង្កើនភាពងាយស្រួល ក្នុងការថតវីដេអូបែបភាពយន្ត។ Movie mode ក្នុងសមាមាត្រដើម 2.39:1 ដែលមាន Cinematic Blur និង Rack Focus សម្រាប់ផ្លាស់ប្តូររសជាតិ នៃភាពយន្ត ខណៈដែលមុខងារ Director ណែនាំចំណុចទាក់ទាញ សម្រាប់ការថតបែបភាពយន្តអាជីព ជាមួយនឹងការគ្រប់គ្រងប៉ារ៉ាម៉ែត្រកម្រិតខ្ពស់។ ក្នុងពេលជាមួយគ្នានេះ MasterCinema ថតវីដេអូ HDR នៅក្នុង 10-bit Rec ។ 2020 format និងផ្តល់នូវការថតវីដេអូ 4K ក្នុងល្បឿន 30fps ដោយចាប់យកព័ត៌មានលម្អិតរឹតតែច្បាស់នៅក្នុងពន្លឺ និងស្រមោល ដែលបង្ហាញពី dynamic range ដូចទៅនឹងអ្វីដែលមនុស្សមើលឃើញ។

ការប្រើប្រាស់ AI កម្រិតខ្ពស់ សម្រាប់ភាពងាយស្រួលប្រចាំថ្ងៃ Xiaomi 14T Series បាននាំនូវភាពច្នៃប្រឌិត និងផលិតភាពទៅកម្រិតថ្មី បន្ទាប់ជាមួយ នឹងសមត្ថភាព AI កម្រិតខ្ពស់តាមរយៈការស្វែងរកសំឡេង អត្ថបទ រូបភាព និង វីដេអូ ពង្រឹងការងារប្រចាំថ្ងៃ រួមទាំងផ្តល់នូវ ភាពងាយស្រួលទៀតផង ។ សមត្ថភាព AI របស់ Xiaomi 14T Series ផ្តល់សិទ្ធិអំណាច ដល់អ្នកប្រើប្រាស់ក្នុងការបង្កើន ផលិតភាពរបស់ពួកគេ ការធ្វើដំណើរកាន់តែឆ្លាតវៃ និងបង្កើតមាតិកាដោយមិនចាំបាច់ប្រឹងប្រែងខ្លាំងពេក។ដោយមានការសហការជាមួយ Google ដល់កម្រិតខ្ពស់ Xiaomi 14T Pro បានណែនាំ Circle to Search ជាមួយ Google បានក្លាយជាឧបករណ៍ Xiaomi ដំបូងបង្អស់ដែលផ្តល់ ជូននូវមុខងារច្នៃប្រឌិតនេះ។ អ្នកប្រើប្រាស់អាចស្វែងរកភ្លាមៗ នូវអ្វីដែលពួកគេឃើញនៅលើទូរសព្ទ របស់ពួកគេដោយមិនចាំបាច់ប្តូរកម្មវិធី ។ លើសពីនេះ Xiaomi 14T ភ្ជាប់មកជាមួយកម្មវិធី Google Gemini ។ ជជែកជាមួយ Gemini ដើម្បីទទួលបានជំនួយក្នុងការសរសេរ ការរៀន ការធ្វើផែនការ និងអ្វីៗជាច្រើនទៀត។

ដើម្បីបង្កើនផលិតភាព អ្នកបកប្រែ AI យកឈ្នះលើឧបសគ្គភាសា ដើម្បីបង្កើនទំនាក់ទំនងក្នុងអំឡុងពេលប្រជុំ និងការហៅទូរសព្ទ។ AI Notes និង AI Recorder បង្កើនប្រសិទ្ធភាព ក្នុងការបំលែងការនិយាយជាសំឡេង ទៅអត្ថបទ ការសម្គាល់សំឡេងអ្នកនិយាយផ្សេងៗគ្នាបានត្រឹមត្រូវនិងការសង្ខេបរហ័ស ខណៈដែលការបកប្រែ តាមពេលវេលាជាក់ស្តែងធានា នូវអន្តរកម្មពហុភាសាយ៉ាងរលូន ។

ខាងផ្នែកច្នៃប្រឌិត AI Image Editing ពង្រីករូបភាពយ៉ាងឆ្លាតវៃ ដើម្បីបង្កើនការមើលឃើញ ខណៈពេលដែល AI Eraser Pro ដកធាតុដែលមិនចង់បានចេញ ពីរូបភាពបានយ៉ាងល្អឥតខ្ចោះ។ AI Film បង្កើតវីដេអូខ្លីៗ បែបភាពយន្តដោយងាយស្រួល និង AI Portrait បង្កើតរូបតំណាងផ្ទាល់ខ្លួន ដែលផ្តល់សិទ្ធិអំណាចដល់អ្នកប្រើ ក្នុងការបង្ហាញស្ទីលពិសេស របស់ពួកគេយ៉ាងងាយស្រួល។

Xiaomi 14T Series ប្តេជ្ញាបន្តបង្កើនបទពិសោធន៍ software ដែលនាំឱ្យមានការកែលម្អកម្មវិធីជាង 600 ចាប់តាំងពីខែមករា ឆ្នាំ 2024 ដែលលទ្ធផលគឺ មានការកើនឡើង 9.8% លើល្បឿនក្នុងប្រព័ន្ធ។ ការកែលម្អ រួមមានការធ្វើឱ្យប្រសើរឡើង នៃពហុភាសា ការធ្វើសមកាល កម្មលក្ខណៈពិសេស ជាមួយ Android និងកាត់បន្ថយភាពស្មុគស្មាញរាល់ពេញចេញចូលនិងភាពលែងត្រូវការតទៅទៀតនៃកម្មវិធី ដែលធ្វើឲ្យមានបទពិសោធន៍ ប្រើប្រាស់កាន់តែរលូន និងឆ្លើយតបកាន់តែរហ័ស។ Xiaomi 14T Series ក៏ណែនាំមុខងារច្នៃប្រឌិតថ្មីចំនួនបីផងដែរ ដូចជាការធ្វើសមកាលកម្មការ ហៅទូរសព្ទ ការបិទកម្មវិធី និងការផ្ទេរការចាក់សារឡើងវិញ ដែលធានាបាននូវការតភ្ជាប់ដ៏រលូន និងការផ្លាស់ប្តូររវាង ឧបករណ៍ដោយមិនលំបាក បង្កើនផលិតភាព និងភាពងាយស្រួលយ៉ាងខ្លាំង។ លើសពីនេះ មុខងារ Link to Windows ផ្តល់ជូនបទពិសោធន៍ កុំព្យូទ័រ PC ដែលរួមបញ្ចូលគ្នា ដោយកាត់បន្ថយគម្លាត រវាងបទពិសោធន៍ទូរស័ព្ទ និងកុំព្យូទ័រលើតុ។

អេក្រង់ដ៏អស្ចារ្យ រលូនបំផុត
អេក្រង់ CrystalRes ទំហំ 6.67” ដែលផ្តល់នូវកម្រិតភាពច្បាស់ 1.5K ដ៏អស្ចារ្យ (2712 x 1220) ជាមួយនឹងដង់ស៊ីតេភីកសែល 446 ppi ។ អេក្រង់កម្រិតខ្ពស់នេះផ្តល់នូវការមើលឃើញដ៏រស់រវើក និង រលូន ដែលត្រូវបានពង្រឹងដោយជម្រៅពណ៌ 12 bit គួរឱ្យចាប់អារម្មណ៍។ Refresh rate កម្រិតខ្ពស់ដល់ទៅ 144Hz អ្នកប្រើប្រាស់កាន់តែរីករាយនឹងការប្រើប្រាស់ប្រចាំថ្ងៃ ដែល ធានាឱ្យមានចលនារលូន និងការផ្លាស់ប្តូររលូនឥតខ្ចោះ ។ ផ្តល់ជូននូវការ គ្រប ដណ្តប់ពណ៌ DCI-P3 និងកម្រិតពន្លឺខ្ពស់បំផុត 4000 nits អេក្រង់ ផ្តល់នូវរូបភាព ដ៏អស្ចារ្យទាំងក្នុង និងក្រៅ ដែលធ្វើអោយ រាល់អន្តរកម្ម កាន់តែទាក់ទាញ និងរីករាយ។ អេក្រង់ AI ជំនាន់ក្រោយកែតម្រូវ សីតុណ្ហភាពពណ៌ និងពន្លឺយ៉ាងឆ្លាតវៃ ដោយផ្អែកលើសេណារីយ៉ូ នៃការប្រើប្រាស់ និងពេលវេលានៃថ្ងៃ ដោយធានាបាន នូវផាសុកភាពភ្នែកល្អបំផុត ។

Xiaomi 14T Series ផ្តល់នូវគុណភាពសំឡេង ពិសេសជាមួយនឹងវិញ្ញាបនបត្រ Hi-Res Audio Wireless និងឧបករណ៍ សំឡេងស្តេរ៉េអូ សម្រាប់សំឡេងដ៏ពីរោះ។ បំពាក់ដោយបច្ចេកវិទ្យា Dolby Atmos® អ្នកប្រើប្រាស់អាចទទួលបានបទពិសោធន៍ដ៏សម្បូរបែប ជាមួយនឹងសំឡេង 3D បង្កើនភាពរីករាយនឹងភាពយន្ត តន្ត្រី និងហ្គេមរបស់ពួកគេ។ល្បឿនដំណើរការខ្លាំង រលូតឥតអាក់ Xiaomi 14T Series​ Xiaomi 14T Series ផ្តល់នូវដំណើរការពិសេសជាមួយ នឹងប្រព័ន្ធដំណើរ ការដ៏ទំនើប និងប្រព័ន្ធត្រជាក់កម្រិតខ្ពស់ បង្កើនការងារប្រចាំថ្ងៃជាមួយនឹងល្បឿន និងប្រសិទ្ធភាព ដែលមិនអាចប្រៀបផ្ទឹមបាន ។

Dimensity 9300+ បង្កើនល្បឿន 37% នៅក្នុងដំណើរការ CPU ។ រួមនឹង GPU Immortalis-G720 កម្រិតខ្ពស់ ដែលផ្តល់នូវការធ្វើឱ្យប្រសើរឡើង 44% នៅក្នុងដំណើរការក្រាហ្វិក ការរួមបញ្ចូលគ្នាដ៏មានអានុភាពនេះល្អឥតខ្ចោះនៅក្នុងកម្មវិធី AI និងការលេងហ្គេម ដោយផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ និងល្អឥតខ្ចោះ។ ធ្វើឱ្យប្រសើរឡើងដោយ Xiaomi Surge T1 Tuner សម្រាប់ការតភ្ជាប់ដែលមានស្ថេរភាព និងដំណើរការកាន់តែប្រសើរឡើង និងប្រព័ន្ធ Xiaomi 3D IceLoop សម្រាប់ការគ្រប់គ្រងកម្តៅប្រកប ដោយប្រសិទ្ធភាព Xiaomi 14T Pro ធានានូវដំណើរការខ្ពស់បំផុតដោយមិនឡើងកំដៅ ដែលធ្វើឱ្យវាក្លាយជាជម្រើស ចុងក្រោយសម្រាប់អ្នកលេងហ្គេមទូរសព្ទ និងអ្នកកិច្ចការនិងកម្មវិធីធំៗ។

Xiaomi 14T ដំណើរការដោយប្រព័ន្ធដំណើរការ AI ថ្មី MediaTek Dimensity 8300-Ultra បង្កើនល្បឿន 20% នៃដំណើរការស៊ីភីយូ និងការធ្វើឱ្យប្រសើរឡើង 60% នៅក្នុង ដំណើរការ GPU ធ្វើឱ្យកិច្ចការច្រើនយ៉ាង រលូន និងមានប្រសិទ្ធភាពជាងមុន ខណៈពេលដែលអាយុកាលថ្មរឹត តែវែងជាងមុន ហើយមានប្រសិទ្ធភាពកាន់តែខ្លាំង ។
Xiaomi 14T Series បំពាក់នូវថ្មដ៏មានថាមពល និងសមត្ថភាពសាកថ្មលឿន ធានាបាននូវការសាកថ្មលឿន និងការប្រើប្រាស់ដែលអាចទុកចិត្តបាន។ Xiaomi 14T Pro មានភាពលេចធ្លោជាលើកដំបូងនៅក្នុង Xiaomi T Series ដែលបង្ហាញសមត្ថភាពសាកឥតខ្សែ 50W បន្ថែមលើថ្ម 5000mAh ។ លើសពីនេះ 120W HyperCharge អនុញ្ញាតឱ្យសាកពេញត្រឹមតែ 19 នាទី ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ Xiaomi 14T ត្រូវបានបំពាក់ដោយថាមពលថ្ម 5000mAh ដ៏រឹងមាំ និង 67W HyperCharge សម្រាប់ការសាកថ្មលឿនតាមខ្សែ។

សមត្ថភាពដ៏មានអានុភាព មកជាមួយនឹងភាពទំនើបទាន់សម័យ
Xiaomi 14T Series បានរួមបញ្ចូលគ្នានូវសមត្ថភាពយ៉ាងរលូន និងការរចនាដ៏ប្រណីតដោយមានការរចនាម៉ូដបែបលោហធាតុ រលើបេលោង និងគែមអេក្រង់ស្តើងបំផុត 1.7mm ដែលជួយបង្កើនបទពិសោធន៍នៃការបង្ហាញអេក្រង់។ ទូរស័ព្ទទាំងពីរនេះមានកម្រិត IP68 ដែល ធានាភាពធន់នឹងទឹក និងធូលី ដែលធន់មាំទាំងទូរស័ព្ទ និងផ្លូវចិត្ត។ Xiaomi 14T Pro បំពាក់នូវស៊ុមធ្វើពីលោហធាតុចម្រាញ់ ដែលបន្ថែមនូវភាពទំនើបទាន់សម័យ និងផ្តល់នូវ ភាពធន់ខ្លាំងជាង 116% ធន់នឹងការពត់កោង និងការខូចខាតបើប្រៀបធៀបទៅនឹងជំនាន់មុន ។ ខ្នងកោង 3D បង្កើនផាសុកភាព និងការក្តាប់ជាប់ ខណៈពេលដែលគ្រឿងតុបតែងធ្វើពីលោហធាតុ បន្ថែមភាពប្រណីត។ Xiaomi 14T Pro មានជម្រើសបីពណ៌៖ Titan Gray, Titan Blue និង Titan Black ។ Xiaomi 14T មានជាពណ៌ Titan Gray, Titan Blue, Titan Black និង Lemon Green។ Lemon Green វ៉ារ្យ៉ង់គឺផលិតចេញពី វត្ថុធាតុដើម PU ដែលមានមូលដ្ឋានលើជីវសាស្រ្ត មានបួនស្រទាប់ ដោយរួមបញ្ចូល នូវវត្ថុធាតុដើមជីវៈចំនួន 50% រួមទាំងសរសៃក្រូចឆ្មា និង PET កែច្នៃ 100% ធ្វើឱ្យវាក្លាយជាជម្រើស ដែលមិនប៉ះពាល់ដល់បរិស្ថាន ៕

To Top