ភ្នំពេញ៖ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែង លោក មួង ឃីម ពីទីប្រឹក្សាក្រសួងយុត្តិធម៌ ឋានៈស្មើរដ្ឋលេខាធិការ។
សូមជម្រាបថា តំណាងអយ្យការបានសម្រេចចោទប្រកាន់លើមនុស្សចំនួន ៤នាក់ រួមមានៈ លោក អ៊ុត ធី , លោក មួង ឃីម , លោក ដួង តារា និងលោក លី សាម៉េត ហៅគ្រូមា ពីបទជំនួញឥទ្ធិពលសកម្ម ជំនួញឥទ្ធិពលអកម្ម និងសមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្មនៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ៕