ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលនៃគណអភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះត្រួតពិនិត្យការស្ថាបនាខ្លោងទ្វា និងបរិវេណ សួនច្បារ នៃសាលាស្រុកតាលោសែនជ័យ។
សូមរំលឹកថា តាលោសែនជ័យ គឺជាស្រុកថ្មីដែលទើបបង្កើតឡើងក្នុងឆ្នាំ២០១៩ ដោយកាត់យកឃុំចំនួនពីរគឺ ឃុំតាលោ នៃស្រុកបាកាន និងឃុំផ្ទះរុង នៃស្រុកភ្នំក្រវាញ របស់ខេត្តពោធិ៍សាត់៕