ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ស្ត្រីខ្មែរកាន់តែលេចធ្លោ ក្នុងសង្គម និងដើរតួនាទីកាន់តែសំខាន់ ក្នុងគ្រប់វិស័យ

ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ស្ត្រីខ្មែរកាន់តែលេចធ្លោក្នុងសង្គម និងដើរតួនាទីកាន់តែសំខាន់ ក្នុងគ្រប់វិស័យ ។

ការលើកឡើងរបស់លោក ប៉ែន បូណា បានធ្វើឡើង ក្នុងឱកាសដែលលោក និងលោកស្រី ហុង ពិសី បានជួបសំណះសំណាល និងជូនវត្ថុអនុស្សាវរីយ៍ ដល់មន្ត្រីរាជការ នៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (អ.អ.រ.) ដែលជាស្ត្រី ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅសាលសន្និសីទ អ.អ.រ. នៃទីស្តីការគណៈរដ្ឋមន្ត្រី។

លេីសពីនេះ លោក ប៉ែន បូណា​ បានថ្លែង​ កោតសរសើរ ចំពោះសមត្ថភាព និងការលះបង់របស់ស្ត្រីទាំងអស់និយាយជារួម និងនិយាយដោយឡែក គឺស្ត្រីនៅក្នុងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលទាំងអស់ ដើម្បីភាពជោគជ័យនៃការងារ។

លោក បន្តថា កន្លែងការងារដែលមានស្ត្រីចូលរួម តែងតែបង្កើតឱ្យមានបរិយាកាសរីករាយ និងជោគជ័យការងារក្នុងកម្រិតខ្ពស់៕

To Top