ព័ត៌មានជាតិ

សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញក្នុងព្រះរាជពិធីស្រោចស្រង់ ព្រះសុគន្ធវារី ថ្វាយប្រគេន សម្តេចព្រះមហាសង្ឃរាជ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងព្រះរាជពិធីស្រោចស្រង់ព្រះសុគន្ធវារី ថ្វាយ ប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្ដេច ទាំង៦ព្រះអង្គ នៅក្នុងវត្តបទុមវតី។

នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ក្រសួងធម្មការ និងសាសនា បានរៀបចំព្រះរាជពិធី និងពិធីស្រោចស្រង់ ព្រះសុគន្ធវារីថ្វាយ ប្រគេន សម្តេចព្រះមន្ត្រីសង្ឃជាន់ខ្ពស់ ចំនួន៤ដងមកហេីយ។

ក្នុននោះមានគឺ៖ ១.ពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ២.ព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលថ្វាយ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្ម១០០ព្រះវស្សា យាងចូល១០១ ព្រះវស្សា។ ៣.ពិធីស្រោចស្រង់ព្រះសុគន្ធវារី ប្រគេនព្រះមន្ត្រីសង្ឃវត្តឧណ្ណាលោម ចំនួន៥ ព្រះអង្គ និង៤ ក្នុងព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារីថ្វាយ-ប្រគេន សម្តេចព្រះមហាសង្ឃរាជសម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្តេច ៦ព្រះអង្គ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នាវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ៕

To Top