ព័ត៌មានជាតិ

មន្ត្រីនគរបាលម្នាក់ ព្រោះតែវិបត្តិក្នុងគ្រួសារ បានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន

បាត់ដំបង! ប្រភពពីសមត្ថកិច្ចបានអោយដឹងថា មន្ត្រីនគរបាលម្នាក់ ព្រោះតែវិបត្តិក្នុងគ្រួសារ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៩និង១០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិសាមគ្គី ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ឃុត បន ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរមន្ត្រីនគរបាលរដ្ឋបាលឃុំអូរំដួល រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានយកខ្សែនីឡុង ចងកនិងដើមស្វាយ ខាងក្រោយផ្ទះ បណ្ដាលអោយស្លាប់ ព្រោះតែមានវិបត្តិក្នុងគ្រួសារ ។
   
បច្ចុប្បន្ន សពជនរងគ្រោះ ក្រោយធ្វើកោសល្យវិច័យរួចរាល់ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូន ក្រុមគ្រួសារដើម្បីយករៀបចំ ធ្វើបុណ្យតាមប្រពៃណី។

To Top