មណ្ឌលគិរី ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ មានហេតុការប្រជាពលរដ្ឋប្រុសស្រីមួយក្រុម បាននាំគ្នាទៅរំដោះយកគោយន្តកន្ត្រៃដឹកឈើជាច្រើនគ្រឿងចេញពីទីស្នាក់ការដែនជម្រកសត្វព្រៃភ្នំព្រេច នៅឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

មន្ត្រីជំនាញបានឲ្យដឹងថា ខណៈមន្ត្រីប្រចាំនៅស្នាក់ការភ្នំព្រេច ជាប់បំពេញភារកិច្ចល្បាតតាមព្រៃគោលដៅផ្សេងៗអស់ ។ មានតែមន្ត្រីម្នាក់ប្រចាំការក្នុងស្នាក់ការ ទើបបងប្អូនប្រជាពលរដ្ឋអាចជាម្ចាស់វត្ថុតាង រួមមានគោយន្តនិងឈើ បាននាំគ្នាចូលទៅយកវត្ថុតាងដែលមន្ត្រីបានចាប់ឃាត់កន្លងមក។

យ៉ាងណាក៏ដោយ ករណីនេះ មន្ត្រីជំនាញអះអាងយ៉ាងម៉ឺងម៉ាត់ថា និងបន្តធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ឋ ដើម្បីធ្វើការតាមច្បាប់៕


ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល
