Feature

សម្តេចតេជោឱ្យអ្នកព័ត៌មានថៃ បើកមើលប្រសាសន៍សម្តេចឡើងវិញ រឿងយន្តការដោះស្រាយព្រំដែនមាន២ជម្រើស

ភ្នំពេញ ៖ ក្នុងជំនួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាឱ្យអ្នកសារព័ត៌មានថៃ ត្រូវបើកមើលវិដេអូ មានប្រសាសន៍កាលពីថ្ងៃ៩ មិថុនា ឡើងវិញ អំពីសម្តេចមានប្រសាសន៍២ជម្រើស លើការដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ ។
 
ការលើកឡើងរបស់សម្តេចតេជោនេះ បន្ទាប់ពីសារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ខុសពីការពិតជុំវិញជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ៕

To Top