ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន​ បើកការវាយប្រហារ ដោយដ្រូនជិត២០០ដង មកលើទីក្រុងមូស្គូ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីរុស្ស៊ីបាននិយាយថា យ៉ាងហោចណាស់មនុស្ស១៧នាក់បានរងរបួស បន្ទាប់ពីយោធាអ៊ុយក្រែន បានបើកការវាយឆ្មក់យន្តហោះគ្មានមនុស្សបើកដ៏ធំបំផុត របស់ខ្លួនប្រឆាំងនឹងទីក្រុងមូស្គូ។

អភិបាលក្រុងលោក Sergey Sobyanin បានសរសេរនៅក្នុងសារ Telegram កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា កងការពារអាកាស បានបាញ់ទម្លាក់យន្តហោះដ្រូណ UAV យ៉ាងហោចណាស់ ១៩៤គ្រឿង នៅពេលចូលទៅជិតរដ្ឋធានីរុស្ស៊ី ត្រឹមរយៈពេលមួយយប់។

យន្តហោះគ្មានមនុស្ស បើកមួយចំនួនបានធ្វើឱ្យវាឆ្លងកាត់ជោគជ័យ និងបង្កជាអណ្តាតភ្លើង ដោយសាក្សី បានរាយការណ៍ថាមានផ្សែងខ្មៅយ៉ាងក្រាស់នៅក្នុងតំបន់ជាច្រើនក្នុង និងក្រៅទីក្រុង។

លោក Sobyanin បាននិយាយទៀតថា យន្តហោះគ្មានមនុស្សបើកជាច្រើនបានវាយប្រហារទៅដល់រោងចក្រចម្រាញ់ប្រេង Moscow នៅសង្កាត់ Kapotnya ភាគអាគ្នេយ៍នៃទីក្រុង។

ជាលទ្ធផលមន្ត្រីជាន់ខ្ពស់ក្រុងមូស្គូបាននិយាយនៅលើ Telegram ថា មនុស្ស៩នាក់ រួមទាំងកុមារអាយុ៣ឆ្នាំម្នាក់ បានរងរបួសដោយគ្រាប់កាំភ្លើង និងរបួសផ្សេងទៀតនៅក្នុងទីក្រុង Kotelniki ភាគខាងកើតនៃរដ្ឋធានីមូស្គូ៕

ប្រែសម្រួល៖ស៊ុនលី

To Top