ព័ត៌មានជាតិ

ប្រសាសន៍សំខាន់ៗ របស់សម្តេចធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីជាង២ពាន់អង្គ/នាក់​ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត ជ័យលាភី ចំនួន ២.០០១អង្គ/នាក់ (នារី ១.២៥១នាក់) ទាំងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងកម្រិតបរិញ្ញាបត្រ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច នៅខេត្តបាត់ដំបង។

ក្នុងនោះ សម្តេចធិបតី​ ហ៊ុន ម៉ាណែត មានប្រសាសន៍សំខាន់ៗដូចខាងក្រោម ៖
-សម្តេចធិបតី៖ ការសិក្សាជាសកម្មភាពពេញមួយជីវិត ព្រោះត្រូវរៀន ត្រូវយល់ដឹង និងត្រូវស្រាវជ្រាវ
-សម្ដេចធិបតី៖ រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់ លើការអប់រំ
-ដើម្បីលើកកម្ពស់គុណភាពអប់រំ សម្តេចធិបតី ឱ្យក្រសួងអប់រំ ត្រូវកែលម្អវិធីសាស្ត្រអប់រំ
-សម្ដេចធិបតី៖ តាំងពីអាណត្តិមុនៗ​ រហូតមកដល់អាណត្តិទី៧នេះ រាជរដ្ឋាភិបាល ខិតខំពង្រីកសាលារៀន ទៅដល់មូលដ្ឋានភូមិ ឃុំ
-សម្ដេចធិបតី៖ មានមូលដ្ឋានគ្រឹះចំណេះដឹងរឹងមាំ និងឈានមកបន្តការសិក្សា​ នៅកម្រិតឧត្តមសិក្សា
-សម្ដេចធិបតី កោតសរសើររដ្ឋបាលខេត្តបាត់ដំបង បានខិតខំអភិវឌ្ឍន៍នៅទូទាំងខេត្តនិងជួយពលរដ្ឋ
-សម្តេចធិបតី៖ ខេត្តបាត់ដំបង ខិតខំជួយប្រជាពលរដ្ឋគ្រប់កាលទេសៈ
-សម្ដេចធិបតី៖ ឆ្នាំ២០២៦ ខេត្តបាត់ដំបង ជួបបញ្ហាប្រឈមច្រើន​ តែឆ្នាំ២០២៧សង្ឃឹមថា ខេត្តនឹងនាំមកនូវភាពល្អប្រសើរ
-សម្តេចធិបតី៖ ទៅណាមកណាលួចទៅ មិនមែនខ្លាចរឿងសុវត្ថិភាពផ្ទាល់ខ្លួនទេ តែមិនចង់ឱ្យបង្កការភ្ញាក់ផ្អើល រំខានដល់គេ
-សម្ដេចធិបតី៖ កម្ពុជា មានសុខសន្តិភាពពេញលេញរឿងអ្វីត្រូវខ្លាច
-និយាយដល់រឿងសុវត្ថិភាពផ្ទាល់ខ្លួន សម្តេចធិបតីថា នៅក្នុងប្រទេសខ្មែរ ទឹកដីខ្មែរ គ្មានអីទេ
-សម្តេចធិបតី៖ នៅខេត្តបាត់ដំបង មិនថាសង្គ្រាម មិនថាទឹកជំនន់ រឿងទាំង២នេះ ជាអាទិភាពរាជរដ្ឋាភិបាលដូចគ្នា ក្នុងនោះអភិក្រមជីវិតមុនគេ
-សម្តេចធិបតី៖ នៅទូទាំងប្រទេស បានអនុវត្តល្អចំពោះវិធានការការពារគ្រោះទឹកជំនន់
-ជុំវិញទឹកជំនន់ សម្តេចធិបតី បញ្ជាក់ថា នៅកម្ពុជា គ្មានប្រជាពលរដ្ឋណាម្នាក់ ត្រូវបានទឹកជំនន់បុកនាំយកទៅបាត់ឡើយ
-សម្តេចធិបតី៖ ខេត្តបាត់ដំបង បាត់សន្តិភាព២១ថ្ងៃ ហើយទើបយល់ពីអត្ថន័យសន្តិភាព​ មានន័យយ៉ាងណា នៅពេលបាត់ពាក្យនេះ
-សម្តេចធិបតី៖ ឆ្នាំ២០២៧​ សូមឱ្យគ្រោះចង្រៃ ចេញពីកម្ពុជាឱ្យអស់ ទៅទាំងF16
-សម្ដេចធិបតី៖ យើងមិនទាមទារទឹកដីសុរិន្ទ និងបុរីរ៉ាំមទេ ឱ្យតែគោរពសន្ធិសញ្ញាបារាំង-សៀម ១៩០៤​ និង១៩០៧
-សម្ដេចធិបតី៖ ការការពារទឹកដី គឺជាកាតព្វកិច្ចរបស់យើង
-សម្ដេចធិបតី៖ ឥឡូវយើងបន្តច្បាំង ប៉ុន្តែច្បាំងតាមរយៈការទូត និងទាមទារមកវិញ​ តាមយន្តការច្បាប់ រឿងព្រំដែនកម្ពុជា-ថៃ
-សម្តេចធិបតីបញ្ជាក់ថា យើងនៅរក្សាសិទ្ធិប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីយកទឹកដីស្របច្បាប់របស់យើង
-សម្ដេចធិបតី៖ ចុះវាស់បង្គោលព្រំដែនកម្ពុជា-ថៃ​លើកក្រោយ ត្រូវឱ្យក្រុមAOTទាំងពីរប្រទេសចូលរួម
-សម្តេចធិបតី៖ បើយើងប្តេជ្ញាជ្រើសរើសយកសង្គ្រាម នឹងមិនទាន់ចប់ទេ ខណៈជនភៀសសឹកនឹងលើស១លាននាក់
-សម្តេចធិបតី៖ ប្រទេសតូច ក៏មានដៃវៃវិញដែរ ប្រជាជនខ្មែរមិនកំសាកទេ តែក្នុងនាមមេដឹកនាំ តើត្រូវរុញមនុស្សឱ្យទៅស្លាប់ឬទេ បើមានជម្រើសដោះស្រាយផ្សេង?
-សម្តេចធិបតី៖ រាល់ការលំបាករបស់ប្រជាជន យើងនឹងខិតខំដោះស្រាយជូន និងបម្រើប្រជាជនឱ្យបានកាន់តែល្អ
-សម្ដេចធិបតី៖ សង្គ្រាមឈ្លានពានថៃលើកម្ពុជា២លើក បានបង្ហាញយើងឱ្យឃើញកាន់តែច្បាស់ពីតម្លៃសន្តិភាព
-សម្តេចធិបតី៖ ខេត្តបាត់ដំបង នឹងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវខេត្ត-ក្រុងសំខាន់ៗ២៨ខ្សែ នឹងចាប់ផ្តើមពីខែវិច្ឆិកាតទៅ
-សម្ដេចធិបតី៖ កាតព្វកិច្ចរាជរដ្ឋាភិបាល ការពារទឹកដីត្រូវតែដោះស្រាយ ប៉ុន្ដែយើងជ្រើសរើស​ វិធីដែលមិនស្លាប់ មិនរបួស
-សម្ដេចធិបតី៖ ទីតាំងមួយចំនួនកងទ័ពថៃ​ កំពុងឈរជើងលើដីកម្ពុជា គ្រាន់តែឈរជើងបណ្ដោះអាសន្នប៉ុណ្ណោះ
-សម្តេចធិបតី៖ ក្រោមការដឹកនាំរបស់សម្តេច៣ឆ្នាំ មានមិត្តបរទេសជួយ ប៉ុន្តែគេជួយដោយមានដែនកំណត់
-សម្ដេចធិបតី៖ ការវ៉ៃគ្នាមិនអាចបញ្ចប់ជម្លោះព្រំដែនបានទេ៕

To Top