ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងការអះអាងនៅចំពោះមុខមន្រ្តីស្ថានទូតអាម៉េរិកថា កម្ពុជាជាដៃគូដ៏ស្មោះស្ម័គ្រ និងជាទីទុកចិត្តរបស់សហរដ្ឋអាម៉េរិក ហើយជឿជាក់យ៉ាងមុតមាំថា មិត្តភាពនេះ នឹងបន្តរីកចម្រើនប្រកបដោយភាពរឹងមាំ ជាមួយទិសដៅនិងសារៈសំខាន់ជាយុទ្ធសាស្រ្ត។ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល នៅក្នុងពិធីបុណ្យឯករាជ្យ លើកទី២៤៩របស់សហរដ្ឋអាមេរិក នាល្ងាចថ្ងៃព្រហស្បត្តិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥ បានថ្លែងថា “អស់រយៈពេលជាច្រើនទសវត្សរ៍ កន្លងមកនេះ ប្រទេសយើងទាំងពីរ...
ឈ្មោះរបស់សម្តេចតេជោ ហ៊ុន សែន ល្បីល្បាញ និងត្រូវបានប្រជាជនគោរព នៅក្នុងប្រទេសទីម័រខាងកើត លោក ទ្រី ស៊ីថេង បញ្ជាក់ជំហរមិនត្រលប់ទៅធ្វើការជាមួយអង្គការវិញទេ តែសុំអនុញ្ញាតរដ្ឋមន្ត្រី ឌិត ទីណា ដើម្បីអាចទៅលេងជាមួយឡាក់គី ដូចជាសាច់ញាតិ សម្តេចតេជោ៖ តេជោសែន កើតនៅក្នុងសតវត្សទី២១ អ្នកនាំពាក្យការពារជាតិ៖ ការប៉ះទង្គិចសម្តីរវាងទាហានថៃ-កម្ពុជា នៅប្រាសាទតាមាន់ធំ បង្កឡើងដោយថៃ...
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានបើកការស៊ើបអង្កេតទៅលើលោក ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលពាក់ព័ន្ធនឹងសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ និងខេត្តសៀមរាប...
សហរដ្ឋអាមេរិក ប្រកាសជាផ្លូវការផ្អាក ជំនួយយោធាទាំងអស់ សម្រាប់ប្រទេសអ៊ុយក្រែន ក្រុមហាម៉ាសបន្ទន់ចិត្ត និងអះអាងថា ត្រៀមខ្លួនរួចរាល់ ក្នុងការទទួលយកលក្ខខណ្ឌនានា ដើម្បីបញ្ចប់សង្គ្រាម ទាំងស្រុងនៅហ្គាហ្សា ប្រធានបក្សវៀតណាម ស្វាគមន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយអាមេរិក លោកស្រី Paetongtarn Shinawatra ស្បថចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងវប្បធម៌ បន្ទាប់ពីត្រូវតុលាការព្យួរតំណែងនាយករដ្ឋមន្រ្តី នាវាផ្ទុកយន្តហោះ Shandong របស់ចិន អមជាមួយនឹងនាវាកងទ័ព ៣គ្រឿង...
ភ្នំពេញ៖ ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នាថ្ងៃទី៣ កក្កដានេះ លោកErmenegildo Kupa Lopes ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតចប់អាណត្តិ ប្រចាំកម្ពុជា បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចំពោះការដឹកនាំដ៏គំរូរបស់សម្តេច ហើយបានកត់សម្គាល់ថាឈ្មោះរបស់សម្តេចគឺល្បីល្បាញ និងត្រូវបានប្រជាជនគោរពនៅក្នុងប្រទេសទីម័រខាងកើត។ បេីតាមអ្នកនាំពាក្យរងក្រសួងការបរទេស បានឲ្យដឹងថា ក្នុងជំនួបនោះទីម័រខាងកើត បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះកម្ពុជា ដែលបានគាំទ្រទីម័រខាងកើត ឱ្យ ក្លាយជាសមាជិកទី១១ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរចំពោះការយកចិត្តទុកដាក់ក្នុង ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងទីម័រខាងកើត។ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរជាពិសេសចំពោះការខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរដ្ឋទូតចាប់តាំងពីខែ មេសា ឆ្នាំ២០២០ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ និងថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូត ដែលបានសម្របសម្រួលដំណើរទស្សនកិច្ចផ្លូវការនាពេលថ្មីៗ នេះ របស់សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជា ទៅកាន់ប្រទេសទីម័រខាងកើត ព្រមទាំងបាន ទទួលស្គាល់ពីវឌ្ឍនភាពរបស់ប្រទេសទីម័រខាងកើតឆ្ពោះទៅកាន់ការក្លាយជាសមាជិកអាស៊ានទី១១ ដែលថ្នាក់ដឹកនាំអាស៊ាននឹងធ្វើសេចក្តីសម្រេចចិត្តជាផ្លូវការនៅខែតុលា ឆ្នាំ២០២៥នៅប្រទេសម៉ាឡេស៊ី។ ឯកអគ្គរដ្ឋទូត Lopes បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ កម្ពុជា ចំពោះការដឹកនាំដ៏គំរូរបស់សម្តេចហើយបានកត់សម្គាល់ថា «ឈ្មោះរបស់សម្តេចតេជោគឺល្បីល្បាញ និងត្រូវបានប្រជាជនគោរពនៅក្នុងប្រទេសទីម័រខាងកើត» ។ ឧបនាយករដ្ឋមន្ត្រីបានធានាចំពោះឯកអគ្គរដ្ឋទូតថា ឯកអគ្គរដ្ឋទូតទីម័រខាង កើតដែលនឹងមកកាន់តួនាទីបន្ទាប់ នឹងទទួលបានកិច្ចសហប្រតិបត្តិការ និងការគាំទ្រដូចគ្នា៕
បរទេស៖ នាវាផ្ទុកយន្តហោះដែលផលិតក្នុងស្រុកដំបូងគេរបស់ចិន គឺនាវា Shandong ថ្ងៃព្រហស្បតិ៍នេះ គឺបានធ្វើដំណើរចូលទៅក្នុងដែនទឹកហុងកុង ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់មជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះ ដោយអមជាមួយនឹងនាវាកងទ័ពរំដោះប្រជាជនចំនួនបីគ្រឿង រួមទាំងនាវាពិឃាតមីស៊ីលផងដែរ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃ ដែលកើតឡើងភ្លាមៗបន្ទាប់ពីទីក្រុងហុងកុងបានប្រារព្ធខួបលើកទី២៨ នៃការវិលត្រឡប់ពីចក្រភពអង់គ្លេសមកការគ្រប់គ្រងរបស់ចិន គឺជាការបង្ហាញដ៏ធំបំផុតមួយនៃកម្លាំងយោធារបស់ចិននៅក្នុងទីក្រុងហុងកុងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ នាវាផ្ទុកយន្តហោះដំបូងបង្អស់របស់ចិន Liaoning ត្រូវបានសាងសង់ឡើងវិញពីនាវាកងទ័ពជើងទឹកសូវៀតដែលត្រូវបានបញ្ឈប់ការប្រើប្រាស់...
បរទេស៖ សហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់របស់ ក្លឹប Liverpool គឺ កីឡាករ Diogo Jota អាយុ ២៨ ឆ្នាំបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅជិតទីក្រុង Zamora ភាគពាយព្យនៃប្រទេសអេស្ប៉ាញ ជាមួយប្អូនប្រុសរបស់គាត់ ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា...
ភ្នំពេញ៖ លោក ចាប ឫទ្ធី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ក្រោមប្រធានបទ «សុវត្ថិភាព និងសុខភាពការងារ និងផលប៉ះពាល់សុខភាពដោយសារធាតុអាសបេស្តុស សម្រាប់កម្មករនិយោជិតក្នុងវិស័យសំណង់ និងឡឥដ្ឋនៅកម្ពុជា» ដើម្បីផ្សព្វផ្សាយពីសុវត្ថិភាពការងារ និងការការពារខ្លួនមកពីផលប៉ះពាល់នៃសារធាតុអាសបេស្តុស។ កម្មវិធីសិក្ខាសាលាត្រូវបានធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ ដោយមានលោក កូវ ប៊ុនធឿន អនុប្រធាននាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ...
ភ្នំពេញ៖ ពលករខ្មែរជាច្រើនរូបដែលទើបត្រលប់មកពីប្រទេសថៃ ហើយបានទទួលឱកាសការងារល្អនៅក្នុងស្រុក តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យបងប្អូនពលករខ្មែរផ្សេងៗទៀត ដែលកំពុងនៅប្រទេសថៃវិលត្រលប់មកធ្វើការនៅប្រទេសវិញ ព្រោះមានការងារសម្បូរបែបរាប់ម៉ឺនកន្លែងនៅរង់ចាំ។ «មកស្រុកយើងវិញមក ស្រុកយើងមិនខ្វះការងារធ្វើទេ»។ នេះជាសេចក្តីអំពាវនាវរបស់លោក ឡាំ គឹមឈាង ជាអតីតពលករផ្នែកសំណង់នៅប្រទេសថៃ ដែលបានត្រលប់មកប្រទេសកំណើតវិញ និងអំពាវនាវទៅកាន់បងប្អូនពលរដ្ឋខ្មែរ ដែលកំពុងស្ថិតនៅក្នុងប្រទេសថៃ។ លោក ឡាំ...
បរទេស៖ ប្រទេសថៃបានស្បថចូលកាន់តំណែងសមាជិកគណៈរដ្ឋមន្ត្រីថ្មីហើយ នៅថ្ងៃព្រហស្បតិ៍នេះ ជាមួយរដ្ឋាភិបាលរបស់ខ្លួនបន្ទាប់ពីតុលាការធម្មនុញ្ញបានព្យួរនាយករដ្ឋមន្ត្រី បន្ទាប់ពីតុលាការបានដកតំណែងមុនរបស់លោកស្រី។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកស្រី Paetongtarn Shinawatra ដែលត្រូវព្យួរតំណែងជានាយករដ្ឋមន្ត្រី ខណៈស្ថិតក្រោមការស៊ើបអង្កេតក្រមសីលធម៌ ជុំវិញសំឡេងសន្ទនាជាមួយមេដឹកនាំជាន់ខ្ពស់កម្ពុជា គឺបានវិលត្រឡប់ចូលគណៈរដ្ឋមន្ត្រីវិញក្នុងនាមជារដ្ឋមន្ត្រីវប្បធម៌។ ការងារកំពូលត្រូវបានបំពេញដោយ លោក Phumtham Wechayachai...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានវៀតណាម បានរាយការណ៍ថា អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក To Lam បានស្វាគមន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយជាមួយសហរដ្ឋអាមេរិក ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ។ លោកបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ឆាប់ទទួលស្គាល់វៀតណាមជាសេដ្ឋកិច្ចទីផ្សារ និងលុបចោលការរឹតបន្តឹងការនាំចេញលើទំនិញបច្ចេកវិទ្យាខ្ពស់មួយចំនួន។ មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីទិសដៅ និងវិធានការសំខាន់ៗ ដើម្បីពង្រឹងទំនាក់ទំនងវៀតណាម-អាមេរិក។ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងប៉ុន្មានឆ្នាំខាងមុខ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់...
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី៣ ខែកក្កដា បានជួបពិភាក្សាជាមួយលោក ទ្រី ស៊ីថេង ដែលជាហ្មថែទាំដំរី ឡាក់គី និងក្រុមហ្មដំរីទាំងអស់ ដែលជាបុគ្គលិករបស់អង្គការ សម្ព័ន្ធសត្វព្រៃ (Wildlife Alliance) ដោយមានការសម្របសម្រួលពីមន្ត្រីរដ្ឋបាលព្រៃឈើ។ ជំនួបនេះមានគោលបំណងសម្របសម្រួលឱ្យ លោក...
ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ៦ខែ នៃឆ្នាំ ២០២៥ កម្ពុជា បាននាំចេញអង្ករចំនួន ៣៨៧ ០៧០ តោន គិតជាទឹកប្រាក់បានចំនួន ២៨៣.៤១ លានដុល្លារសហរដ្ឋអាមេរិក។ យោងតាមសេចក្ដីប្រកាសរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា «ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២៥...
ញូវយ៉ក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាមទារឱ្យប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell “លាលែងពីតំណែងជាបន្ទាន់” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ នៅក្នុងការបង្ហោះនៅលើវេទិកាសង្គម Truth Social លោក ត្រាំ បានភ្ជាប់ទៅអត្ថបទមួយអំពីការអត្ថាធិប្បាយពីលោក Bill Pulte ប្រធានទីភ្នាក់ងារហិរញ្ញវត្ថុលំនៅឋានសហព័ន្ធ ដែលបានអំពាវនាវឱ្យសភាស៊ើបអង្កេតលោក...
ហ្សាកាតា៖ មន្ត្រីជួយសង្គ្រោះជាន់ខ្ពស់ម្នាក់បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៤ នាក់បានស្លាប់ ២៣ នាក់ទៀតនៅរស់រានមានជីវិត និង ៣៨ នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីកប៉ាល់ឈើដឹកអ្នកដំណើរ មួយគ្រឿងបានក្រឡាប់នៅជិតកោះបាលីរបស់ប្រទេសឥណ្ឌូណេស៊ី មុនពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃពុធ។ លោក I Nyoman Sidakarya ប្រធានការិយាល័យស្រាវជ្រាវ និងជួយសង្គ្រោះនៅកោះបាលី បានឲ្យដឹងថា កប៉ាល់ Tunu...
តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការ គំរាមកំហែងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការដាក់ពន្ធកាន់តែខ្ពស់លើផលិតផលជប៉ុន ដោយប្ដេជ្ញាថា ខ្លួននឹងបន្តកិច្ចពិភាក្សាទ្វេភាគី “ដោយស្មោះស្រង់” ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ អនុប្រធានខុទ្ទកាល័យលោក Kazuhiko Aoki បានឲ្យដឹងថា ប្រទេសជប៉ុនស្វែងរកកិច្ចព្រមព្រៀង ដែលមានអត្ថប្រយោជន៍ទៅវិញទៅមកជាមួយសហរដ្ឋអាមេរិកតាមរយៈការចរចាដែលកំពុងបន្ត។ លោក ត្រាំ កាលពីថ្ងៃអង្គារបានគំរាមដំឡើងពន្ធ លើប្រទេសជប៉ុនដល់...
ព្រះសីហនុ៖ ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចុះអប់រំណែនាំដល់ឪពុកម្តាយក្មេងៗខាងលើ ដែលជំរុញឱ្យកូនៗរបស់គាត់ បញ្ឈប់ការដើរសុំលុយពីភ្ញៀវទេសចរ បង្កភាពអនាធិបតេយ្យនៅតាមបណ្តោយឆ្នេរបន្តទៅទៀត។ សកម្មភាពរបស់រដ្ឋបាលខេត្តព្រះសីហនុ ខាងលេីនេះ ធ្វេីឡេីងក្រោយពីការផ្សព្វផ្សាយពត៌មាន ស្តីពីសកម្មភាពមានក្មេងៗតូចៗ ដេញតាមសុំលុយរំខានភ្ញៀវទេសចរ មិនថាជនជាតិខ្មែរ ឬបរទេសរាល់ថ្ងៃ នៅម្តុំឆ្នេរអូរឈើទាលនោះ។
ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា តាំងពីអតីតកាលរបស់ខ្មែរយូរលង់ណាស់មកហើយនោះ កម្ពុជាមានគោរមងារតេជោ មានតែ៤រូបប៉ុណ្ណោះ ខណៈសម្តេចអះអាងថា ក្នុងសតវត្សទី២១នេះ គឺមានតែសម្តេចប៉ុណ្ណោះដែលទទួលបានគោរមងារពីអតីតព្រះបរមរតនកោដ្ឋ ។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas ក្នុងអំឡុងពេលដែលលោកបានថ្កោលទោសចំពោះអ្វីដែលលោកបានពិពណ៌នាថាជា “ការឈ្លានពានផ្នែកយោធា” ដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ ក្នុងការសន្ទនាតាមទូរស័ព្ទ លោក Araghchi បានឲ្យដឹងថា ប្រជាជនអ៊ីរ៉ង់ បានការពារយ៉ាងដាច់ខាតនូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានដោយអ៊ីស្រាអែល-អាមេរិក...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា អ៊ីស្រាអែលបានយល់ព្រមលើ លក្ខខណ្ឌសម្រាប់បទឈប់បាញ់រយៈពេល ៦០ ថ្ងៃ នៅក្នុងតំបន់ហ្គាហ្សា ហើយបានព្រមានក្រុមហាម៉ាស់ឱ្យទទួលយកកិច្ចព្រមព្រៀងនេះ មុនពេលលក្ខខណ្ឌកាន់តែអាក្រក់ទៅៗ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បានប្រកាសពីការអភិវឌ្ឍន៍ទៅមុខ...
ជាការបង្ហាញពីការយកចិត្តទុកដាក់ដល់ប្រជាជនកម្ពុជា ខេត្តព្រះវិហារ៖ នាថ្ងៃទី ២៧ មិថុនា ២០២៥ក្រុមហ៊ុន Smart បានបង្ហាញការប្តេជ្ញា និងការគាំទ្រដល់ប្រជាជនកម្ពុជានៅក្នុងគ្រាលំបាក ដោយបានផ្តល់នូវស្បៀងអាហារ ចំនួន ៣.០០០ កញ្ចប់ ដើម្បីចែកជូនទៅកាន់ប្រជាជនដែលត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព នៅវត្តពោធិ៍ ៥០០០ដើម ក្នុងខេត្តព្រះវិហារ។ ការចែកជូននេះផងដែរ បានប្រព្រឹត្តឡើងក្រោមកិច្ចសហការយ៉ាងជិតស្និតជាមួយក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តព្រះវិហារ ដើម្បីគាំទ្ររាជរដ្ឋាភិបាលក្នុងការជួយដល់ប្រជាជននៅសហគមន៍ដែលត្រូវបានជម្លៀសចេញពីតំបន់ព្រំដែន។ កញ្ចប់ស្បៀងអាហារដែលប្រគល់ជូនដល់បងប្អូនប្រជាជនរួមមាន...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា កត្តាសុខសន្តិភាព ការគោរពប្រតិបត្តិដ៏ខ្ជាប់ខ្ជាន់នូវព្រះពុទ្ធសាសនារបស់ប្រជាជនកម្ពុជា ការថែរក្សា និងអភិរក្សនូវវត្តអារាម និងទីសក្ការៈ ជាកត្តាជំរុញឱ្យមានការចាប់អារម្មណ៍ និងការអភិវឌ្ឍន៍ លើទេសចរណ៍ បែបជំនឿសាសនាពីប្រទេសឥណ្ឌា ។ ការលេីកឡេីងរបស់លោករដ្ឋមន្ត្រីខាងលេីនេះ ធ្វេីឡេីងក្នុងជំនួបពិភាក្សាការងារ ជាមួយព្រះតេជគុណបណ្ឌិត Bhadant Dr. Upagupta...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កំពុងរៀបចំយុទ្ធសាស្ត្រ បង្កើតមជ្ឈមណ្ឌលឧស្សាហកម្មស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំមុនគេ ធ្វើយ៉ាងណាឱ្យស្វាយចន្ទីកម្ពុជា ក្លាយជាអធិរាជស្វាយចន្ទី ។ ក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន...
ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា ឧបទ្ទវហេតុនៃការប៉ះទង្គិចសម្តីគ្នារវាងទាហានថៃ និងកងកម្លាំងកម្ពុជាកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នៅលើប្រាសាទតាមាន់ធំ បង្កឡើងដោយភាគីថៃមុន ព្រោះការបិទម៉ោងចេញ-ចូលទស្សនាប្រាសាទនៅម៉ោង៣រសៀល ប៉ុន្តែភាគីថៃ មិនព្រមអនុវត្តតាមកិច្ចព្រមព្រៀងនោះទេ ដោយគឃ្លើននាំអ្នកទេសចរណ៍ថៃមកទស្សនានៅពេលម៉ោបិទបញ្ចប់ទៅវិញ ។ យោងតាមការស្រាយបំភ្លឺការពិតជុំវិញឧបទ្ទវហេតុនៃការប៉ះទង្គិចសម្តីគ្នារវាងទាហានថៃ-កម្ពុជាកាលពីថ្ងៃ២៧ មិថុនា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានប្រកាសថា មិនបានបើកកិច្ចសន្ទនាណាមួយ ជាមួយភាគីថៃទាំងផ្លូវការ ឬក្រៅផ្លូវការ ចាប់តាំងពីកិច្ចជំនួបជាមួយ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ភូមិ ថាំ នៅឯខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ យោងតាមគេហទំព័រហ្វេសប៊ុករបស់...
អំពើពុករលួយជាជំងឺរ៉ាំរ៉ៃ ដែលគណបក្សនយោបាយ ក្នុងប្រទេសនានាប្រឈមមុខ ក្នុងដំណើរអភិបាលកិច្ច។ ដូចគ្នានឹងប្រព័ន្ធភាព ស៊ាំរបស់មនុស្សនឹងយកកោសិកា ដែលមានជំងឺចេញដោយខ្លួនឯងដែរ គណបក្សនយោបាយក៏ត្រូវការ “បន្សាបជាតិពុល” ដើម្បីលុបបំបាត់អំពើពុករលួយផងដែរ ។ មិនដូចគណបក្ស នយោបា យលោកខាងលិច ដែលពឹងផ្អែកលើ” វិធីសាស្ត្របន្សាបជាតិពុល” ពីខាងក្រៅ ដូចជាការបោះឆ្នោតបង្វិលដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ បក្សកុម្មុយនីស្តចិន បានជ្រើសរើស”ការធ្វើបដិវត្តន៍ លើខ្លួនឯង”ដែលជាវិធីសាស្ត្រស្វយ័តនៃ “ការកោសឆ្អឹងដើម្បី...
អ្នកសារព័ត៌មានបានទទួលដំណឹង ពីសន្និសីទសារព័ត៌មាន នៃការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនឱ្យដឹងថា ក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ក្រសួងវប្បធម៌និងទេសចរណ៍ចិន អគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន ផ្នែកការងារនយោបាយ នៃគណៈកម្មាធិការយោធាមជ្ឈិមចិននិងរដ្ឋ បាលក្រុងប៉េកាំងនឹងរៀបចំ ធ្វើរាត្រីសមោស ររំលឹកខួបទី៨០ នៃថ្ងៃជ័យជម្នះ នៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស នៅយប់ថ្ងៃទី៣ខែកញ្ញានៅក្រុងប៉េកាំង ។ ក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន...
ព្រឹកថ្ងៃទី ៣ ខែកក្កដា ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានបើកធ្វើសន្និសីទ សារព័ត៌មាន ដើម្បីធ្វើបទបង្ហាញអំពីការរៀបចំ ព្រឹតិ្តការណ៍តាំងពិព័រណ៍ ការចាក់ផ្សាយកម្មវិធីសិល្បៈល្អៗ និងព្រឹតិ្តការណ៍សម្តែង សិល្បៈទាក់ទងនឹងប្រធានបទ ស្តីពីខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងការឈ្លានពានរបស់ជប៉ុន និងថ្ងៃជ័យជម្នះ នៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ។ លោក Wang Xiaozhen អគ្គនាយករង នៃអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឌឺដងផ្លែផ្កា ទៅមេឧទ្ទាមក្រៅច្បាប់ និងបក្ខពួកខ្លួន ដែលនៅបរទេសថា កំពុងភ័យបុកពោះដេកព្រួយបារម្ភ ចំពោះកម្ពុជាដែលបាននិងកំពុងរៀបចំធ្វើវិសោធនកម្ម ដកសញ្ជាតិខ្មែរពីជនណា ដែលបានគុបគិតជាមួយ បរទេសមកបំផ្លាញប្រទេសជាតិខ្លួនឯង។ ក្នុងពិធីបើកការដ្ឋានសាងសង់ទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន...
ភ្នំពេញ ៖ តាមការអំពាវនាវរបស់កម្ពុជា ក្នុងនាមជាប្រធាន អនុសញ្ញា អូតាវ៉ាឆ្នាំ២០២៤ ប្រទេសតុងហ្គា បានចូលរួម ជារដ្ឋភាគីទី១៦៦ នៃអនុសញ្ញាហាមប្រាម ការប្រើប្រាស់មីនប្រឆាំងមនុស្ស បន្ទាប់ពីសាធារណរដ្ឋកោះម៉ាសាល់ ដែលបានចូលជារដ្ឋភាគីទី១៦៥ នៃអនុសញ្ញា នាពេលថ្មីៗនេះ។ នេះបើតាមបណ្ដាញសង្គមហ្វេសប៊ុករបស់ លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ