ភ្នំពេញ៖ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យលើការងារសាងសង់ និងជួសជុលអគារសិក្សាដែលរងផលប៉ះពាល់ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយមានការចូលរួមពីសំណាក់ លោក-លោកស្រី ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។...
បរទេស៖ តម្លៃមាសបានកើនឡើងដល់កម្រិតកាន់ខ្ពស់ ក្នុងរយៈពេលជាង ៤ខែមកនេះ គិតត្រឹមថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥ ដោយសារការរំពឹងទុកខ្ពស់នៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកក្នុងខែនេះបានធ្វើឱ្យមានការទាក់ទាញរបស់ដុំមាស។ សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា Spot Gold បានកើនឡើង 0.3% នៅក្នុងតម្លៃ ៣.៤៥៧,១៦ដុល្លារ ក្នុងមួយអោន...
បរទេស៖ កូរ៉េខាងជើងបាននិយាយនៅថ្ងៃចន្ទថា មេដឹកនាំគឺលោក គីម ជុងអ៊ុន បានត្រួតពិនិត្យរោងចក្រផលិតអាវុធថ្មីមួយ ដែលជាគន្លឹះនៃផែនការរបស់លោក ក្នុងការពន្លឿនការផលិតមីស៊ីលទ្រង់ទ្រាយធំ នៅក្នុងដំណើរទស្សនកិច្ចចុងសប្តាហ៍ មុនពេលលោកចាកចេញទៅចូលរួមព្យុហយាត្រាយោធា ដ៏ធំមួយនៅក្នុងប្រទេសចិន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការ របស់ប្រទេសកូរ៉េខាងជើង មិនបានបង្ហាញពីទីតាំងនៃរោងចក្រដែលលោក គឺមជុងអ៊ុន បានទៅទស្សនាកាលពីថ្ងៃអាទិត្យនោះទេ...
ភ្នំពេញ៖ការប្រកួតប្រជែងសរសេរតាមអានសាធារណៈថ្នាក់ជាតិ “(សំណេរអង្គរ)” ដើម្បីលើកតម្លៃអក្សរសាស្រ្តជាតិ លើកទី៣ ឆ្នាំ២០២៦ នឹងប្រព្រឹត្តិទៅនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០០៦ ស្ថិតនៅស្ពានហាលខាងលិចប្រាសាទអង្គវត្ត នាទឹកដីខេត្តសៀមរាប ធ្វើឡើងក្នុងការគោលបំណង លើកកម្ពស់ និងជំរុញទឹកចិត្ត ឲ្យកូនខ្មែរកាន់តែស្រឡាញ់អក្សរសាស្ត្រខ្មែរ ព្រមទាំងផ្សព្វផ្សាយបន្ថែម នូវរមណីយដ្ឋានដ៏មហស្ចារ្យ ក្នុងពិភពលោកដែលផ្សារភ្ជាប់នឹង តថភាពវប្បធម៌ដ៏ល្អល្អះរបស់ព្រះរាជាណាចក្រកម្ពុជា ។ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥...
ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានក្រើនរំលឹកថា ថ្នាក់ដឹកនាំ ត្រូវពិនិត្យជាប់ជាប្រចាំ ចំពោះសមិទ្ធផលការងារ ដើម្បីវាយតម្លៃ វឌ្ឍនភាព និងរៀបចំផែនការយុទ្ធសាស្រ្តបន្ត រយៈពេលខ្លី វែង និងផែនការឆ្នាំបន្តបន្ទាប់ ឲ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ។ ជាកិច្ចចាប់ផ្តើមកិច្ចប្រជុំ សាស្ត្រាចារ្យរដ្ឋមន្ត្រី...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការដឹកនាំគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ ដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈមចម្បងៗ ដំណោះស្រាយ និងជូនអនុសាសន៍ ទិសដៅបន្ទាប់នាថ្ងៃ២៩ សីហា បានលើកឡើងថា ការចែករំលែកព័ត៌មានទៅវិញទៅមក ជាប់ជាប្រចាំ គឺជាចលករសំខាន់ ក្នុងការជំរុញកិច្ចការងារ ឲ្យទទួលបានជោគជ័យ...
TIANJIN៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា អង្គការសហប្រតិបត្តិការសៀងហៃ (SCO) កំពុងផ្តល់ការទទួលខុសត្រូវ កាន់តែខ្លាំងសម្រាប់ការការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងសម្រាប់ការជំរុញការអភិវឌ្ឍ នៃប្រទេសផ្សេងៗនៅក្នុងពិភពនៃភាពមិនប្រាកដប្រជា និងការបង្កើនល្បឿននៃការផ្លាស់ប្តូរ ។ លោកប្រធានាធិបតី បានធ្វើការកត់សម្គាល់នៅក្នុងពិធីជប់លៀងមួយ ដើម្បីស្វាគមន៍ភ្ញៀវអន្តរជាតិដែលស្ថិតនៅក្នុងទីក្រុងកំពង់ផែ Tianjin របស់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូល SCO...
បរទេស៖ សារពើភ័ណ្ឌ (ទ្រព្យដែលអាចប្រើបានក្នុងរយៈពេលយូរ) របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យធំៗដូចជា ក្រុមហ៊ុន Novaland, Vinhomes, Vingroup និង ក្រុមហ៊ុន Khang Dien បានកើនឡើងដល់កម្រិតដែលមិនធ្លាប់មានពីមុនមកនៅក្នុងត្រីមាសទីពីរ ហើយអ្នកវិភាគបានហៅវាថា ជាការអភិវឌ្ឍន៍ទីផ្សារវិជ្ជមាន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបជាមួយលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ។ ជំនួបរបស់សម្តេចធិបតី និងលោក António Guterres អគ្គលេខាធិការអង្គការ សហប្រជាជាតិ ខាងលើនេះ...
ភ្នំពេញ ៖ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃ១ កញ្ញានេះ នៅតែបន្តដំណើរការ របស់ខ្លួនទៀត ដើម្បីស្វែងរកយុត្តិធម៌ ជូនដល់បេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ក្រោយមានព័ត៌មាន បែកធ្លាយវិញ្ញាសាគណិតវិទ្យា ។ យោងតាមសេចក្តីជូនដំណឹងរបស់ ACU នាថ្ងៃ១ កញ្ញានេះ បានឲ្យដឹងថា មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយនៅបន្តការងារ រាប់ទាំងការប្រជុំបូកសរុប វាយតម្លៃ...
ភ្នំពេញ ៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន ឯកភាពពង្រឹង កិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការកសាងសមត្ថភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំង នឹងបទល្មើសបច្ចេកវិទ្យា រួមមានការឆបោកតាមអ៊ីនធឺណែត និងឧក្រិដ្ឋកម្មឆ្លងដែន ផ្សេងទៀត។ ក្នុងជំនួបទ្វេភាគីនៅទីក្រុងធានជីន នៃសាធារណរដ្ឋប្រជាមានិតចិន...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់ គឺជាការចាំបាច់មិនអាចខ្វះបាន ក្នុងការស្ដារសន្តិភាព ស្ថិរភាព និងប្រក្រតីភាពនៅតាមព្រំដែន។ សូមរំលឹកថា ក្រោយមានបទឈប់បាញ់ភាគីកម្ពុជា បានអនុវត្តន៍បានយ៉ាងល្អ និងរក្សាភាពអត់ធ្មត់ខ្ពស់ ចំពោះសកម្មភាពបង្កហេតុរបស់ភាគីថៃ ដែលបានបន្តឈ្លានពានចូលទឹកដីកម្ពុជា តាមរយៈការរាយបន្លាលួស ដាក់កង់ឡាន ហ៊ុំព័ត្រយកផ្ទះប្រជាពលរដ្ឋខ្មែរនៅក្នុងភូមិជោគជ័យនិងព្រៃចាន់...
កំពង់ស្ពឺ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំគណៈប្រតិភូ អមដំណើរដោយលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងថ្នាក់ដឹកនាំខេត្ត អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជាមួយ ក្រុមគ្រួសារកងទ័ព ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ចំនួន៧២៨ គ្រួសារ ក្នុងក្រុង/ស្រុកទាំង៩ ខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី១ខែកញ្ញាឆ្នាំ២០២៥...
ភ្នំពេញ ៖ កុមារកម្ពុជាជាង១.៧លាននាក់ ត្រូវបានកំណត់ថា នឹងជាអ្នកទទួលបានប្រយោជន៍ ពីការកែលម្អការអប់រំ នៅកម្រិតបឋមសិក្សា បន្ទាប់ពីក្រុមប្រឹក្សាធនាគារពិភពលោក បានអនុម័តគម្រោង កែលម្អការអប់រំកម្រិតមូលដ្ឋាន នៅប្រទេសកម្ពុជានៅថ្ងៃនេះ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក ចេញផ្សាយនាពេលថ្មីៗនេះ។ ក្រោមជំនួយសហហិរញ្ញប្បទានថវិកាចំនួន ១០០លានដុល្លារអាម៉េរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក និងជំនួយឥតសំណងចំនួន ៥លានដុល្លារអាម៉េរិក...
ភ្នំពេញ ៖ មុនសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ធ្វើដំណើរទស្សនកិច្ច នៅវៀតណាម នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ជា ធីរិទ្ធ អ្នកនាំពាក្យពាក្យព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា សម្តេចតេជោតែងតែបានផ្តល់សារៈសំខាន់ក្នុងការធ្វើទំនាក់ទំនង និងផ្តល់តម្លៃដល់ប្រទេសក្បែរ ខាងជាប់ជានិច្ច។លោក ជា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់ ដ៏ធំធេងរបស់មិត្តចិន ចំពោះការគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គម្រោងព្រែកជីកហ្វូណនតេជោ ខណៈប្រធានាធិបតីចិន លើកទឹកចិត្តឱ្យធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធានាបាន នូវការអនុវត្តគម្រោង ឱ្យបានទាន់ពេលវេលា។ យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបសម្តែងការគួរសមជាមួយ ប្រធានាធិបតីចិន...
បន្ទាយមានជ័យ៖ នគរបាលការពារព្រំដែនគោក ៨១៥ សហការជាមួយកងកម្លាំងប្រដាប់អាវុធ តាមបន្ទាត់ព្រំដែន ទប់ស្កាត់បង្រ្កាបបាន នៅជនបរទេស ជាជនជាតិថៃ និងភូមា សរុបចំនួន៨នាក់ ដែលបានធ្វើសកម្មភាពផ្សេងគ្នាលួចឆ្លងដែនចេញ-ចូលកម្ពុជាដោយខុសច្បាប់ កាលពីយប់ និងទាបភ្លឺ ថ្ងៃទី៣១ សីហា២០២៥ ចំនុចជាប់ព្រំដែនកម្ពុជាថៃក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ តាមរបាយការណ៍របស់លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥...
ភ្នំពេញ៖ នៅវេលាម៉ោង ១០.១៥ នាទី ព្រឹកថ្ងៃចន្ទ ៩កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ...
ភ្នំពេញ៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានប្រកាសល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បី គាំទ្រដល់ការកសាងឡើងវិញ និងការស្តារជីវភាពសហគមន៍ ដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់ អាវុធនៅព្រំដែន កម្ពុជា-ថៃ នាពេលថ្មីៗនេះ។សូមរំលឹកថា ក្រោយសង្រ្គាម៥ថ្ងៃ នៅព្រំដែនកម្ពុជា-ថៃ ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងផ្ទះសម្បែងប្រជាពលរដ្ឋកម្ពុជា ជាច្រើនត្រូវរងការខូចខាតជាដំណំ ដោយសារការទម្លាក់គ្រាប់បែកពីលើយន្ដហោះចម្បាំងនិងបាញ់ផ្លោង...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញធ្វើទស្សនកិច្ច នៅថ្នាល់បណ្តុះកូនឈើថ្នាលតំបន់ របស់ក្រសួងបរិស្ថាន ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ លោក Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានថ្លែងចាប់អារម្មណ៍ យុទ្ធនាការ«ពន្លកបៃតង» របស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញ ដើម្បីជំរុញចលនាបណ្តុះ និងកាចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំឱ្យបានច្រើន...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជួបពិភាក្សា ការងារជាមួយលោក ថងលុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានាធិបតីឡាវ នៅថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាស នៃការចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ដែលប្រព្រឹត្តទៅពីថ្ងៃទី៣០...
បរទេស៖ និស្សិតឥណ្ឌូណេស៊ី និងក្រុមសង្គមស៊ីវិល បានលុបចោលការតវ៉ារបស់ខ្លួន នៅថ្ងៃចន្ទនេះ បន្ទាប់ពីមួយសប្តាហ៍ នៃកំហឹងកាន់តែខ្លាំងឡើងចំពោះរឿងប្រាក់ឈ្នួល របស់សមាជិកសភា និង ការឆ្លើយតបរបស់ប៉ូលីស ដោយលើកឡើង ពីការភ័យខ្លាច នៃវិធានការសន្តិសុខ ដែលកើនឡើងបន្ទាប់ពីកុប្បកម្មដ៏ខ្លាំងក្លាកាលពីចុងសប្តាហ៍។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ការតវ៉ាបានចាប់ផ្តើម...
កំពង់ធំ: ចាប់តាំងពីរដូវបិទការនេសាទ រហូតមកទល់នឹង ពេលបច្ចុប្បន្ននេះសង្កេតឃើញថា កម្លាំងចម្រុះនិងមន្ត្រីជំនាញ ជលផលតែងតែចុះអន្តរាគមន៍និង ប្រតិបត្តិការដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនេសាទ ជាទូទៅនៅលើផ្ទៃបឹងទន្លេសាប ជាបន្តបន្ទាប់ក៏ប៉ុន្តែបទល្មើសនេសាទ នៅតែកើតមានឡើងដដែលជាដដែល។ យោងតាមការរៀប រាប់ពីប្រជានេសាទ ដែលប្រកបមុខរបរនេសាទ លើផ្ទៃបឹងទន្លេសាបបានឲ្យដឹងថា ពួកគាត់ប្រកបមុខ របរនេសាទ ដែលល្មើសទៅនឹងច្បាប់ជលផលនេះ គឺពួកគាត់ បានលួចដាក់មិនឱ្យជំនាញ ជលផលក៏ដូចជាកម្លាំង ចម្រុះដឹងនោះដែរ...
បរទេស៖ ផលិតកម្មរោងចក្រ របស់ប្រទេសចិន ធ្លាក់ចុះក្នុងខែសីហា ដោយកត់សម្គាល់ការធ្លាក់ចុះរយៈពេល ៥ ខែជាប់ៗគ្នា, នេះបើយោង តាមការស្ទង់មតិផ្លូវការ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានកិច្ចព្រមព្រៀង ពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងប្រទេសចិនត្រូវបានបន្តរយៈពេល ៩០ ថ្ងៃទៀតក៏ដោយ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥...
ភ្នំពេញ៖ នៅចំពោះមុខ លោក វ៉ាង ហូនឹង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង អរគុណមិត្តចិត្ត ដែលតែងតែគាំទ្រកម្ពុជា ពង្រឹងសមត្ថភាពអភិវឌ្ឍន៍ប្រទេស ឈានដល់ការម្ចាស់ការ ក្នុងការការពារអធិបតេយ្យជាតិ។ ក្នុងជំនួបទ្វេភាគី ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត...
ក្នុងផ្សែងរំសេវនិងកាំភ្លើង តាមទងទន្លេមាតា អ្នកស្រុកឆ្លៀតពេលប្រញាប់ដាំ និងប្រមូលស្បៀង មានស្បៀង គឺអាចបន្តទប់ស្កាត់ជនឈ្លានពាន ។ ទន្លេយង់ហ្សេហូរចាក់ទៅទិសខាងកើត ទឹករលកជាសាក្សីវីរជនជាតិ ។ ជាង ៨០ ឆ្នាំមុន តាមដងទន្លេខាងលើ នៃទន្លេយង់ហ្សេ ក្រុងឆុងឈីងដែលជាទីក្រុងភ្នំ ត្រូវសម្គាល់ជាទីក្រុងវីរជន ក្នុងសង្គ្រាមលោកលើកទីពីរ ដោយសារស្មារតីរឹងមាំ ក្នុងការប្រយុទ្ធប្រឆាំង ការឈ្លានពានរបស់ជប៉ុន ។...
ថ្ងៃទី ៣ ខែកញ្ញា ជាទិវារំលឹកខួបទី៨០ នៃថ្ងៃជ័យជម្នះ នៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពាន របស់ជប៉ុននិង សង្គ្រាមពិភពលោក ប្រឆាំងនឹងហ្វាស៊ីស ជាទិវាដ៏មហិមា ដើម្បីរំលឹកជ័យជម្នះ ដែលភាពយុត្តិធម៌ឈ្នះ លើអំពើអាក្រក់ ភាពភ្លឺស្វាងឈ្នះ លើភាពងងឹត និងវឌ្ឍនភាពឈ្នះលើការដើរថយក្រោយ ហើយក៏ជាថ្ងៃបុណ្យ ដ៏សំខាន់របស់ប្រជាជនចិន ក៏ដូចជាប្រទេស និងប្រជាជនទាំងអស់នៅលើពិភពលោក ដែលស្រឡាញ់សន្តិភាព...
ហ្គាហ្សា៖ កងទ័ពអ៊ីស្រាអែល បានបង្កើនការវាយប្រហារតាមផ្លូវអាកាស និងជើងគោករបស់ខ្លួន លើទីក្រុងហ្គាហ្សា កាលពីថ្ងៃអាទិត្យ គោលបំណងបង្ខំប្រជាជន ឱ្យភៀសខ្លួនទៅកាន់តំបន់កណ្តាល និងភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមប្រភពពីប៉ាឡេស្ទីន។ ប្រភព និងសាក្សីក្នុង តំបន់បានប្រាប់កាសែតស៊ីនហួថា តំបន់ Abu Iskandar និង Jabalia នៅភាគខាងជើង នៃតំបន់ហ្គាហ្សា កំពុងឃើញ ការកើន...
តេអេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានឲ្យដឹងថា កិច្ចប្រជុំកំពូលរបស់អង្គការ សហប្រតិបត្តិការ សៀងហៃ (SCO) Tianjin គឺជាឱកាស “ជាប្រវត្តិសាស្ត្រ” ដើម្បីលើកកម្ពស់ ពហុភាគីនិយម ពង្រីកកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងវប្បធម៌ និងការកែលម្អសន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។ លោកបានធ្វើការកត់សម្គាល់មុនពេលចាកចេញពីរដ្ឋធានីតេហេរ៉ង់របស់អ៊ីរ៉ង់...
កាលពីថ្ងៃទី ៣១ ខែសីហា លោកXi Jinping ប្រធានរដ្ឋចិន និងលោកស្រី Peng Liyuan ភរិយារបស់លោក បានរៀបចំពិធីជប់លៀង នៅទីក្រុងTianjin ដើម្បីស្វាគមន៍ភ្ញៀវកិត្តិយសអន្តរជាតិ ដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៥ នៅប្រទេសចិន ។ ពេលថ្លែងសុន្ទរកថា នៅក្នុងពិធីជប់លៀង លោក Xi...
រាជធានីភ្នំពេញ៖ នារីស្រស់សោភាបើកម៉ូតូធំម្នាក់ ឈ្មោះ យូ ចាន់ណា អាយុ៣១ឆ្នាំស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានរថយន្តកិនពីលើ ត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង១៨ និង២៤នាទីថ្ងៃទី៥...
វ៉ាស៊ីនតោន ៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ Kimberly Guilfoyle និង Donald Trump Jr. សម្រាប់សេចក្តីសប្បុរស និងការគាំទ្ររបស់ពួកគេ ។ វាជាឯកសិទ្ធិ...
១- លោក ដន ទី រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ ២-...
បរទេស៖ យោងតាមសារព័ត៌មាន ក្នុងស្រុកបានឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីត្រូវបានចោទថា បានដុតអ្នកទេសចរជនជាតិម៉ាឡេស៊ីពីរនាក់ នៅកណ្តាលទីក្រុងបាងកក កាលពីយប់ថ្ងៃព្រហស្បតិ៍ (៧ សីហា)។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា...
បរទេស៖ កងទ័ពជើងទឹកថៃបានបាត់បង់នាយទាហានម្នាក់ដែលស្លាប់ក្នុងឧបទ្ទវហេតុពេលកំពុងរៀបចំសព្វាវុធនៅព្រំដែនកម្ពុជា-ថៃ។ គាត់ជាមន្ត្រីកងទ័ពជើងទឹក ដែលគាំទ្រកងកម្លាំងប្រយុទ្ធជើងគោក។ ទំព័រហ្វេសប៊ុក khaosod English បានឲ្យដឹងនៅថ្ងៃទី១០ ខែសីហានេះថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៥ ឧត្តមនាវីទោ...
ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យនេះ មានគ្រាប់បែកទម្លាក់ពីយន្តហោះទ័ពសៀមចំនួន ១.៥៤៩គ្រាប់។ តាមរយៈបណ្ដាញសង្គមផ្លូវការ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មកពី៧ប្រទេសដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា បានចុះទៅពិនិត្យជាក់ស្តែង សភាពការណ៍ទូទៅតាមព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក...
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានបណ្តឹងពីអ្នកប្រើប្រាស់ ពាក់ព័ន្ធការច្នៃបន្លំប្រើបាកូដ (Barcode) កម្ពុជា (884) បិតលើបាកូដថៃ (885) នៃសំបកវេចខ្ចប់ផលិតផលទឹកដោះគោម៉ាក Kofi...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ