ហុងគ្រី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ថា យោងតាមក្រុមសេវាសង្គ្រោះជាតិ ហៅកាត់ (OMSZ)បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ យន្តហោះខ្នាតតូចមួយបានធ្លាក់ នៅក្នុងអំឡុងពេល នៃការបង្ហាញយន្តហោះ នៅលើអាកាសនៅក្រុង Borgond ស្ថិតនៅកណ្តាល នៃប្រទេសហុងគ្រី ដែលបណ្តាលឱ្យមានការ បាត់បង់ជីវិតមនុស្ស២នាក់ ។ ស្ថានភាពពិតប្រាកដនៃការធ្លាក់យន្តហោះនេះ នៅមិនទាន់ដឹងនៅឡើយទេ...
បរទេស៖ ស្ថានទូតរុស្សីប្រចាំនៅក្នុងទីក្រុង Helsinki បានចេញសេចក្តីប្រកាសណែនាំ ពលរដ្ឋរបស់ខ្លួនមិនគួរឲ្យធ្វើការ ប្រើប្រាស់រថយន្តផ្ទាល់ខ្លួន ដែលមានស្លាកលេខរុស្សីនៅពេល ដែលធ្វើដំណើរនៅក្នុង ប្រទេសហ្វាំងឡង់ឡើយ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា រុស្សីមានការព្រួយបារម្ភថា ទណ្ឌកម្មរបស់អឺរ៉ុបនឹងអាចអនុញ្ញាតិឲ្យ រដ្ឋាភិបាលនៃបណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់អឺរ៉ុបនិងហ្វាំងឡង់ផង ក្នុងការអនុវត្តច្បាប់រឹបអូសយកទ្រព្យសម្បត្តិផ្ទាល់ខ្លួន របស់ពលរដ្ឋរុស្សីទាំងអស់។ សេចក្តីថ្លែងការណ៍នោះបានសរសេរថា៖ ដោយការពិចារណាគ្រប់ជ្រុងជ្រោយ ទៅលើហានិភ័យដែលអាចកើតមាន យើងសុំណែនាំឲ្យជនជាតិរុស្ស៊ីទាំងអស់...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ុយក្រែន នៅសេសសល់ពេលត្រឹមតែប្រមាណជា ៣០ថ្ងៃទៀតប៉ុណ្ណោះ ក្នុងការបន្តប្រតិបត្តិការវាយបករបស់ខ្លួនប៉ុណ្ណោះ មុនពេលដែលអាកាសធាតុលំបាកខ្លាំង នឹងចូលមកដល់រារាំងមិនអាចឲ្យអ៊ុយក្រែន ធ្វើអ្វីបានទៀតនោះទេ។ ថ្លែងទៅកាន់ BBC កាលពីថ្ងៃអាទិត្យលោកមេបញ្ជាការ Mark Milley បានថ្លែងថាលក្ខខណ្ឌនៃ អាកាសធាតុត្រជាក់ខ្លាំងនឹងអាចធ្វើ ឲ្យកងទ័ពអ៊ុយក្រែនមិនអាចបើកប្រតិបត្តិការ ទៅមុខបានឡើយ ខណៈដែលល្បឿននៃប្រតិបត្តិការនេះ មានសភាពយឺតយ៉ាវរួចទៅហើយ។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergey Lavrov កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា លោកខាងលិចបានត្រឹមបរាជ័យ នៅក្នុងកិច្ចប្រជុំកំពូល G20 ដើម្បីស្វែងរកដំណោះស្រាយ ឲ្យជម្លោះនៅអ៊ុយក្រែនហើយ សូម្បីតែបន្តិចក៏មិនមាននោះដែរ។ យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងការណ៍របស់លោក ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ ក្នុងពេលដែលលោកកំពុងដឹកនាំ ក្រុមគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដេលីប្រទេសឥណ្ឌា។ ក្នុងនោះផងដែរលោករដ្ឋមន្ត្រី បានកោតសរសើរយ៉ាងខ្លាំង...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ កាលពីថ្ងៃសៅរ៍ដោយដកស្រង់សម្តី មេដឹកនាំចលនាពលរដ្ឋក្នុងស្រុកមកពីតំបន់ Zaporozhye ថា កងកម្លាំងរុស្ស៊ីបានកម្ទេចរថក្រោះ Challenger 2 ទីពីរដោយជោគជ័យ ដែលជារថក្រោះក្នុងចំណោម ១៤គ្រឿងដែលទីក្រុងឡុងដ៍ បានផ្គត់ផ្គង់ដល់ទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា រថក្រោះនេះត្រូវបានរុស្ស៊ី ប្រើមីស៊ីលប្រភេទ Kornet...
បរទេស៖ កាសែត Sunday Times បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា អ្នកស្រាវជ្រាវម្នាក់ដែលធ្វើការ ឱ្យសភាចក្រភពអង់គ្លេស និងបុរសទីពីរត្រូវបានចាប់ខ្លួនកាលពីខែមីនា ពីបទសង្ស័យថា បានធ្វើចារកម្ម (លួចយកការណ៍) ឱ្យប្រទេសចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកស្រាវជ្រាវត្រូវបានគេរាយការណ៍ថា បានធ្វើការលើគោលនយោបាយអន្តរជាតិ ហើយមានទំនាក់ទំនងជាមួយ “សមាជិកសភាជាន់ខ្ពស់...
សិង្ហបុរី៖ លោកបណ្ឌិត Richard Hu ដែលបម្រើការជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី អស់រយៈពេល១៦ឆ្នាំ បានទទួលមរណភាពកាលពីថ្ងៃសុក្រ ដោយគាត់មានវ័យ ៩៦ឆ្នាំ ។ គេបានដឹងថា លោកបណ្ឌិត Hu បានចូលប្រឡូកនៅក្នុងឆាកនយោបាយ ជាលើកដំបូងនៅក្នុងឆ្នាំ១៩៨៤ បន្ទាប់ពីបានចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតសកលក្នុងនាម ជាសមាជិកនៃគណបក្សសកម្មភាព ប្រជាជនសម្រាប់មណ្ឌលបោះឆ្នោត Kreta Ayer ជាកន្លែងដែលគាត់ត្រូវបានបោះឆ្នោត...
គោលដៅចម្បង និងសំខាន់របស់ពួកភេរវករ គឺការវាយប្រហារមកលើ ទីកន្លែងដែលសំខាន់ មានមនុស្សលោកយកចិត្តទុកដាក់ជាងគេ ជាកន្លែងនិមិត្តរូបឱ្យសេចក្ដីមានបាន មនុស្សច្រើនកុះករ!។ ទើបនេះ គឺជាមូលហេតុទីមួយ ក្នុងអាទិភាពដែលពួកភេរវកម្មអ៊ីស្លាមនិយមជ្រុលបានជ្រើសរើសយកអគារភ្លោះ Twin Towers ដែលជាអគារពាណិជ្ជកម្មនៅNew York បានក្លាយទៅជាគោលដៅសំខាន់ទីមួយសម្រាប់ការវាយប្រហារជាភេរវកម្មអន្តរជាតិ នៅថ្ងៃទី ១១ កញ្ញា ពីព្រោះអគារភ្លោះ Twin Towers នេះ...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០៣នេះ បានចេញសេចក្តីសម្រេចដកមុខតំណែង លោកអនុសេនីយ៍ឯក ហុង សារ៉ុម ពីនាយប៉ុស្តិ៍ រដ្ឋបាលឃុំសំព្រោជ នៃអធិការដ្ឋានគរបាលស្រុកស្ទោង ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មកជាមន្ត្រី មូលហេតុ ល្មើសវិន័យ របស់កងកម្លាំងនគរបាលជាតិ។
ចិន ព្រមានបណ្តាប្រទេសនៅអាស៊ី ប្រយ័ត្នក្លាយជាកូនបំណុល ភូមិសាស្ត្រនយោបាយ ដោយកងកម្លាំងបរទេសhttps://dap-news.com/?p=356011 នាយករដ្ឋមន្រ្តីថៃ មកពីបក្សភឿថៃ ពិសាអាហារថ្ងៃត្រង់តុតែមួយ ជាមួយមេដឹកនាំយោធាកំពូលៗ របស់ប្រទេសថៃhttps://dap-news.com/?p=356045 រដ្ឋមន្ត្រីការពារជាតិ៖ អ៊ុយក្រែន ចំណាយដល់ទៅ ១០០លានដុល្លារ ក្នុងមួយថ្ងៃនៅក្នុងជម្លោះhttps://dap-news.com/?p=356261 តើលោក ថាក់ស៊ីន អាចនៅក្រៅពន្ធនាគារ បានដែរឬទេ អំឡុងពេលជាប់ទោស១ឆ្នាំនេះ?https://dap-news.com/?p=356384 អង់គ្លេស កំពុងពិចារណា...
សម្ដេចតេជោ៖ ខ្ញុំមិនគាំទ្រការរៀបចំ ខ្វះការឲ្យតម្លៃសម្រាប់មនុស្សខំធ្វើការកន្លងមក ហើយត្រូវបានដកចេញដោយគ្មានមូលហេតុhttps://dap-news.com/?p=354893 រដ្ឋមន្រ្តីព័ត៌មាន អះអាងថា មិនអាចប្រើប្រាស់លុយ ធ្វើជាត្រីមុខ ដើម្បីរកតំណែងhttps://dap-news.com/?p=354919 កម្ពុជា ដាក់ឱ្យប្រើប្រាស់ស្តង់ដារ កិច្ចសន្យាឥណទាន និងខចែងកិច្ចសន្យាឥណទាន ដើម្បីពង្រឹងការពារអតិថិជនhttps://dap-news.com/?p=354958 ឧបនាយករដ្ឋមន្ដ្រី ស សុខា ស្នើភាគីពាក់ព័ន្ធពិចារណា ធ្វើប័ណ្ណបើកបរម៉ូតូ ចាប់ពីកម្លាំង ៦០CC ឡើងទៅhttps://dap-news.com/national/2023/08/28/354547/?fbclid=IwAR1ZQrgLsz74abKSDUDjbyeQlR6TfgRTICRd7Vd-LyntdXvNcUAas2sB5gM_aem_ATNg2a_14mXWLWRPhlkS4H19wm_Sw3keKBU1kTicpRBvWTBFEAk3gGL06qOiVifYY0s...
ភ្នំពេញ ៖ ក្រោយមានបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសំព្រោជ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានផ្អាកការងារបណ្ដោះអាសន្ន ក្រោយពាក់ព័ន្ធសំណុំរឿងរបស់តុលាការ។ យោងតាមលិខិតបង្កាប់ការរបស់ស្នងការនគរបាលខេត្តកំពង់ធំ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣បាន្យដឹងថា «ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ចំពោះលោកអនុសេនីយ៍ឯក ហុង សារ៉ុម ឋានៈនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំព្រោជ អធិការដ្ឋាននគរបាលស្រុកស្ទោង នៃស្នងការដ្ឋាន...
នារសៀលថ្ងៃទី ៧ ខែកញ្ញា នៅទីក្រុង Harbin ខេត្ត Heilongjiang លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានធ្វើជាអធិបតីនិងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីសំណេះសំណាលស្តីពីការជំរុញការស្តារអភិវឌ្ឍន៍ នៃតំបន់ភាគឦសានប្រទេសចិន ដោយគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី ។ លោក Xi Jinping បានសង្កត់ធ្ងន់ថា ដំណើរជំរុញការស្តារអភិវឌ្ឍន៍...
កាលពីពេលថ្មីៗនេះ លោក Xi Jinping មេដឹកនាំកំពូលចិន បានចុះត្រួតពិនិត្យការងារតាមខេត្ត Heilongjiang ដែលស្ថិតនៅភាគឦសានប្រទេសចិន លោកបានឆ្លៀតឱកាសធ្វើជាអធិបតីន ក្នុងកិច្ចប្រជុំការងារនិងសំណេះសំណាលស្តីពីការស្តារតំបន់ភាគឦសានចិន ឡើងវិញដោយគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី និងបានលើកឡើងនូវទិសដៅ មាគ៌ា និងមធ្យោបាយពាក់ព័ន្ធ។ តំបន់ភាគឦសានជាប្រភពឧស្សាហកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន និងជាមូលដ្ឋានឧស្សាហកម្មដ៏សំខាន់របស់ចិន ដែលផលិតស្បៀងអាហារលើសពីមួយភាគប្រាំនៃទិន្នផលសុរបទូទាំងប្រទេសចិនផង មានធនធានប្រេងកាតផង និងជាបង្អួចសំខាន់មួយសម្រាប់ការបើកទូលាយចំពោះពិភពខាងក្រៅរបស់ចិនផង។ ក៏ប៉ុន្តែ ចាប់ពីទស្សវត្សរ៍ឆ្នាំ១៩៩០...
គៀវ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ ប្រទេសអ៊ុយក្រែនបានបង្កើនសម្ពាធលើសម្ព័ន្ធមិត្តលោកខាងលិច របស់ខ្លួនដោយបានបង្ហាញអំពីភាពខ្វះចន្លោះ នៃការរីកចម្រើនលើការបង្កើតសាលាក្តីអន្តរជាតិមួយ ដើម្បីកាត់ទោសមេដឹកនាំរុស្ស៊ី និងលើការផ្ទេរទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កកនោះ ។ លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេស បានថ្លែងដោយសំដៅដល់សាលាក្តីមួយថា “ជាអកុសល យើងស្ថិតនៅក្នុងប្រភេទនៃភាពជាប់គាំងលើទាំង២ ដោយសារយើងមានការបែងចែកលើបញ្ហាទី១...
សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ទីភ្នាក់ងារសារព័ត៌មានរដ្ឋបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានប្រារព្ធពិធីព្យុហយាត្រាយោធា និងកិច្ចប្រជុំថ្នាក់ជាតិ ដើម្បីអបអរសាទរខួបលើកទី៧៥នៃការបង្កើតប្រទេសមួយនេះ ។ គេបានដឹងថា ប្រទេសកូរ៉េខាងជើង បានប្រារព្ធពិធីដង្ហែរក្បួននៅទីលាន Kim Il Sung ក្នុងរដ្ឋធានីព្យុងយ៉ាងរបស់ខ្លួនកាលពីថ្ងៃសុក្រ ដោយមានវត្តមានលោក គីម ជុងអ៊ុន...
រ៉ាបាត៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ ប្រទេសម៉ារ៉ុក បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល៣ថ្ងៃក្រោយពីមានគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយបានវាយប្រហារមកលើព្រះរាជាណាចក្រមួយនេះកាលពីយប់ថ្ងៃសុក្រ ។ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យរាជវង្ស បន្ទាប់ពីស្តេចម៉ារ៉ុក ព្រះបាទ Mohammed VI ទ្រង់បានដឹកនាំកិច្ចប្រជុំស្តីពីគ្រោះមហន្តរាយបានឱ្យដឹងថា ទង់ជាតិនឹងហោះហើរពាក់កណ្តាលបង្គោលនៅតាមទីកន្លែងសាធារណៈទាំងអស់នៅក្នុងអំឡុងពេលនៃការកាន់ទុក្ខថ្នាក់ជាតិ ។ គ្រោះរញ្ជួយដីកម្រិត៦,៨រ៉ិចទ័របានវាយប្រហារប្រទេសម៉ារ៉ុកកាលពីថ្ងៃសុក្រវេលាម៉ោង១១និង១១នាទីយប់ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២២និង១១នាទីម៉ោងសកល ដែលមានជម្រៅ១៨,៥គីឡូម៉ែត្រ...
ភ្នំពេញ៖ ក្នុងអាណត្តិទី៧ នៃរដ្ឋសភា របស់រដ្ឋាភិបាលកម្ពុជា វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា-ចិន បានឈានដល់ការបើកទំព័រ កិច្ចសហប្រតិបត្តិការ កាន់តែរឹងមាំថែមមួយកម្រិតទៀត ។ នេះបើយោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងជំនួបទ្វេភាគីរវាង ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា...
ភ្នំពេញ៖ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ព្រមទាំងប្រធានមន្ទីរធនធានទឹក និងឧតុនិយម នៅតាមបណ្តាខេត្តជាប់នឹងរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌស្រុក និងឃុំ-សង្កាត់ពាក់ព័ន្ធបានចុះពិនិត្យទីតាំងជាក់ស្តែង ដែលត្រូវដោះទឹកជំនន់ទឹកភ្លៀង ពីរាជធានីភ្នំពេញ។ លោក ចាន់ ស៊ីណាត បានឱ្យដឹងថា «ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងរៀបចំផែនការបន្ទាន់...
ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ថា ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,១រ៉ិចទ័រ បានរញ្ជួយនៅខេត្ត Sulawesi ស្ថិតនៅភាគកណ្តាលនៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសៅរ៍ ប៉ុន្តែមិនបានបង្កជារលកយក្សស៊ូណាមិ នោះទេ ។ គ្រោះរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង២១និង៤៣នាទី ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៤និង៤៣នាទីម៉ោងសកល ជាមួយនឹងចំណុចកណ្តាលរបស់វាស្ថិតនៅចម្ងាយ៤៩គីឡូម៉ែត្រភាគពាយព្យនៃតំបន់...
ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងបំពេញការងារនៅសាធារណរដ្ឋកូរ៉េ សម្តែងនូវសេចក្តីត្រេកអរ និងថ្លែងអំណរគុណ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឱ្យមានការធ្វើលិខិតឆ្លងដែនផ្ទាល់នៅសាធារណរដ្ឋកូរ៉េ។
ស្ត្រីកម្មកររោងចក្រសាប្រីណា(sabrina)ណាម្នាក់ បានអររំភើបឡើងស្រក់ទឹកភ្នែកក្រោយសម្ដេចមហាបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានទទួលយកកូនស្រីរបស់ខ្លួនដែលមានជំងឺរ៉ាំរ៉ៃទៅព្យាបាលដោយឥតគិតថ្លៃ។ថ្លែងដោយទឹកភ្នែកផង កម្មការិនី ហៀង ចាន់ ជាកម្មករកាត់ដេរក្នុងរោងចក្រ សាប្រ៊ីណា បាននិយាយថា លោកស្រីចាំពេលនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីមានឱកាសជួបជាមួយនឹងសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីអាចឲ្យកូនស្រីរបស់ខ្លួនដែលមានជំងឺហើមពោះវៀនធំរ៉ាំរ៉ៃនេះ អាចទទួលបានការព្យាបាលខណៈដែលលោកស្រីបានព្យាយាមគ្រប់ច្រកល្ហកដើម្បីព្យាបាលកូនអស់ពីលទ្ធភាពហើយនោះ។ កម្មការិនី ហៀង ចាន់បានបញ្ជាក់៖ “ខ្ញុំអរណាស់ ខ្ញុំតែងតែបន់ឱ្យកូនជួបសម្តេចដើម្បីទទួលបានការព្យាបាល ឥឡូវនេះ បានជួបហើយ។...
បរទេស៖ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Olga Stefanishina បានថ្លែងប្រាប់ក្រុមអ្នកកាសែតនិងត្រូវបានយកមកចេញផ្សាយដោយ RT កាលពីថ្ងៃម្សិលមិញនេះថា អ៊ុយក្រែន នឹងអាចត្រៀមខ្លួនរួចរាល់ហើយក្នុងការចូលរួមជាសមាជិកពេញសិទ្ធរបស់អឺរ៉ុប នៅក្នុងរយៈពេល២ឆ្នាំខាងមុខ។ លោកស្រី Stefanishina បានពោលបែបនេះថា៖ ខ្ញុំជឿថា រយៈពេលពីរឆ្នាំនឹងគ្រប់គ្រាន់សម្រាប់ការត្រៀមខ្លួនពេញលេញ” ។ លោកស្រីក៏បានប្តេជ្ញាថានឹងធ្វើ កិច្ចការងារឲ្យបាន១០ដងច្រើនជាងការងារបច្ចុប្បន្នដើម្បីសម្រេចបាននូវ គោលដៅនៅពេលដែលជម្លោះជាមួយទីក្រុងម៉ូស្គូ បានបញ្ចប់។ យោងតាមការលើកឡើងបន្ថែមដោយលោកស្រី...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានអំពាវនាវឱ្យមានការពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគីជាមួយប្រទេសអ៊ីរ៉ាក់ ដើម្បីប្រឆាំងនឹងចលនាដោយក្រុមភេរវករផ្តាច់ខ្លួននៅក្នុងតំបន់រ Kurdistan ក្នុងប្រទេសអ៊ីរ៉ាក់។ Raisi បានធ្វើការកត់សម្គាល់នេះនៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោកMohammed Shia ‘al-Sudaniហើយ ក្នុងអំឡុងពេលនោះលោកក៏បានសង្កត់ធ្ងន់ថា ចលនាណាមួយដោយក្រុមភេរវករផ្តាច់ខ្លួន ដើម្បីបំផ្លាញសន្តិសុខក្នុងតំបន់មិនអាចអត់ឱនឱ្យបានទេ។ ចំណែកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់វិញ បាននិយាយថា រដ្ឋាភិបាលអ៊ីរ៉ាក់ ចាត់ទុកសន្តិសុខរបស់អ៊ីរ៉ង់...
បរទេស៖ អភិបាលរដ្ឋ New Mexico លោកស្រី Michelle Lujan Grisham កាលពីថ្ងៃសៅរ៍ម្សិលមិញ បានចេញសេចក្តីប្រកាសមួយក្នុងការអនុវត្ត ការផ្អាកយកអាវុធដោយបើកចំហតាមខ្លួនក្នុងទីក្រុងដ៏ធំបំផុតរបស់រដ្ឋ Albuquerque រយៈពេល៣០ថ្ងៃ។ ទីភ្នាក់ងារចិនស៊ិនហួបានសរសេរថា បញ្ជាហាមការយកកាំភ្លើងតាមខ្លួននឹងត្រូវធ្វើឡើងជាបណ្ដោះអាសន្នក្នុងអំឡុងពេលនេះដោយសារតែមួយរយៈចុងក្រោយនេះសកម្មភាពបង្កហិង្សាដោយអាវុធបានផ្ទុះឡើងខ្លាំងនៅតាមតំបន់នានាក្នុងទីក្រុង។ លោកស្រីអភិបាលបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយបន្ថែមថា គាត់បានត្រៀមខ្លួនសម្រាប់ការប្រយុទ្ធតាមផ្លូវច្បាប់ថា៖ អំពើហឹង្សាដោយកាំភ្លើងនឹងបង្កឱ្យមានបញ្ហាប្រឈមមិនគួរឱ្យជឿ សម្រាប់ខ្ញុំក្នុងឋានៈជាអភិបាលរដ្ឋ។ សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ដែរថា បន្ទាប់ពីរយៈពេល៣០ថ្ងៃ...
ប៊ែកឡាំង ៖ វិទ្យាស្ថានអាល្លឺម៉ង់ សម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច (DIW Berlin) បានបន្ទាបការព្យាករណ៍ របស់ខ្លួន សម្រាប់ប្រទេសសេដ្ឋកិច្ចធំបំផុត របស់អឺរ៉ុប ដោយព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់អាល្លឺម៉ង់ នឹងធ្លាក់ចុះ ០,៤ ភាគរយនៅឆ្នាំ២០២៣ ជំនួសឱ្យការសន្មត់ពីមុន ០,២ភាគរយ ។ DIW បានឲ្យដឹងនៅក្នុង...
គៀវ៖ កញ្ចប់ជំនួយរថក្រោះ Leopard 1 ឧបត្ថម្ភដោយដាណឺម៉ាកចំនួន ១០ គ្រឿងដំបូងបានទៅដល់អ៊ុយក្រែនហើយ ជាមួយនឹងគ្រឿងបន្ថែមរំពឹងថា នឹងមកដល់ក្នុងពេលឆាប់ៗនេះ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងកម្លាំងប្រដាប់អាវុធដាណឺម៉ាក កាលពីថ្ងៃសុក្រ។ ការបរិច្ចាកនេះ រួមមានទាំងការជួសជុលរថក្រោះ ដែលនៅទំនេរអស់ជាច្រើនឆ្នាំ និងការបណ្តុះបណ្តាលបុគ្គលិករថក្រោះអ៊ុយក្រែន នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមកងកម្លាំង ប្រដាប់អាវុធដាណឺម៉ាក រថក្រោះដាណឺម៉ាកចំនួន ១០ គ្រឿង...
កង់បេរ៉ា ៖ រដ្ឋាភិបាលអូស្ត្រាលី បានស្វាគមន៍ការសម្រេចចិត្ត របស់អាជ្ញាធរឥណ្ឌូណេស៊ី ក្នុងការលុបចោលការរឹតបន្តឹង ការនាំចូលសត្វគោរស់ និងក្របីពីប្រទេស របស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ ។ នាយកដ្ឋានកសិកម្ម នេសាទ និងរុក្ខាប្រមាញ់ របស់អូស្ត្រាលី (DAFF) បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀង ជាមួយទីភ្នាក់ងារកសិកម្មឥណ្ឌូនេស៊ី និងដាក់ឱ្យនៅដាច់ពីគេ...
ដាម៉ាស់ ៖ ក្រសួងការបរទេសស៊ីរី បានថ្កោលទោសការចូល “ដោយគ្មានការអនុញ្ញាត” នាពេលថ្មីៗនេះនៃគណៈប្រតិភូសហរដ្ឋអាមេរិក ដែលដឹកនាំដោយឧបការីរង ក្រសួងការបរទេស Ethan A. Goldrich ចូលទៅក្នុងទឹកដីភាគឦសានរបស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងម៉ឺងម៉ាត់ ក្រសួងបានឲ្យដឹងថា រដ្ឋាភិបាលស៊ីរី “ថ្កោលទោសយ៉ាងដាច់អហង្កា” ដំណើរទស្សនកិច្ចនេះថា ជាការរំលោភអធិបតេយ្យភាពរបស់ប្រទេស និង ជាការរំលោភលើច្បាប់អន្តរជាតិ និងដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខ...
ភ្នំពេញ ៖ កុមារកំព្រា គ្មានទីពឹង ដែលត្រូវបានឪពុកម្តាយស្លាប់ ឬបោះបង់ចោល បានចាត់ទុក «មណ្ឌលមែកឈើ» ជាជម្រកផ្តល់ភាពកក់ក្តៅ សម្រាប់ពួកគេ ក្នុងរស់រានមានជីវិត ដូចកុមារផ្សេងទៀត ។ លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ និងជាទីប្រឹក្សារាជរដ្ឋាភិបាល បានបញ្ជាក់ថា ក្មេងកំព្រាគ្មានទីពឹងចំនួន១៥៧នាក់ ដោយសារតែ ឪពុកម្ដាយស្លាប់ចោល ឬបោះបង់...
រាជធានីភ្នំពេញ៖ នារីស្រស់សោភាបើកម៉ូតូធំម្នាក់ ឈ្មោះ យូ ចាន់ណា អាយុ៣១ឆ្នាំស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានរថយន្តកិនពីលើ ត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង១៨ និង២៤នាទីថ្ងៃទី៥...
វ៉ាស៊ីនតោន ៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ Kimberly Guilfoyle និង Donald Trump Jr. សម្រាប់សេចក្តីសប្បុរស និងការគាំទ្ររបស់ពួកគេ ។ វាជាឯកសិទ្ធិ...
១- លោក ដន ទី រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ ២-...
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានបណ្តឹងពីអ្នកប្រើប្រាស់ ពាក់ព័ន្ធការច្នៃបន្លំប្រើបាកូដ (Barcode) កម្ពុជា (884) បិតលើបាកូដថៃ (885) នៃសំបកវេចខ្ចប់ផលិតផលទឹកដោះគោម៉ាក Kofi...
មណ្ឌលគិរីៈ ស្ត្រីវ័យ៤៥ឆ្នាំម្នាក់ ជាភរិយាស្របច្បាប់របស់ នាយកក្រុមហ៊ុនទូរសព្ទចល័តមួយប្រចាំខេត្តមណ្ឌលគិរី បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅស្ថាប័ណតុលាការ ដើម្បីទាមទាររកយុត្តិធម៌និងទាមទារសំណង ជំងឺចិត្តរហូតដល់ពីរម៉ឺនដុល្លាអាមេរិកថែមទៀតផង។ ករណីនេះត្រូវបានស្វាមីជំទាស់ច្រានចោលទាំងស្រុង។ ជុំវិញករណីនេះអង្គភាពដើមអម្ពិលនៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ គឺបានទទួលពាក្យបណ្តឹងដែលស្ត្រីរងគ្រោះ ដាក់ជូនទៅអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ព្រមទាំងបទសម្ភាសជាមួយអ្នកសារព័ត៌ មាន...
ខេត្តត្បូងឃ្មុំ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចបិទមន្ទីរពេទ្យកណ្ដាលរ៉ូយ៉ាល់ ដែលមានទីតាំងនៅក្នុងខេត្តត្បូងឃ្មុំ។ ការសម្រេចបិទនេះធ្វើឡើង បន្ទាប់ពីមន្ត្រីជំនាញបានពិនិត្យឃើញថា មន្ទីរពេទ្យមួយនេះដំណើរការដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល។ យោងសេចក្តីសម្រេចលេខ ២៥១០សខ.ខតឃ របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបញ្ជាក់យ៉ាងច្បាស់ថាមន្ទីរពេទ្យនេះគឺមពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ។...
បរទេស៖ ក្រុមឧទ្ទាមដែលគ្រប់គ្រងតំបន់នេះ បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា ការបាក់ដីបានបំផ្លាញភូមិមួយនៅតំបន់ Darfur ភាគខាងលិចប្រទេសស៊ូដង់ ដោយបាន សម្លាប់មនុស្សប្រហែល ១.០០០ នាក់នៅក្នុងគ្រោះមហន្តរាយធម្មជាតិ ដ៏សាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ នាពេលថ្មីៗនេះរបស់ប្រទេសអាហ្វ្រិក។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិបានឆ្លើយតបចំពោះ មតិមួយចំនួនលើកឡើងថា អ្នកនាំពាក្យផ្សាយរឿងព្រំដែន ស្ងប់ស្ងាត់ ប៉ុន្តែប្រជាពលរដ្ឋបានបង្ហោះថា ទ័ពនិងប្រជាពលរដ្ឋខ្មែរកំពុងប៉ះទង្គិចជាមួយទាហានថៃ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ