បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអាល្លឺម៉ង់គួរតែបរិច្ចាគយ៉ាងហោចណាស់៣០ភាគរយ នៃរថពាសដែក និងយន្តហោះយោធារបស់ខ្លួនដល់ក្រុងគៀវ នេះបើយោងតាមលោក Andrey Melnik បេសកជនអ៊ុយក្រែនប្រចាំអង្គការសហប្រជាជាតិ។ ការអំពាវនាវរបស់លោកធ្វើឡើងនៅពេលដែលបណ្តាប្រទេស EU ស្វែងរកវិធីដើម្បីបង្កើនការគាំទ្រ ចំពេលមានភាពមិនច្បាស់លាស់ថាតើប្រធានាធិបតីអាមេរិក Donald Trump នឹងបន្តគាំទ្រអ៊ុយក្រែនឬយ៉ាងណា។ លោក Melnik ដែលបានបម្រើការជាឯកអគ្គរដ្ឋទូតប្រចាំទីក្រុងប៊ែរឡាំងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២២ បានឆ្លើយតបការអង្វររបស់គាត់នៅក្នុងលិខិតចំហមួយទៅកាន់អធិការបតី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអ៊ីស្រាអ៊ែលកំពុងពិចារណាលើ ការវាយប្រហារមានកំណត់ឬ limited strike លើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក្នុងប៉ុន្មានខែខាងមុខ បើទោះបីជាទីក្រុងវ៉ាស៊ីនតោនបដិសេធមិនគាំទ្រសកម្មភាពយោធាក៏ដោយ។ ការចេញផ្សាយដំបូងដោយ រ៉យទ័រត្រូវគេបានរាយការណ៍កាលពីថ្ងៃសៅរ៍ដោយដកស្រង់ប្រភពដែលដឹងពីបញ្ហានេះហើយ កិច្ចពិភាក្សានេះបានកើតឡើងនៅពេលដែលការចរចារជុំទី២ មកហើយដែររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដែលបានបញ្ចប់ទៅនៅក្នុងទីក្រុងរ៉ូមខណៈដែលកិច្ចពិភាក្សាកម្រិតអ្នកជំនាញរំពឹងថានឹងបន្តធ្វើម្តងទៀតនៅថ្ងៃទី២៦ ខែមេសា នៅប្រទេសអូម៉ង់។ យោងតាមប្រភពដដែ Reuters មន្ត្រីអ៊ីស្រាអែលកំពុងថ្លឹងថ្លែង ការវាយប្រហារមានកំណត់ ដែលនឹងតម្រូវឱ្យមានការគាំទ្រតិចតួចបំផុតរបស់សហរដ្ឋអាមេរិកមិនដូចយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំជាងនេះ និងអូសបន្លាយពីមុនដែលកំពុងត្រូវបានពិចារណានោះទេ។...
បន្ទាយមានជ័យ៖ អនុវត្តតាមណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ផលប៉ះពាលនៃគ្រឿងញៀន ផលប៉ះពាល់នៃគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សសាលា និង...
ខេត្តកំពត៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការសិក្សារចនាប្លង់លម្អិត ដើម្បីសាងសង់ជាស្ពានថ្មី ជូនប្រជាពលរដ្ឋ នៅចុងឆ្នាំ២០២៥នេះ ឬនៅឆ្នាំ២០២៦ខាងមុខ។ ការណែនាំ ធ្វើឡើងក្នុងឱកាស លោករដ្ឋមន្រ្តី អញ្ជើញទៅពិនិត្យស្ថានភាពស្ពានឈើមួយកន្លែង ឆ្លងកាត់ទំនប់ស្ទឹងកែវ មានប្រវែង ៥០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅក្នុងភូមិកំពង់ចិន ឃុំស្ទឹងកែវ...
Breaking News: សម្តេចប៉ាប ហ្វ្រង់ស៊ីស បានសោយទីវង្គតហើយ នៅព្រះជន្មាយុ ៨៨ព្រះវស្សា អ៊ុយក្រែន ទាមទារការសុំទោសពីទូរទស្សន៍ Fox News ក្រោយពីច្រឡំថា ទីក្រុងគៀវ ជារបស់ប្រទេសរុស្ស៊ី រញ្ជួយដីចំនួន៧ដង វាយប្រហារខេត្ត Mae Hong Son និងតាមបណ្តោយព្រំដែនប្រទេសមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃចន្ទនេះ អាល្លឺម៉ង់...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងលោក Tull Traisorat ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា បានសង្ឃឹមថា ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសថៃ នឹងបន្តរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ជាពិសេសការពង្រឹងការអនុវត្តច្បាប់ ផ្លាស់ប្ដូរការងារពិភាក្សា ដើម្បីបុព្វហេតុ នៃសន្តិសុខព្រំដែន និងការអភិវឌ្ឍរីកចម្រើនសម្រាប់ប្រទេសទាំងពីរ។ ការលើកឡើងរបស់ភាគីទាំងពីរ ក្នុងជំនួបពិភាក្សាការងារ...
ប្រទេសអូម៉ង់ ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) រួមជាមួយលោក Enrique I. Florencio អគ្គលេខាធិការ ADFIAP...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក Chan Chun Sing រដ្ឋមន្រ្តីក្រសួងអប់រំ នៃប្រទេសសិង្ហបុរី បានពិភាក្សាផ្លាស់ប្តូរបទពិសោធការងារ និងវឌ្ឍនភាពប្រព័ន្ធអប់រំរបស់ប្រទេសទាំងពីរ ប្រកបដោយភាពស្និទ្ធស្នាល...
ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាសកម្មភាពជនពិការ បានរៀបចំកម្មវិធីអបអរសាទរ ទិវាជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូម លើកទី១២ ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សិទ្ធិជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូម» ក្រោមអធិបតីភាព លោក ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច...
ភ្នំពេញ៖ ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានសម្ពោធផ្លូវហោះហើរត្រង់ថ្មីចំនួនពីរតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញ ជាមួយនឹងកោះដ៏ស្រស់ស្អាតគឺកោះ Con Dao កាលពីថ្ងៃទី ១៩ខែមេសា។ ការចាប់ផ្តើមផ្លូវហោះហើរថ្មីនេះ ពង្រឹងការតភ្ជាប់ក្នុងស្រុករបស់ក្រុមហ៊ុនអាកាសចរណ៍ និងផ្តល់ជូនអ្នកដំណើរនូវជម្រើសកម្សាន្តកាន់តែច្រើនទៅកាន់គោលដៅប្រវត្តិសាស្ត្រ និងកន្លែងគោរពបូជានិងជំនឿអរូបិយដ៏សំខាន់បំផុតមួយរបស់វៀតណាម។ ផ្លូវហោះហើរដែលរំពឹងទុកជាយូរមកហើយនឹងដំណើរការជាមួយនឹងជើងហោះហើរសរុបចំនួន ២៨ ជើងក្នុងមួយសប្តាហ៍។ ពីទីក្រុងហាណូយក្រុមហ៊ុន Vietjet ផ្តល់ការចេញដំណើរពីរពេលព្រឹកជារៀងរាល់ថ្ងៃទៅកាន់កោះ Con Dao ជាមួយនឹងរយៈពេលហោះហើរ ២ ម៉ោង និង ១០នាទី។ ជើងហោះហើរពីរក៏ចេញដំណើរពីទីក្រុងហូជីមិញជារៀងរាល់ព្រឹកជាមួយនឹងរយៈពេលហោះហើរ ៤០ នាទី ដែលផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ។ ឥឡូវនេះ អ្នកធ្វើដំណើរមានជម្រើសធ្វើដំណើរកម្សាន្តបានកាន់ច្រើន តាមរយៈបណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Vietjet ទៅកាន់កោះ Con Dao ដែលមានទីតាំងនៅតាមឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសវៀតណាម និងមានភាពល្បីល្បាញខាងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនិងមានភាពស៊ីសង្វាក់គ្នាជាប្រវត្តិសាស្ត្រជាមួយជីវភាពរស់នៅរបស់ប្រជាជនវៀតណាម។ សេវាកម្មជើងហោះហើរនេះ ផ្តល់ជូនសំបុត្រពីរប្រភេទគឺ៖ Eco និង SkyBoss ។ អ្នកដំណើរ SkyBoss ទទួលបានអត្ថប្រយោជន៍ពីសេវាកម្មអាទិភាពដូចជា ដាក់ឥវ៉ាន់តាមខ្លួនបាន ៧ គីឡូក្រាម និងដាក់ឥវ៉ាន់តាមយន្តហោះបន្ថែមទៀតបាន ៧ គីឡូក្រាម។ អ្នកដំណើរដែលមានសំបុត្រ Eco អាចដាក់អីវ៉ាន់តាមខ្លួនក្នុងទម្ងន់ ៧ គីឡូក្រាម អាស្រ័យតាមលក្ខខណ្ឌកំណត់ផ្សេងៗ។ ឥឡូវនេះ អ្នកដំណើរអាចកក់សំបុត្រទុកមុនបានតាមគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet...
បរទេស៖ សម្តេចប៉ាប ហ្វ្រង់ស៊ីស ដែលជាសម្តេចប៉ាបអាមេរិកឡាទីនដំបូងគេ ក្នុងប្រវត្តិសាស្ត្រ ដែលបានទាក់ទាញពិភពលោកជាមួយនឹងរចនាប័ទ្មដ៏រាបទាប និងការព្រួយបារម្ភចំពោះអ្នកក្រ របស់លោក បានសោយទីវង្គតហើយនៅថ្ងៃចន្ទនេះ នៅជន្មាយុ ៨៨ ព្រះវស្សា។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្តេចប៉ាប ហ្វ្រង់ស៊ីស ដែលទទួលរងពីជំងឺសួតរ៉ាំរ៉ៃ និងបានដកផ្នែកមួយ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ចេញប្រតិកម្មចំពោះពាក្យសំដី គ្មានមូលដ្ឋាននិងភស្តុតាងរបស់លោក គឹម សុខ ដែលបាននិយាយថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នបានប្រគល់ទឹកដី របស់ខ្លួនឲ្យប្រទេសចិនគ្រប់គ្រងទាំងមូល។ ការបញ្ចេញប្រតិកម្មនេះ ធ្វើឡើងក្នុងពិធីសម្ពោធកំពង់ផែខេត្តកំពតនាថ្ងៃ២១ មេសា ។ នៅក្នុងវេទិសាធារណៈក្រោយពីបញ្ចប់បុណ្យចូលឆ្នាំខ្មែរ នៅលើទឹកខេត្តកំពតនេះ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជាបានហៅលោក គឹម សុខា...
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ (Country Statement) អំពី “ចក្ខុវិស័យ គោលនយោបាយ និងបទពិសោធន៍របស់កម្ពុជា ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន” នៅក្នុងរបៀបវារៈទី២ នៃសន្និបាតប្រចាំឆ្នាំលើកទី៨១ របស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមប្រចាំតំបន់អាស៊ី...
បរទេស៖ ប្រព័ន្ធព្យុះសកម្មដែលមានចលនាយឺតៗ បាននាំមកនូវភ្លៀងធ្លាក់ខ្លាំង ព្រឹលទឹកកកគ្រាប់ធំៗ និងខ្យល់ព្យុះកំបុតត្បូង ទៅកាន់ផ្នែកខ្លះនៃរដ្ឋតិចសាស់ និង រដ្ឋ អូក្លាហូម៉ា ហើយបានបណ្តាលឲ្យមនុស្ស ៣ នាក់ស្លាប់ ខណៈដែលការព្រមានអំពីអាកាសធាតុធ្ងន់ធ្ងរ អំពីការ បន្តគំរាមកំហែងផ្នែកខ្លះនៃភាគកណ្តាលភាគខាងត្បូង និងកណ្តាលភាគខាងលិចសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស៖ អ៊ុយក្រែនបានទាមទារការសុំទោសពីសារព័ត៌មាន Fox News បន្ទាប់ពីទូរទស្សន៍ដែលមានមូលដ្ឋាន នៅទីក្រុងញូវយ៉កមួយនេះ បានដាក់ស្លាកទីក្រុងគៀវ ដោយច្រឡំថា មានទីតាំងនៅប្រទេសរុស្ស៊ី។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យថា ឧប្បត្តិហេតុនេះត្រូវតែស៊ើបអង្កេត ដើម្បីស្វែងរកអ្នកណាជាអ្នកទទួលខុសត្រូវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ភាពច្របូកច្របល់បានកើតឡើងនៅមុនថ្ងៃ អំឡុងពេលការផ្សាយរបស់ប៉ុស្តិ៍បុណ្យ Easter...
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញបើក កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ។ ក្នុងកិច្ចប្រជុំនេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវខ្ពស់របស់មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ទូទាំង...
ភ្នំពេញ ៖ អយ្យការអមសាលាដំបូងខេត្តសៀមរាបនៅថ្ងៃ២១ មេសានេះ បានសម្រេចផ្ទេរសំណុំរឿងរបស់ឈ្មោះ សម្បត្តិ កុសល ប្តឹងឈ្មោះ ចិន ស្រីដា និងឈ្មោះ ទី ប្រាថ្នា ពីបទប៉ុនប៉ងសូកប៉ាន់ទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU)ដើម្បីចាត់ការស៊ើបអង្កេតជាសមត្ថកិច្ច។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងថាខ្លួនបានទទួលបណ្តឹងព្រហ្មទណ្ឌពីឈ្មោះ សម្បត្តិ កុសល ប្តឹងលើឈ្មោះ ចិន...
ភ្នំពេញ៖ កាលពីវេលាម៉ោង ០៤និង៥០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ មានករណីហិង្សា បង្កឡើងដោយក្មេងទំនើងចំនួន ០២ក្រុម ប្រដាប់ដោយ ដុំថ្ម ដុំឥដ្ឋ សម្បកកង់ម៉ូតូ និង ដំបង បានធ្វើសកម្មភាព គប់គ្នាទៅវិញទៅមក បណ្តាលឲ្យជនរងគ្រោះចំនួន ០១នាក់ ត្រូវនឹងដុំថ្មចំក្បាលរងរបួសសន្លប់បាត់បង់ស្មារតី នៅចំណុច ផ្លូវដីថ្មី...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសថា តម្លៃលក់រាយប្រេង ឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ដោយប្រេងសាំងធម្មតាតម្លៃ ៣ ៧០០ រៀលក្នុង១លីត្រ (ចុះថ្លៃ ៥០រៀល) និងប្រេងម៉ាស៊ូតតម្លៃ ៣ ៥០០ រៀលក្នុង១លីត្រ (ចុះថ្លៃ ៥០រៀល) បើធៀបនឹង១០ថ្ងៃមុន...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន នឹងរៀបចំការប្រឡងប្រណាំង «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្រោមប្រធានបទ «ផ្លូវជាតិ ផ្លូវខេត្តស្អាតគ្មានសំរាមប្លាស្ទិក» ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ «មានអនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ នៃគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ដើម្បីផ្តល់បណ្ណមេត្រីបរិស្ថាន សម្រាប់ឆ្នាំ២០២៥។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា កម្មវិធីនេះ...
ភ្នំពេញ ៖ កីឡាករ ទេស សម្បត្តិ សមាជិកក្លិបកីឡាបាល់ទាត់ វិសាខា និងជាកីឡាករជម្រើសជាតិកម្ពុជា បានទទួលមរណភាពក្នុងវ័យ ២៥ឆ្នាំ កាលពីវេលាម៉ោង ១០ និង៣០នាទី នាយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ចំពោះមរណភាពរបស់កីឡាករ សម្បត្ដិ គឺជាការបាត់បង់ នូវធនធានកីឡាករដ៏ឆ្នើមមួយរូបរបស់កម្ពុជា និងជាការបាត់បង់នូវស្វាមី...
កំពត ៖ ករណីរឿងចាក់សាំង ! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវឱ្យបញ្ចប់ការវែកញែក នៅតាមបណ្ដាញសង្គម ព្រោះថា មានរឿងតិចតួច និយាយគ្នាទៅ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត» នៅព្រឹកថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន...
ភ្នំពេញ៖ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានច្រានចោលថា ពុំមានករណីមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ក្នុងស្រុកលើកដែក ខេត្តកណ្តាលជាប់ព្រំដែនវៀតណាម យកលុយពីក្រុមអាជីវករពី២០ទៅ៣៥ម៉ឺនរៀល ក្នុង១រថយន្តដែលដឹកទំនិញពីវៀតណាមកនោះ ។ ការចេញមកបដិសេធរបស់អ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នេះ បន្ទាប់ពីមានការចុះផ្សាយជាបន្តបន្ទាប់កាលពីថ្ងៃ១៤ មេសា ថា “អាជីវករអះអាងរឿងបង់លុយចូល ហោប៉ៅ មន្ត្រីច្រកទ្វារព្រំដែនក្អមសំណអស់ចាប់ពី ២០ ទៅ ៣៥ម៉ឺនរៀលក្នុង១ឡាន” ។ ក្នុងនោះក៏មាន...
បរទេស៖ យោងតាមនាយកដ្ឋានអង្កេតការរញ្ជួយដីរបស់នាយកដ្ឋានឧតុនិយមថៃ បានឱ្យដឹងថា ការរញ្ជួយដីចំនួន ៧ ដង ត្រូវបានកត់ត្រានៅក្នុងទីក្រុង Mae Hong Son និងតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ាកាលពីព្រឹកថ្ងៃចន្ទនេះ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ចន្លោះពីពាក់កណ្តាលអធ្រាត្រដល់ម៉ោង ៧ព្រឹក ការរញ្ជួយដីចំនួន ៧ដង...
ភ្នំពេញ៖ ឆ្លើយតបទៅនឹងការពេបជ្រាយ របស់ក្រុមប្រឆាំងមកលើរដ្ឋាភិបាល ជុំវិញដំណើរការសាងសង់ ព្រែក ជីកហ្វូណនតេជោ ដែលសួរថា ដើរដល់ណាហើយ និងចិនឈប់ជួយហើយនោះ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា មិនបាច់ពន្យល់ ប្រភេទមនុស្សដែល ស្តាប់លឺ តែធ្វើមិនលឺ ហើយនិយាយស្តី គ្មានការទទួលសុខត្រូវនោះទេ ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ...
បរទេស ៖ អាជ្ញាធរបានបង្កើនវិធានការ សន្តិសុខនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីការបំផ្ទុះគ្រាប់បែក និងការបាញ់ប្រហារ ចំនួនពីរលើក ដែលបានធ្វើឲ្យមនុស្ស ១៧ នាក់បានរងរបួសកាលពីយប់ថ្ងៃអាទិត្យ ។ ប្រភពបានឲ្យដឹងថា មេបញ្ជាការកងទ័ពទី៤ លោកឧត្តមសេនីយ៍ឯក Paisal Noosang បានបញ្ជាឲ្យពង្រឹងវិធានការ សន្តិសុខនៅក្នុងទីក្រុង តំបន់សេដ្ឋកិច្ច និងតំបន់ងាយរងគ្រោះក្នុងស្រុក Muang និងទីក្រុង...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអាល្លឺម៉ង់ បានប្រកាសផ្តល់កញ្ចប់ ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន ដែលរួមមានរថពាសដែក គ្រាប់មីស៊ីលការពារអាកាស និងកាំភ្លើងយន្ត ក្នុងចំណោមអាវុធផ្សេងៗទៀតផងដែរ។ កាលពីដើមខែនេះ អធិការបតី អាល្លឺម៉ង់ថ្មី Friedrich Merz ដែលកំពុងចូលមកបានចង្អុលបង្ហាញថា គាត់អាចនឹងទម្លាយ បម្រាមដាក់ខ្លួនឯងរបស់ទីក្រុងប៊ែរឡាំង ក្នុងការផ្តល់ឱ្យទីក្រុងកៀវ នូវគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលជាការកត់សម្គាល់...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យអ្នកលេងបណ្តាញ សង្គមបញ្ចប់រឿង ករណីចាក់សាំង លើសលួស១ពាន់រៀល ទៅព្រោះគ្មានអ្វីចំណេញនោះទេ ដោយសាររឿងនេះ តូចមួយប៉ុណ្ណោះ តែបានបង្ករឿងយ៉ាងធំពេញ ផ្ទៃប្រទេស ៕
ភ្នំពេញ ៖ ឆ្លៀតក្នុងឱកាសចូលរួមសម្ពោធកំពង់ផែនាខេត្តកំពតទេសចរណ៍អន្តរជាតិកំពត នាព្រឹកថ្ងៃ២១ មេសានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា នាពេលខាងមុខ នឹងនាវាចម្បាំងរបស់ប្រទេសអាមេរិក រុស្ស៊ី ឥណ្ឌា និងវៀតណាម ចូលសំចតនៅកំពង់ផែរាម ។ ការប្រកាសទុកជាមុនរបស់សម្តេចធិបតីនេះ បន្ទាប់ពីនាវាជប៉ុន ត្រូវបានអនុញ្ញាតឲ្យចូលសំចតមុនគេនៅផែរាម ក្រោយពីកំពង់ផែរាម ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការកាលពីកន្លងទៅថ្មីៗនេះ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ