ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៣ថា កាលពីថ្ងៃសុក្រ ប្រទេសឥណ្ឌា បានចាប់ផ្តើមបាញ់បង្ហោះយានអវកាស ដោយទទួលបានជោគជ័យទាំងស្រុង នូវបេសកកម្មសម្រាប់ការរុករកតាមច័ន្ទគតិទី៣ របស់ខ្លួនឈ្មោះថា Chandrayaan-3 ដើម្បីធ្វើការចុះចត និងរុករកនៅលើផ្ទៃព្រះចន្ទ្រ នៅក្នុងគោលបំណងក្លាយជាប្រទេសទី៤ដែលបានចុះចតយានអវកាសនៅលើឋាននេះ ។ អង្គការស្រាវជ្រាវអវកាសឥណ្ឌា ហៅកាត់ថា (ISRO) បានឲ្យដឹងថា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ុយក្រែន ទើបតែបានទទួលនូវកញ្ចប់ថវិកាជំនួយថ្មីមួយ ដែលមានទំហំប្រមាណជា៣,៨៧ពាន់លានដុល្លារពីដៃគូរបស់ខ្លួនជាច្រើន សម្រាប់កម្មវិធីនិងគម្រោងស្តារប្រទេសឡើងវិញ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Serhiy Marchenko បានបញ្ជាក់ថា ក្នុងចំណោមនោះទឹកប្រាក់ដែលមានទំហំប្រមាណជា២,៦ពាន់លានដុល្លារ នឹងត្រូវប្រើប្រាស់ក្នុងកិច្ចការងារស្តារហេដ្ឋារចនាសម្ព័ន្ធធំៗ ប្រមាណជា១៦០លានដុល្លារសម្រាប់ការងារជំនួយមនុស្ស។ រដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា កម្មវិធី នៃការកសាងឡើងវិញយ៉ាងឆាប់រហ័សគឺជាអាទិភាពសំខាន់ សម្រាប់រដ្ឋាភិបាល ព្រោះថាវារួមចំណែកដល់ការស្តារសេដ្ឋកិច្ចរបស់ប្រទេស និងបង្កើតជីវភាពរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាជនរបស់ខ្លួន។ គួរឲ្យដឹងឌែរថារដ្ឋាភិបាលអ៊ុយក្រែន បានប៉ាន់ប្រមាណថា ការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សរបស់ប្រទេសនេះ...
បរទេស៖ ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan កាលពីថ្ងៃសុក្រម្សិលមិញបាននិយាយថា ប្រធានាធិបតីតួគីលោក Vladimir Putin អាចនឹងបំពេញទស្សកិច្ច នៅក្នុងប្រទេសតួគី នៅសប្តាហ៍ក្រោយហើយ។ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួលោក Erdogan បានបញ្ជក់ថាមកទល់ពេលនេះតួគី កំពុងត្រៀមខ្លួនក្នុងការទទួលស្វាគមន៍វត្តមានរបស់លោក Putin ហើយប្រធានបទសំំខាន់ ដែលនឹងត្រូវលើកយកមកពិភាក្សានោះ មានដូចជាបញ្ហានាំចេញគ្រាប់ធញ្ញជាតិ តាមដែនសមុទ្រខ្មៅនិងបញ្ហាផ្សេងៗផង។ គួរឲ្យដឹងដែរថាកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រទេសតួគី...
បរទេស៖ ប្រទេសរុស្សី បានក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុត ទី៥របស់ប្រទេសចិន ជាលើកដំបូងបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង រវាងប្រទេសទាំងពីរក្នុងការជុំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមកចុងក្រោយនេះ។ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញ ទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលគយចិនបានបង្ហាញថា ចំណូលដែលបានមកពីពាណិជ្ជកម្មរវាងរដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងប៉េកាំង បានកើនឡើងដល់កំណត់ត្រាក្នុងអំឡុងខែមករាដល់ខែមិថុនា ដោយឈានដល់១១៤,៥ពាន់លានដុល្លារ។ តួលេខនេះមានការកើនឡើង៤០,៦ភាគរយធៀបនឹងឆ្នាំមុន ហើយបានធធ្វើឲ្យរុស្ស៊ី ឈានចូលក្នុងបញ្ជីដៃគូពាណិជ្ជកម្មកំពូលទាំងប្រាំរបស់ចិន ជាលើកដំបូង នៅពីក្រោយសហរដ្ឋអាមេរិក ៣២៧,២ ពាន់លានដុល្លារ ជប៉ុន...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៣ថា អ្នកការទូតកំពូលមកពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបានខ្វែងគំនិតគ្នាសម្រាប់ដោះស្រាយរឿងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង និងសង្គ្រាមរុស្ស៊ីនៅ អ៊ុយក្រែន នៅក្នុងកិច្ចប្រជុំរបស់ពួកគេកាលពីថ្ងៃសុក្រនៅទីក្រុងហ្សាការតា ។ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា លោក Yoshimasa Hayashi រដ្ឋមន្ត្រីការបរទេសជប៉ុន បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៅក្នុងសមុទ្រចិនខាងកើត និងភាគខាងត្បូង ដែលប្រទេសចិន...
បរទេស៖ ភ្នាក់ងារសម្ងាត់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ម្ចាស់កាបូបកូកាអ៊ីនដែលទុកក្នុងកាបូបក្នុងសេតវិមាន នៅដើមខែនេះនៅតែមិនស្គាល់អត្តសញ្ញាណនៅឡើយ ហើយបើតាមសេចក្តីរាយការណ៍ថា ក្រុមស៊ើបអង្កេតបានបិទករណីនេះដោយសារតែខ្វះភស្តុតាង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា សេវាសម្ងាត់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មិនមានវីដេអូតាមដានដែលបានរកឃើញ ដែលផ្តល់ការដឹកនាំស៊ើបអង្កេត ឬមធ្យោបាយផ្សេងទៀតសម្រាប់អ្នកស៊ើបអង្កេត ដើម្បីឈានទៅកំណត់ថា អ្នកណាអាចដាក់សារធាតុដែលបានរកឃើញនៅក្នុងតំបន់នេះ នោះទេ” ។ ទីភ្នាក់ងារនេះបានបន្ថែមថា ការធ្វើតេស្តមន្ទីរពិសោធន៍...
ម៉ានីល៖ រដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសហ្វីលីពីន នឹងបំប្លែងទ្រព្យសម្បត្តិព្រហ្មទណ្ឌទូទាំងប្រទេសទៅជាដីស្រែចម្ការ ហើយបណ្តុះបណ្តាលអ្នកទោសឱ្យដាំដំណាំកសិកម្ម ដើម្បីជំរុញផលិតកម្មស្បៀងអាហារ។ គម្រោងនេះមានឈ្មោះថា គំនិតផ្តួចផ្តើមកំណែទម្រង់ សម្រាប់បរិស្ថានប្រកបដោយនិរន្តរភាព សម្រាប់សន្តិសុខស្បៀង (RISE) មានគោលបំណងប្រើប្រាស់ និងស្តារឡើងវិញនូវដីបង្កបង្កើនផលនៅក្នុងពន្ធនាគារ និងកសិដ្ឋានព្រហ្មទណ្ឌទូទាំងប្រទេស ដើម្បីជំរុញផលិតកម្មស្បៀងឆ្ពោះទៅរកសន្តិសុខស្បៀង និងនិរន្តរភាព។ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Romualdez Marcos បានឲ្យដឹងក្នុងពិធីចុះហត្ថលេខាលើគម្រោងរួមនៅវិមានប្រធានាធិបតីថា “គំនិតផ្តួចផ្តើមនេះ...
វីយែន៖ អង្គការ នៃប្រទេសនាំចេញប្រេង (OPEC) បានព្យាករណ៍ថា តម្រូវការប្រេងពិភពលោកនឹងកើនឡើង ២,២៥ លានបារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ២០២៤ ដែលជាកំណើនប្រចាំឆ្នាំ ២,២ ភាគរយ ដូចដែលការរំពឹងទុក “កំណើនសេដ្ឋកិច្ចសកលដ៏រឹងមាំ ចំពេលមានការបន្តធ្វើឱ្យប្រសើរឡើងនៅក្នុង ប្រទេសចិន នឹងបង្កើនការប្រើប្រាស់ប្រេង។ នៅក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែរបស់ខ្លួនសម្រាប់ខែកក្កដា អង្គការ OPEC បានឲ្យដឹងថា ខ្លួនរំពឹងថា តម្រូវការប្រេងពិភពលោក...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក សាឡើមស កុម៉ាសិត (Mr. Saleumxay Kommasith) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសឡាវ ក្នុងនាម ជាសហប្រធានជាមួយ លោកបណ្ឌិត សុបប្រាម៉ានយ៉ាម ចៃសាន (Dr. Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោកបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានលេីកឡេីងថា អាស៊ានបូកបី គួរយកចិត្តទុកដាក់លេីការងារអាទិភាពសំខាន់ៗចំនួន៣ ដេីម្បីបង្កើនសមត្ថភាព និងឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាក្នុងតំបន់ ទាំងពេលបច្ចុប្បន្ននិងពេលអនាគត ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទសខ្មែរ បានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបីលើកទី២៤ នាថ្ងៃទី១៣ កក្កដា បានគូសបញ្ជាក់ជាថ្មីអំពីតួនាទីដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចខិតខំប្រឹងប្រែងការកសាងសហគមន៍។ កិច្ចប្រជុំគូសបញ្ជាក់អំពីតម្រូវការជាចាំបាច់ក្នុងការបង្កើនសមត្ថភាព...
ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានធ្វើពិធីជួបជុំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅ ដង្ហែក្បួនយុទ្ឋនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅមុខបុរីភូមិសំរោង ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា បានថ្លែងស្នើឲ្យអាស៊ាន-កាណាដា គួរបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរាល់វិធានការណ៍ ដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួម ដើម្បីជំរុញកំណើន និងផ្តល់ថាមពលឡើងវិញលើខ្សែសង្វាក់ផ្គត់ផ្គង់សកល ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-កាណាដា នាថ្ងៃទី១៣ កក្កដា បានកត់សម្គាល់ពីលទ្ធផលវិជ្ជមាននៃខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-កាណាដាកាលពីឆ្នាំមុន។ កិច្ចប្រជុំបានឯកភាពលើសេចក្តីព្រាងសេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំស្តីពី ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-កាណាដា ដែលនឹងត្រូវអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កាណាដា...
បរទេស៖ អ្នកជំនាញ និងអ្នកវិភាគនយោបាយរបស់ថៃ ជាច្រើននាក់ ជឿជាក់ថា សម្ព័ន្ធដែលដឹកនាំដោយគណបក្ស ឆ្ពោះទៅមុខ ឬ Move Forward ប្រហែលជាត្រូវពិចារណាក្នុងការដាក់បេក្ខជននាយករដ្ឋមន្ត្រីថ្មី ក្រៅពីលោក Pita Limjaroenrat។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកជំនាញ...
បរទេស៖ គណបក្សឆ្ពោះទៅមុខ ឬ MoveForward (MFP) កាលពីថ្ងៃសុក្របានដាក់សំណើទៅសភា ស្វែងរកការដកសមាជិកព្រឹទ្ធសភាដែលតែងតាំងដោយយោធាពីអំណាចរបស់ពួកគេ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីរួមគ្នា។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ការប៉ុនប៉ងដើម្បីលុបចោលផ្នែកទី ២៧២ នៃធម្មនុញ្ញដែលអនុញ្ញាតឱ្យសមាជិកព្រឹទ្ធសភាដែលមានសមាជិក ២៥០ រូបចូលរួមក្នុងដំណើរការជ្រើសរើសនាយករដ្ឋមន្ត្រី បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីមេដឹកនាំគណបក្សលោក...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានស្នើដល់អាស៊ាន-សាធារណរដ្ឋកូរ៉េ ចាំបាច់ត្រូវទាញយកប្រយោជន៍ ឱ្យបានពេញលេញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីនានា រួមមានភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សាធារណរដ្ឋកូរ៉េ នាថ្ងៃទី១៣ កក្កដា បានស្វាគមន៍ការប្ដេជ្ញាចិត្តរបស់សាធារណរដ្ឋកូរ៉េ ចំពោះតំបន់មួយដែលប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានលើកឡើងថា អាស៊ាន-ជប៉ុន គួរធ្វើកិច្ចការជាមួយគ្នា ដើម្បីអនុវត្តភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងបង្កើតកាលានុវត្តភាពធុរកិច្ចថ្មីៗ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ជប៉ុន នាថ្ងៃទី១៣ កក្កដា បានអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន...
ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន កាលពីថ្ងៃទី១៣ កក្កដា នៅឥណ្ឌូនេស៊ី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានបង្ហាញពីការគាំទ្ររបស់កម្ពុជា ចំពោះសេចក្តីប្រកាសរួមស្តីពី កិច្ចសហប្រតិបត្តិការផ្តល់ប្រយោជន៍ទៅវិញទៅមករវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងទស្សនវិស័យអាស៊ានស្តីពី ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលនឹងត្រូវអនុម័ត ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៦ នៅខែកញ្ញា ឆ្នាំ២០២៣ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ...
ភ្នំពេញ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ដំណាំស្រូវរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាននានា ក្នុងទឹកដីនៃខេត្តពោធិ៍សាត់ បាននិងកំពុង ប្រមូលផលបណ្តើរៗ ហើយបើបើគ្មាន ការគំរាមកំហែងពីធម្មជាតិទេ ទូទាំងខេត្តនិងសល់ស្រូវ សម្រាប់នាំចេញ អាចពី៤៥មុឺនតោន ទៅ៥០មុឺនតោន។ តាមរយៈគណនីហ្វេសប៊ុក លោក ខូយ រីដា បានសរសេរយ៉ាងដូច្នេះថា...
បរទេស៖ ប៉ូលិសរប់សប្រទេសថៃ បានដាក់ការចោទប្រកាន់ឃាតកម្មគិតទុកជាមុន ប្រឆាំងនឹងជនសង្ស័យសំខាន់ក្នុងករណីឃាតកម្មលើឈ្មួញកណ្តាលអចលនទ្រព្យជនជាតិអាល្លឺម៉ង់មួយរូប ដោយកាត់សាកសពជាកង់ ញាត់ចូលធុងទឹកកក នៅខេត្តឈុនបុរី។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា អគ្គស្នងការរងនគរបាលជាតិថៃ លោកឧត្តមសេនីយ៍ Surachate Hakparn បាននិយាយកាលពីថ្ងៃសុក្រថា ជនជាតិអាល្លឺម៉ង់ ឈ្មោះ Olaf...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានបញ្ជាក់ថា គំនិតផ្តួចផ្តើមស្តីពី អូស្ត្រាលីដើម្បីអនាគតអាស៊ាន (Aus4ASEAN Futures Initiatives) បានផ្ដល់ផលប្រយោជន៍យ៉ាងធំធេង ដល់ប្រជាជនរបស់អាស៊ាន និងអូស្ត្រាលី ។ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អូស្រ្តាលី នាថ្ងៃទី១៣ កក្កដា អាស៊ានបានកោតសរសើរចំពោះវឌ្ឍនភាពគន្លឹះសំខាន់ៗ ដែលបានផ្តល់ជូនក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី (CSP)...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងលើកទឹកចិត្តនូវែលសេឡង់ ផ្ដល់ការគាំទ្របន្ថែមទៀត ចំពោះសហគ្រាសមីក្រូធុនតូច និងមធ្យម ពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) ឱ្យកាន់តែរឹងមាំ មានភាពប្រកួតប្រជែង និងអាចសម្របតាមបដិវត្តន៍ឧស្សាហកម្មទី៤ រួមមានតាមរយៈការអនុវត្តផែនការការងារទី៤ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ ក្រុមទាហានចំនួន៩នាក់បានស្លាប់នៅក្នុងការវាយប្រហារមួយ នៅក្នុងតំបន់យោធភូមិភាគខេត្ត Balochistan ភាគនិរតីនៃប្រទេសប៉ាគីស្ថាន ។ ទីភ្នាក់ងារសារព័ត៌មាន Inter-Services Public Relations របស់យោធាបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ការវាយប្រហារនេះបានកើតឡើងកាលពីព្រឹកថ្ងៃពុធ នៅគ្រាដែលក្រុមសកម្មប្រយុទ្ធប្រដាប់ដោយអាវុធ ដ៏ខ្លាំងក្លាមួយក្រុមបានវាយប្រហារទៅលើក្រុមយោធភូមិភាគ Zhob នៃខេត្តខាងលើ...
ភ្នំពេញ៖សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានធ្វើការរៀបចំប្រឡងបញ្ចប់ការសិក្សា កម្រិតបរិញ្ញាបត្រ ការអប់រំឧត្តមសិក្សា និងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាន់ទី១៩ មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម និងកម្រិតបរិញ្ញាបត្រជំនាន់ទី២០ និងកម្រិតបរិញ្ញាបត្ររងជំនាន់ទី២២ ទាំងអស់ នៃមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា នីតិសាស្រ្តនិងវិទ្យាសាស្រ្តសង្គម ទេសចរណ៍និងបដិសណ្ឋារកិច្ច សេដ្ឋកិច្ចនិងវិទ្យាសាស្រ្តកសិកម្ម សិល្បៈ មនុស្សសាស្រ្ត និងភាសា៕
រុស្ស៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ថា សម្ភារៈសំខាន់ៗ សម្រាប់អង្គភាពថាមពលទី៣ នៃរោងចក្រថាមពលនុយក្លេអ៊ែរ Xudapu ហៅកាត់ថា (NPP) ដែលជាគម្រោងសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរដ៏ធំបំផុតមួយរបស់ប្រទេសចិន និងប្រទេសរុស្ស៊ី បានចាប់ផ្តើមដឹកជញ្ជូនទៅកាន់ប្រទេសចិន ដោយចេញពីទីក្រុង Volgodonsk នៅក្នុងតំបន់ Rostov របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារ ។ គួរបញ្ជាក់ថា...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន n-tv បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីមន្ត្រីអាល្លឺម៉ង់អនាមិកដែលមិនបញ្ចេញអត្តសញ្ញាណថា ប្រទេសអាល្លឺម៉ង់នឹងសាងសង់រោងចក្រថែទាំជួសជុលរថក្រោះសម្រាប់អ៊ុយក្រែន នៅលើទឹកដីរបស់ខ្លួន ហើយអាចបន្ថែមកន្លែងមួយផ្សេងទៀតនៅក្នុងប្រទេសលីទុយអានី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ការសម្រេចចិត្តនេះក៏ត្រូវបានរាយការណ៍ដោយកាសែត Handelsblatt ដែលផ្សាយថា ទីក្រុងប៊ែកឡាំងបានបោះបង់ចោលគំនិតមួយ បានយល់ព្រមកាលពីខែមេសា ដើម្បីបង្កើតមជ្ឈមណ្ឌលបែបនេះសម្រាប់ការខូចខាតផ្នែករឹងយោធារបស់អ៊ុយក្រែន នៅក្នុងប្រទេសប៉ូឡូញ។ យោងតាមអត្ថបទនៅលើគេហទំព័រ...
ប៉េកាំង៖ អ្នកជំនាញក្នុងក្រុមការងារបច្ចេកទេស នៃទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ (IAEA) បានឲ្យដឹងថា លោកមានការខកចិត្ត ចំពោះរបាយការណ៍ថ្មីៗនេះ របស់ទីភ្នាក់ងារស្តីពីផែនការរបស់ប្រទេសជប៉ុន សម្រាប់ការបោះចោលទឹកកខ្វក់នុយក្លេអ៊ែររបស់ខ្លួន។ លោក Liu Senlin អ្នកស្រាវជ្រាវ នៃវិទ្យាស្ថានថាមពលអាតូមិកចិន ដែលបានចូលរួមនៅក្នុងការងារវាយតម្លៃរបស់ IAEA បានឲ្យដឹងថា របាយការណ៍ ស្តីពីសុវត្ថិភាព នៃការបង្ហូរទឹកកខ្វក់នុយក្លេអ៊ែរ ចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីមា...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាទន្ទឹងរង់ចាំការបញ្ចប់ និងដំណើរការទាន់ពេលវេលា របស់ផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ និងលទ្ធភាពនៃការពង្រីកផ្លូវនេះមកកាន់ប្រទេសឡាវ កម្ពុជា និងវៀតណាម ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា នាថ្ងៃទី១៣ កក្កដា អាស៊ានស្វាគមន៍ការចូលរួមរបស់ឥណ្ឌាក្នុងតំបន់ តាមរយៈគោលនយោបាយឆ្ពោះមកទិសខាងកើត...
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញបញ្ជាឱ្យផ្អាក ការធ្វើដំណើរតាមផ្លូវសមុទ្រ បណ្តោះអាសន្ន ដោយសារធាតុអាកាសប្រែប្រួលបណ្ដាលឱ្យ មានរលកសមុទ្រខ្ពស់ៗ ៕ សូមស្ដាប់ការលើកឡើងរបស់លោក អភិបាលខេត្ត៖
តេអេរ៉ង់៖ អ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់ មួយចំនួន ដែលធ្វើឡើងដោយសមាជិក អង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង (ណាតូ) នាពេលថ្មីៗនេះ ប្រឆាំងនឹងប្រទេសនេះ រួមទាំងជុំវិញការចោទប្រកាន់ របស់ខ្លួន ចំពោះ ការគាំទ្រ ផ្នែកយោធាដល់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន និងកម្មវិធីនុយក្លេអ៊ែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន ស្ថានទូតអ៊ីរ៉ង់ ប្រចាំទីក្រុងប្រ៊ុចសែល បានឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់មេដឹកនាំណាតូ...
ប៉េកាំង៖ មន្ត្រីការទូតជាន់ខ្ពស់ចិន លោក វ៉ាង យី បានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែចាត់វិធានការជាក់ស្តែង ដើម្បីនាំយកទំនាក់ទំនងចិន-អាមេរិកត្រឡប់ទៅរកផ្លូវត្រូវវិញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាបន្តបន្ទាប់ លោក វ៉ាង យី ប្រធានការិយាល័យគណៈកម្មាធិការកណ្តាល សម្រាប់កិច្ចការបរទេស បានឲ្យដឹងថា...
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
“Glow Run Wonderland 2025” នាំភាពស្រស់ស្អាតបៃតង ទៅកាន់ខេត្តសៀមរាប
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រដល់កម្លាំងជួរមុខ និងជនភៀសសឹកជាថវិកា ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ។ តាមរយៈសេចក្ដីអំពាវនាវរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្របពេលដែលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់...
ភ្នំពេញ ៖ មន្រ្តីយោធាយើងដែលម្នាក់ ដែលត្រូវទាហាន និងប៉ូលិសថៃ បាញ់ដោយប្រើកាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរចំភ្នែកនោះ បាននិងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យអង្គឌួង ។ មន្រ្តីយោធារូបនេះ គឺពលបាលឯក ម៉ន...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ